ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សិប្បកម្ម​ផលិត​ទូកបាឡា ជ័រ ស្មាច់ របស់​ជនជាតិ​វៀតណាម​នៅលើ​ផ្ទៃទឹក​ទន្លេសាប មិនគោរព​កិច្ចសន្យា របស់​មន្ទីរ​បរិស្ថាន នៅតែ​បន្តយ៉ាង​គគ្លើន

កំពង់ឆ្នាំង ៖ សិប្បកម្មផលិត​ទូក​បាឡា ជ័រ ស្មាច់ របស់ជនជាតិវៀតណាមពីរកន្លែង ស្ថិតនៅ​លើ​ផ្ទះ​បណ្តែត​ទឹកលើ​ផ្ទៃទន្លេសាប​នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់បរិស្ថាន និង មច្ឆាជាតិ ដែលគេ​ស្គាល់ថា​ជាជន​ជាតិវៀតណាម ទី១-ឈ្មោះ មីង យ៉ាំងហៀង ភេទស្រី និងទី២-ជាជន​ជាតិ​វៀតណាម​ដូចគ្នា ហើយ​មាន​ឈ្មោះ ផៃ គឹមសាន អាយុ៥១ឆ្នាំ ភេទប្រុស វៀតណាម មានទីលំនៅ​ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាអ្នកឈរ​ឈ្មោះ​ក្នុងការ​បង្កើតសិប្បកម្ម​ខាងលើ​នេះ ។

ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានរៀបរាប់អោយដឹងថា សិប្បកម្មផលិតទូកបាឡា ជ័រស្មាច់ របស់​ជនជាតិ​វៀតណាម​នេះ​គឺគេ​ប្រើ​សាធារធាតុ​​ដើម សុទ្ធសឹង​ជាសារ​ធាតុគីមី ហើយ​កាក​​សំណល់ និងការ​ផលិត​​មានការ​ហូរ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេបាន​ប៉ះ​ពាល់យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​​ធម្មជាតិ និងមច្ឆាជាតិ ដែលរស់​នៅក្នុងទឹកទន្លេសាប ។

កន្លងទៅថ្មីៗនេះ មន្តីរបរិស្ថាន ខេត្តកំពង់ឆ្នាំង បានចុះ​ត្រួតពិនិត្យ និងបាន​អោយ​ម្ចាស់​សិប្បកម្ម​ខាងលើ​ធ្វើកិច្ច​សន្យា មិនផលិត​ទូក​បាឡាជ័រ-ស្មាច់នៅលើផ្ទែទឹកបន្តទៀត ទេ បើពុំគោរពតាមកិច្ចសន្យានោះទេ សិប្បកម្មខាងលើនឹងត្រូវបញ្ឈប់អាជីវកម្មទាំងស្រុង ។ ប៉ុន្តែមកដល់ច្ចុប្បន្ន ទោះបែបណាក្តី ម្ចាស់សិប្បកម្មខាងលើ នៅតែបន្តសកម្មភាពផលិតបាឡាជ័រ ឬស្មាច់នៅលើផ្ទៃទឹកទន្លេសាបដដែល  មិនបានគោរពតាមកិច្ចសន្យា ដោយសំអាងមានអំណាចទឹកប្រាក់ប្រចាំស្រុកបរិបូណ៌ ដែលគេស្គាល់ឈ្មោះ លោក ឈិន គឹមឃន ជាអ្នកកាងម្ចាស់សិប្បកម្មទាំងនេះ ព្រោះនៅក្នុងទឹកដីរបស់គាត់ ។ ផ្ទុយទៅវិញ លោក ឈិន គឹមឃន បានទទួល លាភសក្ការៈពីសិប្បកម្មទាំងនោះ ។

ពាក់ព័ន្ធពត៌មានខាងលើ ពេលអ្នកយកពត៌មានយើងទូរស័ព្ទសុំការសម្ភាសន៍បំភ្លឺ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ  លោក ឈិន គឹមឃន បាននិយាយដោយខ្លីថា បើចង់ចុះផ្សាយផ្យាយអី ក៍ផ្សាយទៅវា គ្មានបញ្ហាឡើយ ចំពោះរូបលោក។

ករណីខាងលើនេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់អ្នកយកពត៌មានយើងថា ឯកឧត្តម បានចំណាត់ការអោយលោកអភិបាលស្រុកបរិបូណ៍ចុះទៅត្រួតពិនិត្យ និងធ្វើកំណត់ហេតុបញ្ជូនមកឯកឧត្តម ដើម្បីត្រួតពិនិត្យ និងចាត់ការ ៕

2013_11_28ch2

Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment