ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ជំនួបក្រុុម​ការងារ​គណបក្ស​ប្រជាជន​និង​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី៣​ មករា

ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងបង្កើតក្រុមការងារចរចា របស់​គណបក្ស​ទាំង​ពីរ ដោយមានសមាសភាពម្ខាងៗ ៣ រូប ដែលរួមមាន៖ ខាងគណបក្សប្រជាជនកម្ពុជា គឺលោក ព្រំសុខា លោក សក់ សេដ្ឋា និងលោក កើត រិទ្ធ។ ចំណែកខាងគណបក្សសង្គ្រោះជាតិ មានលោក យឹម សុវណ្ណ លោក ប៉ុល ហំម និងលោក គួយ ប៊ុន​រឿន។

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានអះអាងថាក្រុមការងារបច្ចេ ទេសគណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្គ្រោះ​ជាតិ នឹងជួបពិភាក្សាគ្នានៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង៩ព្រឹក នៅវិមានព្រឹទ្ធសភា ដើម្បីដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ មុននឹងឈានទៅដល់ការចរចារវាងថ្នាក់ដឹកនាំកំពូលរវាងគណបក្សប្រជាជន កម្ពុជា និងគណបក្សសង្គ្រោះជាតិ។

លោក យឹម សុវណ្ណ បានបញ្ជាក់ថា របៀបវារៈរបស់គណបក្សសង្គ្រោះជាតិ សម្រាប់កិច្ចចរចាក្រុមការងារ ពេលនេះ គឺការកែ​ទម្រង់​ប្រព័ន្ធបោះឆ្នោត និងការបោះឆ្នោតឡើងវិញ។ ការបោះឆ្នោតឡើងវិញ ដែលជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយ និងបញ្ចប់វិបត្តិនយោបាយ ដែលគណបក្សប្រឆាំង ធ្វើបាតុកម្មតវ៉ា ទៅតាមឆន្ទៈប្រជាពលរដ្ឋ នៅពេលសព្វថ្ងៃ។

លោកព្រុំ សុខា មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែមករា នេះថា ក្រុមការងារ​គណបក្សទាំងពីរបានឯកភាពគ្នាកំណត់យកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ជួបគ្នាពិភាក្សា ដោយកំណត់យកវិមាន​ព្រឹទ្ធសភា​នៅ​វេលាម៉ោង៩ព្រឹក។ លោកបានបញ្ជាក់ថា សម្រាប់គណបក្សប្រជាជនកម្ពុជា នឹងយកអ្វីដែលបានឯកភាពគ្នាកាលពីថ្ងៃទី១៦- ១៧ ខែកញ្ញា ឆ្នាំ២០១៣ នៅវិមានរដ្ឋសភា យកមកបន្តការជជែកគ្នាបន្តទៅទៀត។

គណបក្សសង្គ្រោះជាតិ ចង់ឲ្យក្រុមការងារចរចា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជួបប្រជុំគ្នាជាថ្មី គឺ​មុនថ្ងៃ​ដែលគណបក្សសង្គ្រោះជាតិ ដឹកនាំបាតុកម្ម ហែក្បួនជាថ្មីទៀត នៅថ្ងៃអាទិត្យ ទី៥មករា។ នេះបើតាមការ​បញ្ជាក់​របស់​លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១ មករានេះ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment