ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្តេចនាយករដ្ឋមន្ត្រី​ប្តេជ្ញា​ហើយ​ប្តេជ្ញា​ទៀត​គាស់​រំលើង​អំពើ​ពុក​រលួយ

សម្តេច​នាយក​រដ្ឋមន្ត្រី ប្តេជ្ញា​ហើយ​ប្តេជ្ញាទៀត ​គាស់​​រំលើង​​អំពើ​​ពុក​​រលួយ  នៅ​​ក្នុង​​សារ​លិខិត​ដើម្បី​ឧទ្ទិស​ដល់​ទិវា​ប្រយុទ្ធ​ប្រឆាំង អំពើពុករលួយ៩ធ្នូ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាណត្តិ ទី៥ ក្នុងការប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយដោយគ្មានងាករេ។ សម្តេចនាយករដ្ឋមន្ត្រីទទួលស្គាល់ថា អំពើពុករលួយ គឺជាឧបសគ្គក្នុង ការ អភិវឌ្ឍន៍ ឧបសគ្គសម្រាប់ការរីកលូតលាស់សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ដែលត្រូវតែគាស់រំលើងជាដាច់ខាត។

ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានក្រើនរម្លឹកជាថ្មីម្តងទៀតដល់មន្ត្រីក្រោមឱវាទ ដែលជាមេដឹកនាំក្រសួង ប្រធានស្ថាប័ន និងមន្ត្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់រាប់ទាំងវិស័យឯកជនផង ឲ្យបោស សម្អាតផ្ទះរបស់ខ្លួនតាមរយៈការឆ្លុះកញ្ចក់ មុជទឹក ដុះក្អែលឲ្យ បាន ស្អាតចេញពីអំពើពុករលួយ។ ទន្ទឹមនឹងនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញឲ្យក្រសួងអប់រំ និងអង្គភាព ប្រឆាំងអំពើពុករលួយបញ្ចូលបញ្ហាពុករលួយទៅក្នុង កម្មវិធីសិក្សារបស់សិស្សនិងនិស្សិតឲ្យបានក្នុងឆ្នាំសិក្សា ២០១៤ – ២០១៥ ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានសន្យាថា រដ្ឋាភិបាលរបស់សម្តេចប្តេជ្ញាដោយគាស់រំលើងអំពើពុករលួយ ដែលជាឧបសគ្គនៃ ការ អភិវឌ្ឍន៍ប្រទេស។ ការប្តេជ្ញាចិត្តនេះបានធ្វើឡើងតាមរយៈសារសម្រាប់ទិវាប្រយុទ្ធប្រឆាំង អំពើពុករលួយ៩ធ្នូ។ ក្រៅពីរម្លឹក ឲ្យ មន្ត្រីរដ្ឋាភិបាលឆ្លុះកញ្ចក់ដុះក្អែលខ្លួនឯងឲ្យ ស្អាត ប្រមុខរដ្ឋាភិបាលក៏បានស្នើឲ្យបញ្ចូលមេរៀនអំពើពុករលួយទៅក្នុង កម្មវិធី សិក្សា របស់សិស្ស និងនិស្សិតផងដែរចាប់ពីឆ្នាំ ២០១៤ នេះតទៅ។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលសម្តេចនាយករដ្ឋមន្ត្រីបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំង អំពើពុក រលួយដ៏ខ្លាំងក្លា បន្ទាប់ពី ការបោះឆ្នោតសភាអាណត្តិទី៥មក។ ក្នុងឆ្នាំ ២០១៣ នេះ ប្រទេសកម្ពុជាត្រូវបានអង្គការតម្លាភាព អន្តរជាតិចាត់ចំណាត់ថ្នាក់លេខ ១៦០ ក្នុងចំណោមប្រទេស ១៧៧ លើពិភពលោក។ ចំណាត់ថ្នាក់នេះ បានធ្លាក់ចុះទាប ជាង កាលពីឆ្នាំ ២០១២។

ក្រុមអង្គការសង្គមស៊ីវិលជាង៣០ស្ថាប័នដែលបានចងក្រងគ្នាក្នុង សម្ព័ន្ធអង្គការដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម គ្រោងរៀបចំទិវាប្រឆាំងអំពើពុករលួយក្នុងខេត្តចំនួន៣ នាថ្ងៃទី ៩ធ្នូខាងមុខ។ ខេត្តទាំងបីនោះរួមមាន បាត់ដំបង ស្វាយរៀង និងកំពង់ចាម។ លោក សុក សំអឿន ប្រធានសម្របសម្រួលសម្ព័ន្ធអង្គការនេះបានជំរុញឲ្យរដ្ឋាភិបាល បង្ហាញឆន្ទៈពិតប្រាកដ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយដែលកើត ឡើងជាប្រព័ន្ធនៅកម្ពុជា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment