ប្រភពពត័មានក្នុងស្រុកបានចេញផ្សាយជាហូរហែរថា មានសកម្មភាពវះកាត់ក្រលៀន សម្រាប់ជួញដូរមួយករណីទៀតហើយ ធ្វើនៅអគារវះកាត់ ដោយមានវេជ្ជបណ្ឌិត ២ទៅ៣ នាក់ រៀបចំចាត់ចែងសម្រាប់ ការវះកាត់ក្រលៀន គឺគេធ្វើតាម របៀប ស្ងាត់ កំបាំង ប៉ុន្តែមិនអាចលាក់បាំង ពីក្រសែភ្នែករបស់មន្ត្រីមួយចំនួន ដែលស្អប់ខ្ពើមអំពើ ខុសច្បាទាំងនេះបានទេ។
ប្រភពក៏បានបញ្ជាក់ផងដែរថា សកម្មភាពវះកាត់ និងជួញដូរក្រលៀន នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា កើតមានជាយូរ មក ហើយ ដោយក្រុមឈ្មួញភាគច្រើន ជាជនជាតិយួន ត្រូវដៃត្រូវជើងជាមួយ ថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះកេតុមាលា រួមមានលោក លី សុវណ្ណ ដែលជាប្រធាន និងលោក កែវ រ៉ាវុធ ជាអនុប្រធាន និងមានវេជ្ជបណ្ឌិតម្នាក់ទៀត ជាអ្នកអនុវត្តន៍ ការវះកាត់ ដោយ ផ្ទាល់ផងដែរ។
បណ្តាញសង្គមហ្វេសប៊ុក បានបន្តវាយប្រហារទៅលើ ភាពមិនប្រក្រតីដែលកំពុង កើតមាននៅក្នុងមន្ទីរពេទ្យ ព្រះកេតុមាលា ជាពិសេសមានសកម្មភាព វះកាត់និងជួញដូរក្រលៀនខុសច្បាប់ហើយទាមទារឲ្យក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និង បណ្តាស្ថានទូតពាក់ព័ន្ធ ចូលរួមស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ពីសកម្មភាពជួញដូរក្រលៀនខុសច្បាប់នេះ មិនគួរឲ្យកើតមានបន្ត ទៀតទេ ព្រោះមានផលប៉ះពាល់ខ្លាំងណាស់ សម្រាប់មុខមាត់ប្រទេសកម្ពុជា ហើយរហូតមកដល់ពេលនេះ លោកផ្កាយ៣ លី សុវណ្ណ ជាប្រធានមន្ទីរពេទ្យព្រះកេតុមាលា មិនទាន់ចេញមុខ មកស្រាយបំភ្លឺជុំវិញ មន្ទិលសង្ស័យនិងពាក្យចចាមអារ៉ាម ពាក ់ព័ន្ធ នឹងសកម្មភាព វះកាត់ជួញដូរក្រលៀននៅឡើយទេ បើទោះបីជាកើតមានសំឡេងរិះគន់ កក្រើកពេញបណ្តាញសង្គម ហ្វេស ប៊ុក ក៏ដោយ ៕