ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

នៅក្នុង​សង្កាត់​បឹង​កក់ទី​២ ខណ្ឌ​ទួល​គោក មាន​ល្បែង​ឆ្នោត​​កន្ទុយ​លេខ និង​ភ្នាល់បាល់ យ៉ាង​​អនាធិប​តេយ្យ​​សមត្ថកិច្ច​​មើល​រំលង

ភ្នំពេញ ៖ ប្រភពព័ត៌មានច្បាស់ការពីប្រជាពលរដ្ឋ​ដែលញៀននឹងល្បែងឆ្នោតកន្ទុយលេខ និងភ្នាល់បាល់មួយកន្លែង នៅទីតាំង ផ្ទះលេខ ១១ ផ្លូវលេខ ៦១៤ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើសកម្មភាព យ៉ាងអនាធិប តេយ្យដោយ មិនញញើត ពីសំណាក់ ច្បាប់បន្តិច សោះឡើយ ខណៈពេល ដែលបទបញ្ជា យ៉ាងតឹងរ៉ឹងបំផុត ឱ្យចូលរួមអនុវត្ត នូវគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព និងចូលរួម លុបបំបាត់ ល្បែងស៊ីសង ចោរលួច ចោរប្លន់ អំពើអាស អាភាស ទាំងឡាយ និងអំពើហិង្សា ក្នុងគ្រួសារ មានការកើនឡើងជាលំដាប់នូវបនល្បែងស៊ីសងគ្រប់ប្រភេទ ។

ប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា ល្បែងឆ្នោតកន្ទុយលេខ និងភ្នាល់បាល់ដែលបានធ្វើសកម្មភាពជាប្រចាំ បានទទួល ភ្លើងខៀវពីសមត្ថកិច្ច ឱ្យលេងដោយសេរី ដោយសារនៅពេលនេះមានអ្នកទៅលេងរាប់រយនាក់ហាក់បីដូចជា ល្បែងប្រជា ប្រិយចូលឆ្នាំជាហូរហែរក្នុងមួយថ្ងៃៗផងដែរ ។ ចំណុចនេះហើយទើបបានជា រាជធានីភ្នំពេញ មានករណីចោរលួចចោរ ប្លន់ ចោរ គាស់ផ្ទះមិនឈប់ឈរនោះសោះ ។

ប្រជាពលរដ្ឋបានសំណូមពរដ៏ទទូចដល់លោកៗសមត្ថកិច្ចទាំងអស់ ព្រមទាំងលោក ឯក ឃុនឌឿន អភិបាលខេត្តទួលគោក ជួយមានវិធានការទប់ស្កាត់ការរីកដុះដាលនូវបនល្បែងស៊ីសងដែលកំពុងតែធ្វេសិកម្មភាព អូសទាញសាច់ញាតិ ក្រុមគ្រួសារឱ្យ ទៅវីវក់ល្បែង ស៊ីសងទាំងនេះ ធ្វើឱ្យក្រុមគ្រួសាររបស់គាត់មានការព្រួយបារម្ភ នឹងសុវត្ថិភាពអសន្តិសុខក្នុងមូលដ្ឋានណាស់ ។

ជាការពិតណាស់ខណ្ឌទួលគោកតែងតែមានព័ត៌មានតាមកាសែត ទូរទស្សន៍បានចុះផ្សាយពីករណីចោរលួច ចោរប្លន់ ដោយ សារតែបណ្តាលមកពីអាជ្ញាធរមូលដ្ឋានអស់លោកកងកម្លាំង ប្រដាប់អាវុធបិទភ្នែក ឬអសមត្ថភាព ក្នុងការលុបបំបាត់បនល្បែង ស៊ីសងទាំងនេះ ជាហេតុធ្វើឱ្យមានការសង្ស័យថា ប្រហែលជាអស់លោកសមត្ថកិច្ចកង កម្លាំងត្រូវថ្នាំសណ្តំអស់ហើយ ឬបាន ជាហ៊ានអនុវត្តផ្ទុយពីបទបញ្ជារបស់រាជរដ្ឋាភិបាលហ៊ានបើកដៃឱ្យមានការលេង កន្ទុយលេខ និងភ្នាល់បាល់ ល្បែងស៊ីសង​ផ្សេងៗ យ៉ាងអនាធិបតេយ្យបែបនេះ ៕

2013_11_25ckr2

 

Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment