ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អ្នក​កាសែត «មាគ៌ាកម្ពុជា» ម្នាក់​ត្រូវបាន​ជន​ល្មើស ១០ នាក់​ព្រួត​គ្នាវាយ​សម្លាប់ យ៉ាង​ឃោរ​ឃៅ

កំពង់ឆ្នាំង ៖ អ្នកកាសែតម្នាក់បានស្លាប់ និងពលរដ្ឋ ២នាក់រងរបួសធ្ងន់ និងស្រាល ដោយសារតែក្រុមអ្នក រកស៊ីប្រព្រឹត្ត បទល្មើស ១០នាក់ ព្រួត គ្នាវាយ កាល ពីវេលាម៉ោង 9 និង 30 នាទីយប់ ថ្ងៃទី 31 ខែ មករា ឆ្នាំ 2014 នៅក្នុងភូមិ ក្បាល កន្លង់ ឃុំ ពាមឆ្កោក ស្រុក ជលគីរី ខេត្ត កំពង់ឆ្នាំង ។

ជនរងគ្រោះជាអ្នកយកព័ត៌មានកាសែត មាគ៌ាកម្ពុជា លោក សួន ចាន់ អាយុ 44 ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុបានស្លាប់ នៅរសៀលថ្ងៃទី 1 ខែ កុម្ភៈ ឆ្នាំ 2014 ខណៈបញ្ជូន​បន្តទៅសង្រ្គោះនៅមន្ទីរពេទ្យរាជ ធានីភ្នំពេញ ដល់ពាក់ កណ្តាល ផ្លូវ និង ជនរងគ្រោះចំនួន 2 នាក់ទៀត​បាន​ឃើញ​ហេតុការណ៍​រត់ទៅជួយតែ​ត្រូវជន​ល្មើស​ព្រួតវាយ បណ្តាលអោយ​ជនរង​គ្រោះ​ឈ្មោះ គូ ឥន ភេទ ប្រុស អាយុ 27 ឆ្នាំ រងរបួសធ្ងន់ទី2ឈ្មោះ សួន ជីម ភេទ ប្រុស អាយុ 22 ឆ្នាំ រងរបួសស្រាល ទាំងពីរនាក់ នេះ មានទីលំនៅ​ភូមិឃុំកើត​ហេតុខាងលើ ដូចគ្នា ហើយ​បច្ចុប្បន្នជន​រងគ្រោះ​ទាំងពីរ​នាក់នេះ​កំពុងសំរាក​ព្យាបាល​នៅ​ក្នុងមន្ទីរ​ពេទ្យ​បង្អែក ខេត្តកំពង់ឆ្នាំង ។

ក្រុមគ្រួសារជនរងគ្រោះទាំងបីនាក់ខាងលើ បានអោយដឹងថា ជនសង្ស័យចំនួន 4 នាក់ ទី1 ឈ្មោះ យីម ណាន់ ទី2 ឈ្មោះ យីម នុន ទី3 ឈ្មោះសាំង សេងហៀង និង ទី4 ឈ្មោះ រ៉ុម រ៉ា មុនពេលកើតហេតុ ពួកគេបានយកដុំថ្ម មកគប់ទៅ លើដំបូលរោងឆ្អើត្រី របស់ ជន រងគ្រោះ ឈ្មោះ សួន ចាន់ ដែលធ្វើឲ្យលោក ចេញមករកមើល ហើយសួរថា ពីណាគេ មកគប់អីហ្នឹង ? លុះមួយសន្ទុះក្រោយមក លោក សួន ចាន់ បានដើរទៅទិញបារីជក់ដល់ត្រង់ចំណុចខាងមុខផ្ទះ ឈ្មោះ រុំ ទឿន ស្រាប់តែជនសង្ស័យ 4 នាក់ ខាងលើ នាំ បក្ខពួក ទាំងអស់ចំនួន10 នាក់ យកគល់ឬស្សី និង ដុំថ្ម ព្រួត វាយលោក សួន ចាន់ឲ្យសន្លប់ដេកស្តូកស្តឹង ក្នុងថ្លុកឈាមនៅនឹង កន្លែងកើត ហេតុ តែម្តង ។

ជនរងគ្រោះជាប្រជាពលរដ្ឋចំនួន 2 នាក់ទៀត ឈ្មោះ គូ ឥន និង ឈ្មោះ សួន ជីម ឃើញហេតុការដូចនោះ បានរត់ ចេញបំរុងទៅ ជួយ ប៉ុន្តែត្រូវជនសង្ស័យ ព្រួតវាយបណ្តាលអោយ រងរបួសធ្ងន់ និង ស្រាលផងដែរ ។ ករណីខាង លើ មន្រ្តីនគរបាល ស្រុកជលគីរី លោក រី ផល្លី បានអះអាងនៅព្រឹកថ្ងៃទី 2 ខែ កុម្ភៈ ឆ្នាំ 2014 ថា បានកំណត់មុខ សញ្ញា ជនសង្ស័យបានអស់ហើយ តែជនសង្ស័យ បាន រត់គេច ខ្លួនបាត់អស់ នៅយប់ថ្ងៃកើតហេតុ។

ទោះយ៉ាងណាក៏ដោយក្រុមគ្រួសារជនរងគ្រោះ បានអះអាងថារឿងរ៉ាវខាងលើ នេះផ្តើមចេញពីរឿង គំនុំដោយ សារ លោក សួន ចាន់ តែងតែចេញទៅថតយករូបភាពបទល្មើស ឆក់ត្រីជាក់ស្តែង មកធ្វើការចុះផ្សាយ នៅលើអត្ថបទ សារ ព័ត៌មាន របស់ខ្លួនមិនតែប៉ុណ្ណោះ លោកបានយករូបភាពពាក់ព័ន្ធបទល្មើសនេសាទជាច្រើនអោយទៅអ្នកកាសែត ក្នុង ស្រុកផ្សេងទៀត បន្តធ្វើការចុះផ្សាយធ្វើអោយ ដឹងដល់ សមត្ថកិច្ចថ្នាក់លើ និងធ្វើការចុះបង្រ្កាបបទល្មើសរបស់ ពួកគេ ជាបន្តបន្ទាប់ ។

ក្រុមគ្រួសារជនរងគ្រោះបន្តអះអាងថា មន្រ្តីនគរបាលមូលដ្ឋានមិនបានឃាត់ខ្លួនជនសង្ស័យ ក្រោយពេលកើត ហេតុ ពេញមួយយប់ បណ្តាលអោយជនសង្ស័យរត់គេចខ្លួនដោយសុវត្ថិភាព ។ ក្រុមគ្រួសារជន រងគ្រោះកំពុងតែមាន ការ ព្រួយបារម្ភថាជនល្មើស និង អាច រួចខ្លួនពីសំណាញ់ច្បាប់ ដោយសារជនសង្ស័យទាំងនោះជាអ្នកមានលុយ និង ជាអ្នក រកស៊ីបទល្មើសនេសាទ គ្រប់ប្រភេទ ដូច ជា ឆក់ ត្រីប្រភេទត្រជាក់ និងក្តៅ ដាក់របាំងលបរ៉ូយ៉ាលស្បៃមុង និង ចិញ្ចឹម ត្រីឆ្តោខុសច្បាប់ ហើយមាន ទំនាក់ទំនងល្អជាមួយ​សមត្ថកិច្ច មូល ដ្ឋាន និង សមត្ថកិច្ចជំនាញរដ្ឋបាលជលផល នៅ តាមគោលដៅទៀតផង  ។

យ៉ាងណាក៏​ដោយ លោក សៀង សេង ចាងហ្វាងសារព័ត៌​មាន «មាគា៌កម្ពុជា » បានអំពាវនាវ​ដោយទទូច ដល់កង កម្លាំង មានសមត្ថ កិច្ច គ្រប់លំដាប់ថ្នាក់ មេត្តា​ជួយចាប់ខ្លួន​ជនសង្ស័យ ទាំងអស់នោះ យកមកផ្តន្ទាទោស​តាមច្បាប់ផង ៕

2014_01_31f 2014_01_31f (1) 2014_01_31f (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment