ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ក្រុមអ្នក​រកស៊ីដេញ​សត្វឃាត នៅ​ក្នុង​ក្រុង​​កំពង់ឆ្នាំង បាន​រិះគន់ មន្ទីរ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ប្រជាពល​រដ្ឋក្រុម​អ្នក​រកស៊ី​ដេញ​ថ្លៃ សត្វឃាត​​នៅក្នុងក្រុង​កំពង់ឆ្នាំង​បាន​បញ្ចេញ​ប្រតិកម្ម​មិន​សប្បាយ​ចិត្ត និងរិះ​គន់​ទៅនឹង​មន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ខេត្តកំពង់ឆ្នាំង ដោយពួក​គាត់បាន​សម្តែង​នូវការ​មិន​ពេញចិត្ត ហើយ​បញ្ចេញ​ទស្សនៈ​រិះ​គន់​ថា មន្ទីរ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានទទួលប្រាក់​ពីក្រុមអាជីវករ​ក្នុងការដេញថ្លៃ​សត្វឃាតក្រុងកំពង់ឆ្នាំង ក្នុងម្នាក់ៗចំនួន ៣ លានរៀល ប៉ុន្តែបន្ទាប់ពីយកប្រាក់កក់រួច ហើយពួកគាត់ដេញថ្លៃមិនបាន ហើយមិនបាន​ប្រគល់ប្រាក់មក​អោយពួកគាត់​វិញ​ទាន់​ពេលវេលា សន្យាម្តងថ្ងៃនេះ ម្តងថ្ងៃនោះ មិនចេះចប់ ការិយាល័យ​នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​កំពង់ឆ្នាំងចេះ យក​លេស​ថា ចាំថ្នាក់លើសម្រេចសិន ធ្វើអោយពួក​គាត់ខាតបង់​ពេលវេលា និងផលប្រយោជន៍ រកស៊ីចិញ្ចឹមជីវិត ។

ក្រុមអាជីវករបន្តរិះគន់ថាកន្លងមក ការទទួលយកប្រាក់មកវិញ ពួកគាត់ត្រូវចំណាយប្រាក់ក្នុងម្នាក់ៗចំនួន​៥​ម៉ឺនទៅ​១០​ម៉ឺន​រៀល​ផង​ដែរ​ ទើបអាចដំណើរបានលឿនគ្រាន់បើបន្តិច ។

អាជីវករមួយចំនួនបាននិយាយថា មន្ត្រីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត កំពង់ឆ្នាំង យកប្រាក់ទាំងនេះទៅប្រើប្រាស់ផល ប្រ​យោជន៍ផ្ទាល់ខ្លួន ប្រាក់ចំនួន៣លានរៀលវាមិនច្រើនប៉ុន្មានទេ តែ៣លាន គុណនឹងចំនួន ៣០​នាក់ទៅ ៤០​នាក់ គឺវាច្រើនគួរ​សម​ផងដែរ សម្រាប់អ្នកអត់ដោះ ។

ពាក់ព័ន្ធនិងពត៌មានខាងលើនេះ មន្ត្រីនៃ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំងម្នាក់ បានប្រាប់អ្នក​យកពត៌មាន​យើងតាម​រយៈទូរស័ព្ទ ថាមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខ្លាចច្រឡំតួលេខត្រូវការចាំបាច់ពិនិត្យអោយបានល្អិតល្អន់ជាមុនសិន ទើប​បញ្ជូន​តួលេខទាំងនេះទៅកាន់រតនាគារដើម្បីបើកប្រាក់ទូទាត់ជូនអាជីវករវិញ រហូតមកដល់ពេលនេះ អាជីវករមិន​ទាន់ទទួល​បាន​ប្រាក់​នៅឡើយទេ ៕

2013_11_28ch1

Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment