ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ប៉ា សុជាតិ​វង្ស ណែនាំ​ដល់​មន្រ្តី​ក្រោម​សាលា​ខណ្ឌ​អោយ​រៀបចំ​សណ្តាប់

ភ្នំពេញ ៖ ​លោកប៉ា សុជាតិ​វង្ស​ អភិបាល​​នៃ​​គ​ណៈ​​អភិបាល​​រាជ​ធានី​​ភ្នំពេញ​កាលពី​​ព្រឹក​​ថ្ងៃទី​ ១៨​ កុម្ភៈ​ ឆ្នាំ២០១៤ បានរៀបចំ​​កិច្ចប្រជុំ​​ផ្សព្វផ្សាយ​​ការងារ​​មួយ​ជាមួយ​​អាជ្ញាធរ​​ខណ្ឌ​​ទាំង​៩​ និង​​មន្ត្រី​មាន​​សមត្ថកិច្ច​​ពាក់​ព័ន្ធ​​មាន​មេ ប៉ូលិស​និង​ប៉េ​អិម ដែល​​កិច្ច​ប្រជុំ​​នេះ​​បាន​​ផ្តោត​​សំខាន់​​លើ​កិច្ច​ការ​ពារ​​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ។ ហើយ​ ក្នុង​ឱកាស​នោះ​លោក​អភិបាល​បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ត្រូវ​ រៀបចំ​សណ្តាប់ធ្នាប់​តាម​ផ្សារ ​និង​តាម​ដងផ្លូវ​ឲ្យ​មាន​របៀបរៀប​រយ​ដោយ​ត្រូវ​ជ្រើស​រើស​យក​បុគ្គលិក​ ជាប់កិច្ចសន្យា​តាម​ខណ្ឌ​ដើម្បី​អនុវត្ត​ការងារ​នេះ​ផង​ដែរ​។​

លោកប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍ថា បន្ទាប់ពី​បោះឆ្នោត និង​បង្កើត​រដ្ឋាភិបាល ស្ថាប័ន​ជាតិ​គ្រប់​លំដាប់​ថ្នាក់​រួច​គឺ​បាន​ដំណើរការ និង​បំពេញ​តួនាទី​ជា​ធម្មតា រួម​ទាំង​ទំនាក់ទំនង​អន្តរជាតិ​ផង​ដែរ ក្នុង​នោះ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ចាប់អារម្មណ៍​លើ​បញ្ហា​សង្គម​ច្រើនជាង​នយោបាយ​។​

លោក​ បន្ត​ថា ការកែទម្រង់​ដែល​រាជរដ្ឋាភិបាល​ដាក់ចេញ​ក្នុង​អាណត្តិ​ទី​៥​នេះ គឺ​ត្រូវការ​ពេល​វេលា ប៉ុន្តែ​បញ្ហា​ចំពោះមុខ​ដែល​រាជធានី​ភ្នំពេញ​ត្រូវធ្វើ​គឺ​គ្រប់​ខណ្ឌ​ ទាំងអស់​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ និង​តាម​ផ្សារ​ឲ្យ​មាន​របៀបរៀបរយ​ប្រយោជន៍​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ការរស់នៅ​របស់​ប្រជាជន​ទូទៅ ។​លោក​អភិបាល​បន្ត​ថា ការកែទម្រង់​អ្វីមួយ វា​ធ្វើឡើង​មិន​ងាយ​ស្រួល​នោះ​ទេ ដាច់ខាត​ត្រូវតែ​ទទួលរង​ការឈឺចាប់​ហើយ រួម​ទាំង​ការ​កែ​ទម្រង់រដ្ឋបាល ​និង​ការកែទម្រង់​មន្ត្រី​របស់​យើង​។ ​ជា​ធម្មតា​ទេ​ការ​កែ​ទម្លាប់​មនុស្ស​ពិតជា​ពិបាក ប៉ុន្តែ​ដាច់ខាត​ការងារ​នេះ​យើង​ត្រូវតែ​ធ្វើ​ដើម្បី​ជាតិ​ និង​ប្រជាពលរដ្ឋ​របស់​យើង​។​

ក្រោម​ ការដឹកនាំ​របស់​លោកប៉ា សុជាតិ​វង្ស​ ជា​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​២​នេះ បាន​ដាក់​ចេញ​ជា​ផែនការ​ជា​អតិ​ភាព​មួយចំនួន​ដើម្បី​ធ្វើអោយ​រាជធានី​ ភ្នំពេញ​មានការ​រីក​ចំរើន​ និង​កាត់បន្ថយ​បញ្ហា​ប្រឈម​ដែល​កើតមាន​កន្លងមក​ និង​កំពុងតែ​កើតមាន​នោះ​គឺ​រូបមន្ត “​ផ្តុំ​៣ ផ្តាច់​២ ផ្តើម​១ “​ ក្នុង ​នោះ​ការ​ស្តារ​ជួសជុល​ប្រឡាយ​លូ បញ្ហា​សម្រាម បញ្ហា​ស្តា​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ បញ្ហា​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ការ​ធ្វើ​ចរាចរណ៍​ក៏​ស្ថិត​ក្នុង​រូបមន្ត​”​ផ្តុំ​៣ ផ្តាច់​២ ផ្តើម​១ ” នេះ​ផង​ដែរ​៕​

pasocheatvong_008

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment