ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដែលមានខ្លឹមសារថា ប្រកាសស្តីពីការផ្អាក ការងារ មន្ត្រីរាជការ។ សម្រេចប្រការ១. ផ្អាកលោក ង៉ាន ណានី ពីមុខមុខដំណែងមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ ប្រការ២. ចាត់តាំង លោក ងិន ហ៊ុន អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងអោយទទួលភារកិច្ចដឹកនាំ ការងារមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងជំនួសលោក ង៉ាន ណានី។ ប្រការ៣. អគ្គលេខាធិការ អគ្គាធិការនាយកខុទ្ទកាល័យ ប្រធាន នាយកដ្ឋាននីតិកម្មកសិកម្មប្រធាន នាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្សប្រធាននាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ លោក ង៉ាន ណានី និងលោក ងិន ហ៊ុន ត្រូវអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ ហត្ថលេខានេះតទៅ។
នៅ ក្នុងរឿងខាងលើនេះលោក ង៉ាន ណានី ប្រធានមន្ទីរកសិកម្មមិនអាចទាក់ទងសុំការបំភ្លឺបានទេ ចំណែកលោក ងិន ហ៊ុន អនុប្រធានមន្ទីរកសិកម្មចាស់ត្រូវបានឡើងជាប្រធានមន្ទីរ កសិកម្មថ្មីបានប្រាប់សារពត័មានយើងថានៅរសៀលថ្ងៃទី២៨ ខែ មករានេះថា គឺពិតជាមានរឿងដូច្នេះមែន នៅពេលខាងមុខ ឯកឧត្តមលោករដ្ឋមន្ត្រីនិងធ្វើពិធីប្រកាសជាផ្លូវការហើយ។
មន្ត្រី នៃមន្ទីរកសិកម្មខេត្តជាច្រើននាក់បាននិយាយអោយដឹងថា រឿងរ៉ាវច្រើនណាស់ដែលលោក ង៉ាន ណានី បានធ្វើបំពាន ច្បាប់ កន្លងមក ដូចជារឿងយកប្រេងរបបទៅលក់ ការពុករលួយក្នុងការដំឡើងឋានៈអោយមន្ត្រីរាជការជាបក្ខពួក ស៊ីលុយ មន្ត្រីព្យួរ ការងារទៅធ្វើការអង្គការ ពិសេសរឿងរ៉ាវទិញស្រូវពូជក្នុងរយៈពេលចុងក្រោយនេះដែលជារឿងធំ ចំរូងចំរាសជាងគេ ជាមួយ កូនចៅក្នុងអង្គភាព។ប្រភព មួយទៀតអោយដឹងថា លោក ង៉ាន ណានី អាចប្រឈមមុខនឹងការចាប់ខ្លួន ពីអង្គភាព ប្រឆាំង អំពើពុករលួយពេលគេ ស្រាវជ្រាវរកឃើញការពិតនៃបទល្មើស បច្ចុប្បន្នលោកមិនមានវត្តមាននៅក្នុង ខេត្តកំពង់ឆ្នាំង ទេ ៕