ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ប្រធានសហគមន៍នេសាទ ឆែល សំណាល ឪពុក និង​កូនរួមដៃ​គ្នា​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ

ខេត្តបាត់ដំបង ៖ ប្រជានេសាទនៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងតែមានប្រតិកម្មយ៉ាងខ្លាំងទៅលើលោក ឆែល សំណាល ជាប្រធានសហគមន៍នេសាទដែលបានបើកដៃឱ្យកូនបង្កើតរបស់ខ្លួនប្រើប្រាស់អំណាចធ្វើការនេសាទ នៅក្នុង​ឡូត៍​លេខ ៣ ដែលរាជរដ្ឋាភិបាលបានរំលាយចោលដោយទុកឱ្យប្រជានេសាទ ជាលក្ខណៈ គ្រួសារ បែរជាត្រូវបាន ផ្តាច់មុខដោយ​លោក ណាល ថង មិន ហើយបានអនុវត្តតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជ​រដ្ឋាភិបាលកម្ពុជា​នោះឡើយ ។

បើតាមសេចក្តីរាយការណ៍ពីខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះបានឱ្យដឹងថា អ្នកដែលមានសិទ្ធិអំណាចលើសសម្តេចតេជោ នាយករដ្ឋមន្ត្រី នោះ មានតែលោក ណាល ថង ជាឈ្មួញនេសាទមួយរូបដែលកាន់កាប់ឡូត៍លេខ ៣ ស្ថិតនៅកោះផ្ទូល ភូមិ​ព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយគ្មានខ្លាចញញើតអ្នកណាឡើយ នៅក្នុងស្រុក ឃុំ នឹងខេត្តនោះទេ សូម្បីតែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាលុបចោលឡូត៍ នេសាទទាំងអស់នៅ​ក្នុងបឹងទន្លេសាបជា​ប្រ​យោជន៍​ឱ្យប្រជាពលរដ្ឋធ្វើការនេសាទជា លក្ខណៈគ្រួសារ ។

ដោយឡែកឈ្មួញនេសាទឈ្មោះ ណាល ថង នេះមានអំណាចខ្ពស់ជាងសម្តេចតេជោ ហ៊ុន សែន ទៅទៀត​ដោយហ៊ាន​គ្រប់​គ្រងឡូត៍​នេសាទលេខ ៣ ដោយផ្តាច់មុខផងដែរ ។ មានន័យថា ត្រឹមតែឈ្មួញនេសាទ ឈ្មោះ ណាល ថង មួយរូបបាន​ក្លាយ​ទៅជាបុរសមហាខ្លាំងលើសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅទៀត ។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ឈ្មួញនេសាទឈ្មោះ ណាល ថង នេះប្រើប្រាស់ឧបករណ៍បណរ៉ាវ រាប់ពាន់ម៉ែត្រ​ដើម្បី​ឃាំង​យកត្រីគ្រប់ប្រភេទនៅចំណុចកោះផ្ទុល ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយសំអាងទៅលើ​លោក ឆែ សំណាល ជាឪពុក ដែលមានតួនាទីជាប្រធានសហគមន៍នេសាទ ប្រចាំនៅក្នុងឃុំកោះជីវាំងនេះ ទើបធ្វើឱ្យឈ្មោះ ណាល ថង នេះមានសិទ្ធិអំណាចខ្លាំងក្លា ហ៊ានគ្រប់គ្រងឡូត៍នេសាទ លេខ ៣ ហើយ មិនគោរពបទបញ្ហារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទាំងធ្វើសកម្មភាពផ្គើនទៅនឹងសម្តេចតេជោ ហ៊ុន សែន ថែមទៀតផង ។

ប្រភពពីប្រជានេសាទបានឱ្យដឹងថា បើនិយាយពីប្រជាពលរដ្ឋរស់នៅឃុំកោះជីវាំង ខ្លបខ្លាចអំណាចលោក ណាល ថង និង​លោក ឆែ សំណាល ហើយបានកាន់កាប់ឡូតូ៍នេសាទលេខ ៣ នេះ រាប់សិបឆ្នាំមកហើយ ពុំមានអ្នកណាហ៊ាន​ប៉ះពាល់​អ្វី​នោះ​ទេ ។ ក៏ប៉ុន្តែនៅពេលសមត្ថកិច្ចចុះជំនាញចុះបង្ក្រាប គឺមិនហ៊ានបង្ក្រាបកន្លែងដែល ណាល ថង ម្តងណាឡើយ គឺមន្ត្រីជំនាញ​រួម​ទាំងលោក ឆែ សំណាល ធ្វើការបង្ក្រាបទីតាំងរបស់ប្រជានេសាទតូចតាចទៅវិញ រីឯបណរ៉ាវរបស់ឪពុក និងកូនប្រធានសហ​គមន៍​នេសាទ​នេះវិញ មិនត្រូវកាប់បំផ្លាញចោលនោះឡើយ ។

ប្រភពពីកម្មករ យាមបណរ៉ាវឱ្យឈ្មោះ តាទំ បាននិយាយឱ្យដឹងថា ទីតាំងដាក់បណរ៉ាវរបស់ តាទំ ស្ថិតនៅចំណុច​ផាត់​សណ្តាយ​​មានការដាក់បន្តគ្នារដឹក ទៅក្នុងភូមិព្រែទាល់ ។

លោក វ៉េត ភាពជាអ្នកនេសាទមួយរូបដែរនោះបាននិយាយឱ្យដឹងដែរថា លោកបានដាក់បណរ៉ាវ ទ្រង់ទ្រាយតូចនៅចំណុច​អូរដៃ​អំបិល ក្បែរកោះផ្ទូល ហើយក៏ត្រូវតែបង់ប្រាក់ឱ្យសមត្ថកិច្ចដូចគ្នាទាំងអស់មិនថា តូច ឬធំនោះទេ គឺបង់ប្រាក់ជូន​ដល់​សមត្ថ​កិច្ចជំនាញទាំងអស់ រីឯលោក ណា ថង និងឪពុកលោក ឆែ សំណាល ប្រធានសហគមន៍នេសាទ ឃុំកោះ​ជីវាំង​​នេ​ះ​វិញ  បែរជាមានសិទ្ធិកាន់កាប់ឡូត៍នេសាទ ៣ ដាក់បណរ៉ាវទ្រង់ទ្រាយធំ បែរគ្មានអ្នកណាទៅបង្ក្រាបម្តងណាឡើយ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment