ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សមាគមគ្រូូបង្រៀន​ស្នើ​អភិបាលខេត្ដ​កណ្ដាល​សុំអន្ដរា​គមន៍​រឿង​ប្រាក់ខែ

សមាគមគ្រូ​បង្រៀន កម្ពុជា​ឯករាជ្យ បានធ្វើលិខិត​ទៅ​លោក ផៃ ប៊ុនឈឿន អភិបាលនៃគណៈអភិបាលខេត្ដកណ្ដាល ស្នើសុំ​ជួយ អន្ដរាគមន៍ឱ្យបើកបៀវត្សរ៍សម្រាប់ ខែមករា ជូនលោកគ្រូ អ្នកគ្រូ និងប្រាក់ បន្ថែមម៉ោងសម្រាប់ឆមាសទី១ ព្រម ទាំង​ប្រាក់​ថ្ងៃព្រហស្បតិ៍ ។

នៅក្នុងលិខិតរបស់សមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ ផ្ញើជូនលោក អភិបាលខេត្ដកណ្ដាល បានរៀបរាប់ ឱ្យដឹងថា លោកគ្រូ អ្នកគ្រូ នៅខេត្ដ កណ្ដាលទាំងអស់ តែងតែបើកប្រាក់ បៀវត្សរ៍យឺតជាប្រចាំ ចាប់តាំងពីខែ វិច្ឆិកា ឆ្នាំ២០១៣ រហូតមក។ សម្រាប់ ខែមករា ឆ្នាំ២០១៤នេះ លោកគ្រូ អ្នកគ្រូ នៅតែមិនទាន់ទទួលប្រាក់ខែនៅឡើយ។ ចំពោះប្រាក់ខែរបស់គ្រូបង្រៀនខេត្ដ កណ្ដាល បើកយឺតយ៉ាវរបៀបនេះ បណ្ដាលមកពីមូលហេតុអ្វី ពេលដែល តំណាង​សមា​គម​គ្រូបង្រៀនសួរនាំ មន្ទីរអប់រំ មន្ទីរថា ជាប់កាត់ពន្ធជូនរដ្ឋ ឬរតនាគារបង្វិលថវិកាមិនទាន់។ មក ដល់ឆ្នាំ២០១៤ ហើយ មិន​គួរ​ឱ្យកើត មានការបើកប្រាក់បៀវត្សរ៍សម្រាប់ខែ មករា ដល់ថ្ងៃទី១២ ខែកុម្ភៈ ហើយនៅ តែមិនទាន់បើកជូនលោកគ្រូ អ្នកគ្រូ នៅ​ឡើយ។

សមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យសង្ឃឹមថា លោកអភិបាលខេត្ដ កណ្ដាល នឹងពិនិត្យដោះស្រាយប្រាក់ខែ ជូនគ្រូបង្រៀន​ឱ្យ​ទាន់ពេល។

ទាក់ទងការស្នើខាងលើនេះ លោកផៃ ប៊ុនឈឿន អភិបាលខេត្ដ កណ្ដាល បានមានប្រសាសន៍ឱ្យដឹងថា លោកនៅមិន​ទាន់​បាន​​ទទួលលិខិតនោះ នៅឡើយទេ។ ប្រាក់ខែដូចជាបើកជា បន្ដបន្ទាប់ហើយ  ប៉ុន្ដែប៉ុន្មានថ្ងៃនេះមាន អង្គភាពខ្លះអាច​មានការ​យឺតយ៉ាវបន្ដិច ដោយសារតែការបំពេញបែបបទតាម នីតិវិធី។ ហើយបញ្ហានេះគឺខាងលោក យកចិត្ដទុកដាក់ណាស់។

លោកបានបញ្ជាក់ថា កាលពី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ លោក បានជួបពិភាក្សាជាមួយខាងមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ខាង រតនាគារមកធ្វើការហើយ ហើយមាន សាមីអង្គភាពគេបានទៅបើកលុយជា បន្ដបន្ទាប់ហើយ តែវាមិនទាន់បាន ១០០ ភាគរយទេ ។

សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ រាជរដ្ឋាភិបាល កម្ពុជា បានចេញសារាចរស្ដីពីការ កំណត់នីតិវិធីការបើក​ផ្ដល់​បៀវត្សរ៍ ជូនមន្ដ្រីរាជការស៊ីវិលដើម្បីធានាការ បើកផ្ដល់បៀវត្សរ៍ជូនមន្ដ្រីរាជការស៊ីវិល ឱ្យបានឆាប់រហ័សទាន់ពេលវេលា និង ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

rong_chhun2

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment