ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

គម្រោង​សាង​សង់​ផ្លូវ និង​ពង្រីក​ផ្លូវ​វេងស្រេង

vengsreng_02ភ្នំពេញ:  សេចក្តីជូនដំណឹង ​របស់​ សាលា​ រាជធានី​ភ្នំពេញ បង្ហាញ​ថា ផ្លូវចោមចៅ ឬផ្លូវ​វេងស្រេង ចាប់ពី​សួន​ចោមចៅ ដល់​សួន ច្រមុះ ជ្រូកផ្លូវ​ជើងឯក ( អតីត​វិទ្យុជាតិ​ ស្ទឹងមានជ័យ សព្វថ្ងៃ ជាផ្ទះល្វែង ) មានប្រវែង ប្រមាណ ៦.៥០០ ម៉ែត្រ នឹងត្រូវ ពង្រីក ឲ្យមាន ទទឹងផ្លូវ រហូត ដល់ទំហំ ២៨ ម៉ែត្រ។

ប្រជាពលរដ្ឋ ទាំងអ្នករស់ នៅ អមសង្ខាង ផ្លូវវេងស្រេង និងទាំង អ្នកធ្វើដំណើរ ឆ្លងកាត់ផ្លូវ ដ៏មហាលំបាក នោះ បានសម្តែង ការ​សាទរ ចំពោះដំណឹង ដែល សាលារាជធានីភ្នំពេញ ប្រកាស​ពីគម្រោង​សាងសង់ ពង្រីកផ្លូវវេងស្រេង ពីរង្វង់មូល ចោមចៅ ទៅ ចម្រុះជ្រូក ស្ទឹងមានជ័យ ដើម្បីធ្វើចរាចរណ៍ឲ្យល្អ ទោះបីជាត្រូវដាក់ជាផ្លូវបង់លុយក៏ដោយ។

ជាការកត់សម្គាល់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្លូវវេងស្រេង ដែលត្រូវបានវិនិយោគឲ្យក្រុមហ៊ុនឯកជន ដាក់ប៉ុស្តិ៍យកលុយ ពីឡាន ដឹកជំនិញ និងឡានកុងតឺន័រ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ឡានកុងតឺន័រធំៗ បើកឆ្លងកាត់។ ផ្លូវក៏តូច ចង្អៀត ហើយ អ្នកលក់ដូរ ពិសេស នៅមុខរោងចក្រកាត់ដេរ លក់នៅលើផ្លូវ បង្កការកកស្ទះគ្រប់ពេល ស្ទើរតែកើតមានចរាចរជារៀង រាល់ថ្ងៃ ។

នៅពេលរដូវភ្លៀង ផ្លូវនោះ ត្រូវលិចលង់ និងមានជង្ហុក ហើយបើគ្មានភ្លៀងវិញ គឺហ៊ុយទ្រលោម រកតែមើលអ្វីមិនឃើញ។

ផ្លូវតូចចង្អៀត និងមានជង្ហុក ហើយហ៊ុយដីទ្រលោម នៅផ្លូវវេងស្រេង បានបង្កគ្រោះថ្នាក់ជាញឹកញាប់ រហូតបណ្តាល ឲ្យអ្នក ដំណើរ និងកម្មករកាត់ដេរ ស្លាប់ជាច្រើននាក់ ។

សេចក្តីជូនដំណឹងបានបន្តទៀតថា ផ្លូវវេងស្រេង នឹងត្រូវពង្រីកទទឹងសាច់ទ្រូងផ្លូវ ឲ្យបានប្រវែង ១៩,៥ ម៉ែត្រ សួនកណ្ដាល ២,៥ ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ សងខាង ព្រមទាំងដាក់លូ ១,៥ ម៉ែត្រ អមសងខាងផ្លូវផងដែរ។ ក្រោយពីស្ថាបនា រួចរាល់ នៅក្នុងពេល ឆាប់ៗនោះ កំណាត់ផ្លូវនេះ នឹងអាចឲ្យរថយន្តធ្វើដំណើរបាន ៣ជួរទៅ ៣ជួរមកបាន ។

គម្រោង ពង្រីកផ្លូវនោះ មិនទាន់កំណត់ពេលបើកការដ្ឋានទេ តែសាលារាជធានី ប្រកាសថា នឹងចាត់ក្រុមការងារមួយក្រុម ឲ្យ ចុះទៅ វាស់ ដើម្បីបាញ់ថ្នាំ សម្គាល់ពីការពង្រីកផ្លូវវេងស្រេងនោះ និងកំណត់ពីផលប៉ះពាល់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment