ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ប្រជាពលរដ្ឋ​បុរីកីឡា​ចោទប្រកាន់​ប៉ូលិស ស្ថិតិ​សង្កាត់​វាលវង់​ថា ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

រាជធានីភ្នំពេញ ៖  ប្រជាពល​រដ្ឋ​រស់​នៅ​ក្នុង ប្លុក​បុរីកីឡា មាន​សិទ្ធិ​កាន់កាប់​ផ្ទះ​ដែល​សាង​សង់​ដោយ ក្រុមហ៊ុន​ផាន​អ៊ីម៉ិច បាន​កំពុង  តែត្អូញ​ត្អែរតែ​ពីភាព​រស់​នៅ​ពុំ ទាន់​មាន​លក្ខណៈ​ស្រប​ច្បាប់  ទោះបី​ជា​អ្នក​ទាំង​អស់​នោះ  មាន​សិទ្ធិ​រស់​នៅ​លើ​អគារ ទាំង​អស់នោះក៏ ដោយក៏ការរស់នៅជាប្រជាពលរដ្ឋស្រប ច្បាប់នោះក៏ពុំទាន់បានទទួល សិទ្ធិបានពេញបរិបូរណ៍ដោយ សារតែ​ពុំ​មាន​អត្តសញ្ញាណ  ប័ណ្ណពុំមានប័ណ្ណស្នាក់នៅសៀវភៅគ្រួសារជាដើម ។

យោងតាមសេចក្តីរាយ ការណ៍ពីប្រជាពលរដ្ឋរស់នៅ ក្នុងបុរីកីឡាបានឱ្យដឹងកាលពី ពេលថ្មីៗនេះថាប្រជាពលរដ្ឋ ដែលរស់​នៅ​លើ អគារដែល  សាងសង់ដោយក្រុមហ៊ុនផាន អ៊ីម៉ិច ដែលមានលោកស្រី  ស៊ុយ ស៊ីផាន ជាប្រធានក្រុម ហ៊ុនបានធ្វើការ​ផ្តល់​ផ្ទះស្នាក់ នៅ ជូនប្រជាពលរដ្ឋដែលធ្លាប់ រស់នៅក្នុងប្លុកបុរីកីឡាកន្លង មកនោះ គឺរស់ក្នុងសភាពពុំ  ទាន់ស្របច្បាប់នៅឡើយ ព្រោះអ្នកទាំងអស់ នោះពុំមាន អត្តសញ្ញាណប័ណ្ណសៀវភៅ គ្រួសារ និងប័ណ្ណស្នាក់នៅ  ឡើយ ។

សេចក្តីរាយការណ៍ដដែលបានឱ្យដឹងទៀតថា ប្រជាពលរដ្ឋទាំងអស់នោះបានព្យាយាម ធ្វើអត្តសញ្ញាណប័ណ្ណសៀវភៅគ្រួសារ និង ប័ណ្ណស្នាក់នៅជាច្រើនលើកតែត្រូវបរាជ័យ ដោយសារមន្ត្រីប៉ូលីសស្ថិតិនៃ ប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់  ខណ្ឌ៧មករា បាន​ធ្វើព្រងើយ  កន្តើយចំពោះការរស់នៅដោយ ស្របច្បាប់របស់ប្រជាពលរដ្ឋ រាប់រយគ្រួសារទាំងអស់នោះ ។

ប្រការដែលប៉ូលិសស្ថិតិប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់នេះធ្វើព្រងើយកន្តើយមិនយកចិត្ត ទុក្ខដាក់បំពេញភាពស្របច្បាប់ ពីប្រជា​ពលរដ្ឋ ទាំងអស់នោះ ទំនងជាឆន្ទៈនៃអំពើស៊ីសំណូកសូកប៉ាន់ជាអំពើពុករលួយ ដែលសង្គមស្អប់ខ្ពើមនោះ  កំពុងតែស្ថិត​នៅ​ក្នុង​អារម្មណ៍ដ៏ ងុបងុលរបស់មន្ត្រីប៉ូលិស ជំនាញជាហេតុធ្វើឱ្យប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ​ទាំង​អស់ នេះ ។

សេចក្តីរាយការណ៍ដដែលបានឱ្យដឹងទៀតថា ប្រជាពល រដ្ឋក៏លោកទទួលស្គាល់ពីទង្វើពុករលួយរបស់មន្ត្រីប៉ីលូស ប៉ុស្តិ៍​រដ្ឋ​បាល សង្កាត់ វាលវង់  ខណ្ឌ៧មករានេះដែរថាគឺពិត ជារលួយពីសាច់រហូតរលូយ ទាំងឆ្អឹងទៅទៀត ។

ជាក់ស្តែងប្រជាពលរដ្ឋខ្លះទៅស្នើសុំធ្វើអត្តសញ្ញាណ ប័ណ្ណប៉ូលិសស្ថិតិបានឆ្លើយថា  ឱ្យរង់ចាំដល់​ពេលប្រកាស​ធ្វើទើប​អាច​ធ្វើ​បាន តែបើប្រញាប់ ត្រូវចំណាយប្រាក់ចាប់ពី ៧០  ទៅ ១០០ដុល្លារអាមេរិក  ទើបធ្វើបានហើយពុំមែនមួយ ថ្ងៃឬពីរថ្ងៃអាច​ទទួល​យកបាន នោះទេគឺចាប់ពី ១៥ ទៅ៣០  ថ្ងៃទើបអាចសាម៉ីខ្លូនដែលធ្វើ នោះទទួលយកបានអត្តសញ្ញា ណប័ណ្ណ​ប្រភេទ​ថ្មីនោះបាន ។

ប្រជាពលរដ្ឋរស់នៅប្លុក បុរីកីឡាបានបន្តឱ្យដឹងទៀត ថាចំណែកឯការធ្វើសៀវភៅ ស្នាក់នៅវិញនោះប្រជាពលរដ្ឋ ស្ទើរតែ​ទាំង​អស់ បានស្នើសុំ ទៅមន្ត្រីប៉ូលិសស្ថិតិប៉ុស្តិ៍រដ្ឋ- បាលសង្កាត់វាលវង់ដើម្បីងាយ ស្រួលក្នុងការស្វះស្វែងរកការ ងារធ្វើនិងសម្រាប់​ប្រើប្រាស់ ជាផ្លូវការមុខរបរធ្វើផ្សេងៗ នោះក៏ត្រូវមន្ត្រីប៉ូលិសស្ថិតិនោះ  មិនយកចិត្តទុកដាក់ធ្វើឱ្យប្រជាពលរដ្ឋ​ទាំងអស់នោះ​ដែរ។

កន្លងមកប្រជាពលរដ្ឋក៏ ធ្លាប់ត្រូវបានប៉ូលិសស្ថិតិប៉ុស្តិ៍ រដ្ឋបាលសង្កាត់វាលវង់ទារ  ប្រាក់ចាប់ពី ២០ ទៅ ៥០ ដុល្លារអាមេរិក ជា​ថ្នូរទៅ នឹងសៀវភៅស្នាក់នៅមួយសន្លឹកនោះ ។

ប្រភពដដែលបានបន្តឱ្យ ដឹងទៀតថាទោះបីជាប្រជា-ពលរដ្ឋរាប់រយគ្រួសារបាន បំពេញតាមចំណង់ចំណូល ចិត្តរបស់​មន្ត្រី​ប៉ូលិស ស្ថិតិសង្កាត់ វាលវង់ ខណ្ឌ៧មករារួចរាល់  ហើយក្តីក៏ប្រជាពលរដ្ឋទាំង អស់នោះ រហូតមកទល់នឹង ពេលនេះ​នូវតែ​ពុំទាន់​ទទួលបាន សៀវភៅស្នាក់នៅដោយ ស្របច្បាប់នៅឡើយ ៕

2013_11_25me1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment