ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក​អភិបាល​ស្រុុកវ៉ឺនសៃ ប្រឈម​មុខទៅ​នឹងតុលាការ​ខេត្ត​រតនគីរី

ខេត្តរតនគីរី ៖ លោក ជុំ ងិល ជាអភិបាល ស្រុកវ៉ឺនសៃ កំពុង​ស្ថិត​នៅ​ក្នុងការស៊ើប​អង្កេត​របស់តុលាការ​ខេត្ត​រតនគីរី ពីសកម្ម​ភាព​រកស៊ីឈើ​ខុស​ច្បាប់ ។ លោកអភិបាល​ស្រុករូប​នេះ​ធ្វើ​សកម្មភាព​រក​ស៊ី​ឈើ​ពុំមានអាជ្ញាប័ណ្ណទទួល​ ស្គាល់ពីក្រុម​ហ៊ុនដី​សម្បទានសេដ្ឋកិច្ចណាមួយ ឬក៏ការទទួលស្គាល់ពីក្រសួង ឬ​មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និងនេសាទនោះឡើយ ។ លោក ជុំ ងិល រកស៊ីទិញឈើលក់ឈើស្តុកទុក្ខ​នៅជុំវិញផ្ទះរបស់លោក​ដើម្បីឱ្យឈ្មួញវៀតណាម​ចូលមក ​ដឹក​ចេញ​ពីចំណុច​ផ្ទះរបស់ លោកយកទៅវៀតណាម ។

តាមសេចក្តីរាយការណ៍  ខេត្តរតនគិរី បានឲ្យដឹងថា លោកអភិបាលស្រុកវ៉ឺនសៃ ប្រឈមទៅនឹងច្បាប់​ប្រសិនបើ​មានការ​ស៊ើប​អង្កេតរកឃើញថា បានប្រព្រឹត្ត សកម្ម​ភាពរក​ស៊ីឈើ ល្មើសច្បាប់ក្រោយពីមន្ត្រីរដ្ឋបាលព្រៃឈើខេត្តរតនគីរី រកឃើញពី​ភស្តុ​តាង​ពិតប្រាកដនោះរូប លោកនឹង​ត្រូវ​ដក​ចេញ​ពី​តំ​ណែង​​ហើយប្រឈមមុខទៅក្នុងសវនាការ នឹងទទួលទោសទៅតាមច្បាប់ ។

សេចក្តីរាយការណ៍ដដែលបានបន្តឱ្យដឹងទៀតថា លោកអភិបាលស្រុកវ៉ឺនសៃ ជុំ ងិល នេះបានរកស៊ីឈើនេះ យូរឆ្នាំមកហើយ ពុំដែល​មានអ្នកណាមួយចេញមុខបង្ក្រាបនោះទេ ។ លោក ជុំ ងិល ដោយសំអាងខ្លួនជាអភិបាល ស្រុកវ៉ឺនសៃ ហ៊ានប្រព្រឹត្ត​បទ​ល្មើសព្រៃ​ឈើ​ដោយ​ចេញមុខដោយពុំខ្លបខ្លាចអ្នកណាម្នាក់ឡើយ ។ លោក ជុំ ងិល នេះប្រមូលទិញឈើពីគ្រប់កន្លែងទាំងអស់ ជាពិសេសប្រជា​ពល​រដ្ឋ​ដែលយកឈើមកលក់ឱ្យរូបលោកនោះ គឺអាចរកស៊ីដោយស្រួលបាន ។ ក៏ប៉ុន្តែប្រសិន​បើអ្នកណាពុំ​លក់​ឈើឱ្យលោកចៅហ្វាយ​ស្រុក​វ៉ឺនសៃនេះទេ គឺត្រូវចាប់ឈើចាប់ទាំងខ្លួនរួមទាំងយានជំនិះទៀតផង ដោយសារមូល​ហេតុ​នេះ​​ហើយ ទើបអ្នករកស៊ីដឹកឈើទាំង​អស់បង្ខំចិត្តត្រូវលក់ឈើជូនលោក ជុំ ងិល ដោយពុំអាចអាក់ខានបាន ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៣ លោក រស់ សារ៉ាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រតនគីរីបាន​ដឹកនាំ​សមត្ថ​កិច្ច​ចម្រុះ​ទៅធ្វើការឆែកឆេរទីតាំងលាក់ឈើរបស់លោក ជុំ ងិល អភិបាលស្រុកវ៉ឺនសៃ ស្ថិតនៅភូមិអូរតិល សង្កាត់បឹង​កន្សែង ស្រុកបាន​លុង ខេត្តរតនគីរី គឺឈើលាក់ទុកនៅជុំវិញផ្ទះ លោកអភិបាលស្រុកនេះតែម្តង ។ ការឆែកឆេរ​រកឃើញជា​ច្រើនដុំ ជាប្រភេទ​ឈើធ្នង់់, នាងនួន, បេង និងឈើគ្រញូង ដែលសមត្ថកិច្ចទាំងអស់បាន​កំពុងតែដឹកជញ្ជូន​ប្រមូលយកទៅ​កាន់​ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី ដើម្បីកសាងសំណុំរឿង​និងរបាយការណ៍ទៅកាន់អគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើ​ដើម្បី​ សម្រេច​ថា ត្រូវកសាងសំណុំរឿង​បញ្ជូនខ្លួន​លោក ជុំ ងិល នេះទៅកាន់តុលាការឬយ៉ាងណា ។

យោងតាមសេចក្តីរាយការណ៍ដដែលបានបន្តឱ្យដឹងទៀតថា លោក ជុំ ងិល អភិបាលស្រុកវ៉ឺនសៃ អាចប្រឈមមុខទៅនឹងតុលា​ការ​ខេត្តរតនគីរី ប្រសិនបើលោក រស់ សារ៉ាំ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគីរី ធ្វើការចោទប្រកាន់ពីបទល្មើស​អនុ​ផលព្រៃ​ឈើ​រូបលោក ជុំ ងិល ប្រាកដជាពុំអាចគេចវេសពីផ្លូវច្បាប់នោះបានឡើយ ។ ទោះជាយ៉ាងណាក៏ដោយក៏លោក ជុំ ងិល អភិបាលស្រុកវ៉ឺន​សៃ អាចប្រឈមមុខទៅនឹងតុលាការខេត្តរតនគីរី ដោយសំអាងថា លោកព្រះរាជអាជ្ញារង រស់ សារ៉ាំ រួមទាំងសមត្ថកិច្ចចម្រុះ​បានធ្វើ​ សកម្មភាពឆែកឆេរដោយផ្ទាល់ហើយពុំមែនមានតែមនុស្សមួយរូបនោះទេ ដែលបានឃើញ​គំនរឈើ​របស់លោក ជុំ ងិល ។

ដូច្នេះលោក ជុំ ងិល ទំនងជាពុំអាចគេចវេសពីការចោទប្រកាន់ពីលោកព្រះរាជអាជ្ញារង រស់ សារ៉ាំ ហើយ ប្រឈមទៅនឹងការ​បើក​សវនា​កា​ រដើម្បីកំណត់ទោសទណ្ឌពីសំណាក់លោកចៅក្រមសាលាដំបូងខេត្តរតនគីរីទៀតផង ៕

20131206ckr3 (2) 20131206ckr3

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment