ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ព្រះចៅ​អធិការ​វត្តស្នោ​ចាញ់ល្បិច​កលជន​ខិលខូច​១​ម៉ឺន​ដុល្លារ

កំពង់ឆ្នាំង ៖ ការ បែកធ្លាយ​រឿងព្រះ​សង្ឃចាញ់​កលល្បិច​ជន​ខិលខូច​នេះ​កើតឡើង​កាលពី​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ បន្ទាប់ពី មាន​ប្រជាពលរដ្ឋ​ម្នាក់ទៅប្ដឹង មេភូមិ ហើយបានដឹងដល់សមត្ថកិច្ចចុះ ទៅសួរនាំនិងធ្វើកំណត់ហេតុដល់កុដិព្រះចៅអធិការ ។
ចៅអធិការវត្ដស្នោក្នុង ឃុំខុនរ៉ង ស្រុកបរិបូរណយកលុយអស់មួយម៉ឺនដុល្លារសហរដ្ឋអាមេរិកក្រោមល្បិច ប្ដូរយកក្រដាសប្រាក់ មួយលានដុល្លារក្លែង ក្លាយដើម្បីយកទៅប្ដូរ រង្វាន់ជាទឹកប្រាក់ចំនួនបួនម៉ឺនដុល្លារនៅ ឯស្ថានទូតសហរដ្ឋអាមេរិក ។

ព្រះ ចៅអធិការវត្ដដែលចាញ់បោក ជនខិលខូចនេះមានព្រះនាមជ័យ ភូ បាន ប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ បុរសម្នាក់ដែលប្រាប់ថា ឈ្មោះ សារី បានមកកាន់វត្ដស្នោ ហើយ ប្រាប់ព្រះអង្គនោះថា ខ្លួនគេចង់កសាងសមិទ្ធ ផល មួយចំនួនក្នុងទីអារាមនេះ ។ ក្រោយពីជួបព្រះអង្គនិងរៀបរាប់រួច ហើយឈ្មោះសារីនោះក៏ចេញទៅបាត់ ។ បន្ទាប់មក ក៏ណាត់ជួបព្រះអង្គម្ដងទៀត នៅវត្ដធម្មវ័ន្ដក្នុងឃុំស្វាយជ្រំ ស្រុករលា ប្អៀរ ។ ក្នុងពេលជួបនោះឈ្មោះសារី បាន សួរព្រះអង្គថា គេចង់ទិញវត្ថុបុរាណក្នុងវត្ដ ទៅវិញ តែពេលនោះព្រះអង្គបានប្រាប់ ថាគ្មានទេ។បន្ទាប់ពីប្រាប់ថា គ្មានស្រាប់ តែឈ្មោះសារី នោះ បានប្រើល្បិចថ្មីមួយ ទៀតសុំខ្ចីលុយព្រះអង្គ៣ពាន់ដុល្លារថា យកទៅដោះឡានដឹកឈើគ្រញូង ដែលត្រូវសមត្ថកិច្ចចាប់ នៅ រមាស ក្នុងស្រុកទឹក ផុស ហើយព្រះអង្គក៏ឆ្លើយថាអត់មានលុយទេ ។  ក្រោយមក ឈ្មោះ សារី បានរៀប អន្ទាក់ថ្មីមួយ ទៀត គឺបានប្រាប់មកលោក ចៅអធិការវត្ដថា ប្រសិនបើអ្នកណាមាន ក្រដាសប្រាក់ប្រភេទមួយលានដុល្លារ ស្ថានទូតសហរដ្ឋ អាមរិកនឹងប្រកាស ប្រមូលយកវិញដោយផ្ដល់រង្វាន់លើកទឹក ចិត្ដបន្ថែមចំនួន៤ម៉ឺនដុល្លារ និយាយ ចប់ហើយក៏បែកគ្នាទៅ ។

ព្រះតេជគុណព្រះ ជ័យ ភូ បានប្រាប់ សមត្ថកិច្ចទៀតថា នៅក្នុងអំឡុងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣ បុរសម្នាក់បានទូរ ស័ព្ទចូល ទូរសព្ទរបស់ព្រះអង្គរួចនិយាយ ថា ច្រឡំលេខក្រោយមកទៀតបុរសរូប នោះដដែលតេមកធ្វើច្រឡំលេខទៀត ហើយបាន ប្រាប់ថា គេឈ្មោះលី គឹមឆាយ មានក្រដាសប្រាក់ប្រភេទមួយលានដុល្លារ បើមានគេចង់បានសូមឱ្យប្រាប់ផង ។

បន្ទាប់ពីទំនាក់ទំនងគ្នារឿងប្រាក់ដុល្លារ នេះរួចឈ្មោះលី គឹមឆាយ បានណាត់ជួប ជាមួយព្រះអង្គមកជួបគ្នានៅកន្លែងមួយ ក្នុង ក្រុងកំពង់ឆ្នាំង ។ ពេលទៅដល់ ឈ្មោះលី គឹមឆាយ នោះបានបើកកេស មួយហើយបង្ហាញប្រាក់ប្រភទមួយលានដុល្លារ រួចប្រ គល់ក្រដាសប្រាក់នោះមក ឱ្យព្រះអង្គនោះយកទៅចាត់ចែងដើម្បី យកទៅស្ថានទូតអាមេរិកហើយប្រាប់ថា បើខាងស្ថានទូត អាមេរិក គេឱ្យរង្វាន់ប៉ុន្មាន ព្រះអង្គយកទៅកសាងវត្ដចុះ ចំពោះគេ គឺយកត្រឹមតែមួយម៉ឺនដុល្លារប៉ុណ្ណោះ ។

ពេលឃើញ ដូចនេះហើយដឹងថា ចំណេញច្រើនរហូតដល់៣ម៉ឺនដុល្លារព្រោះ បើពេលយកទៅ ឱ្យស្ថានទូតអាមេរិក គេឱ្យរង្វាន់ ដល់ទៅ៤ម៉ឺន ដុល្លារដូចនេះក៏ យកលុយប្រភេទក្រដាស១លានដុល្លារ នោះមកវត្ដ ។ បន្ទាប់មកព្រះអង្គឱ្យ គណៈកម្មការវត្ដ ម្នាក់ ឈ្មោះ ទឹម សារុន និងប្រពន្ធឈ្មោះ ហិន គុណ យកប្លង់ដីនិង ផ្ទះទៅបញ្ចាំធនាគារយកលុយ៣ពាន់ដុល្លារឱ្យលោកខ្ចី បូក ជាមួយលុយវត្ដចំនួន ១២ លានរៀលនិងលុយព្រះអង្គមួយចំនួនទៀតដែលសរុបទាំងអស់ចំនួនមួយ ម៉ឺន ដុល្លារដើម្បីវេរទៅ ឱ្យឈ្មោះលី គឹមឆាយ តាមវីង កាលពីវេលា ម៉ោង៤រសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ។

ក្រដាសប្រាក់ប្រភេទ១លានដុល្លារ ដែលបានពីឈ្មោះលី គឹម ឆាយនេះ មិន ទាន់ទាំងបានយកទៅទូតអាមេរិកផង ក៏ស្រាប់តែ ដឹងដល់អាជ្ញាធរនិងសមត្ថ កិច្ចនាំគ្នាចុះស្រាវជ្រាវរកឈ្មោះទាំង២ នាក់ដោយទាក់ទងតាមទូរស័ព្ទទៅឈ្មោះសារី និងឈ្មោះលី គឹមឆាយ ។ ប៉ុន្ដែ ទាក់ទងមិនបានទេ ដោយពួកគេបិទទូរស័ព្ទទាំងអស់គ្នាតែម្ដងទើបដឹងថាចាញ់ បោកគេហើយ ។

ការចាញ់ល្បិចកលនេះ ដោយសារតែព្រះចៅអធិការមានចិត្តលោភលន់ដែរ ៕

Kg.Chhnang-120131108_153513

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment