ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

រដ្ឋសភា ស្នើឲ្យក្រសួងមហាផ្ទៃចាត់​វិធានការ​ចំពោះ​ស្លាកលេខ​រដ្ឋសភា​ហួស​អាណត្តិ

ភ្នំពេញ: អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បានចុះហត្ថលេខា លើលិខិតមួយច្បាប់ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣ ដាក់ជូនលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំចាត់វិធានការ ចំពោះការប្រើប្រាស់​ស្លាក​លេខ​រថយន្ត រដ្ឋសភា១ រដ្ឋសភា២ រដ្ឋសភា៣ និងរដ្ឋសភា៤ ដែលបាននិរាករណ៍ ផុតកំណត់។

ក្នុងលិខិតមួយ​ច្បាប់ទៀត ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានប្រកាស​ជូន​ដំណឹង​ដល់អ្នកតំណាងរាស្ត្រ និងអតីតតំណាងរាស្ត្រទាំងអស់ ឲ្យឈប់ប្រើប្រាស់ស្លាកលេខរថយន្ត ដែលនិរាករណ៍ រួមមាន៖ រដ្ឋ​សភា១ រដ្ឋសភា២ រដ្ឋសភា៣ និងរដ្ឋសភា៤។

ក្នុងលិខិត បានបង្ហាញថា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំ និងផ្តល់ស្លាកលេខ រថយន្ត រដ្ឋសភា ៥ ជូនដល់ តំណាង​រាស្ត្រទាំង ១២៣ រូប សម្រាប់ប្រើប្រាស់ផ្លូវការ នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភា ឆ្នាំ២០១៣-២០១៨ រួចរាល់អស់ហើយ។ ប៉ុន្តែ​រយៈពេល កន្លងមក មានរថយន្តមួយចំនួន នៅពាក់ស្លាកលេខរថយន្ត រដ្ឋសភា១ រដ្ឋសភា២ រដ្ឋសភា៣ និងរដ្ឋសភា៤ ដែលត្រូវ​បាន​និរាករណ៍ទៅហើយ ហើយកំពុងធ្វើចរាចរណ៍ តាមដងផ្លូវនៅឡើយ។

ជាការកត់សម្គាល់ ម្រាប់អាណត្តិទី៥ នេះ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ៥៥ រូប របស់គណបក្សសង្គ្រោះជាតិ មិនបានចូល​ទៅ​កាន់តំណែងជាអ្នកតំណាងរាស្ត្រ សម្រាប់រដ្ឋសភា នីតិកាលទី៥ នេះទេ។ មូលហេតុមកពីគណបក្សប្រឆាំង បានតវ៉ា នឹង​លទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។

លោកអគ្គលេខាធិកា រដ្ឋសភា បានគូសបញ្ជាក់ថា “ដូច្នេះ ចំពោះរថយន្តទាំងឡាយណា ដែលនៅតែបន្តប្រើប្រាស់​ស្លាកលេខ​រថយន្តរដ្ឋសភា ដែលអស់សុពលភាព ដូចបានជម្រាបជូនខាងលើ អគ្គលេខាធិការដ្ឋានរដ្ឋសភា ពុំទទួលខុសត្រូវ​ចំពោះរថយន្ត​ទាំងនោះឡើយ។ ក្នុងករណីនេះ អ្នកប្រើប្រាស់រថយន្តទាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់”។

ប៉ុន្តែអ្នកតំណាងរាស្ត្រ គណបក្សប្រឆាំង ចំនួន ២៩ រូប រួមទាំងលោកសមរង្ស៊ីផង ដែលមិនជាប់ឆ្នោត សម្រាប់អាណត្តិថ្មី (អាណត្តិទី៤ គឺមានតំណាងរាស្ត្រ គណបក្សសមរង្ស៊ី ២៦ រូប និងគណបក្សសិទ្ធិមនុស្ស ៣ រូប ) នៅតែបន្តប្រើប្រាស់ស្លាក​លេខ​រថយន្ត រដ្ឋសភា ៤។

សម្រាប់ស្លាក លេខរថយន្ត រដ្ឋសភា ថ្មី អាណត្តិទី៥ នេះ បើសិនជា បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ទាំង ៥៥ រូប របស់គណ​បក្ស​សង្គ្រោះជាតិ ចង់បានយកមកប្រើប្រាស់ គឺត្រូវតែស្បថ ចូលកាន់តំណែង ជាមុនសិន។ បើមិនដូច្នោះទេ គឺមិនអាចទទួល​បាន​ស្លាកលេខរថយន្ត រដ្ឋសភា ៥ យកមកប្រើប្រាស់បានឡើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment