ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

កម្ពុជា​ទទួល​បានជំនួយ​មន្ទីរពិសោធន៍​លើផលិតផល​​កសិកម្ម​ពីចិន

20131108រាជធានី​ភ្នំពេញ ៖ សំណង់​មន្ទីរពិសោធន៍​នេះ ត្រូវបាន​ សាងសង់​ នៅក្នុង​បរិវេណ ​សាលាជាតិ​ កសិកម្ម​ ព្រែក​លៀប ស្ថិតនៅ តាម បណ្តោយ​ ផ្លូវជាតិ​ លេខ ៦អា ក្នុង​សង្កាត់ព្រែក លៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ សំណង់មន្ទីរ ពិសោធន៍ វិភាគលើ ផលិត ផលកសិកម្ម តាមលក្ខណៈ ស្តង់ដារ អន្តរជាតិ ដែលកម្ពុជា ពុំធ្លាប់មាន កន្លងមក មានតម្លៃ គិតជាទឹកប្រាក់ សរុបប្រមាណ ៦៥ លាន យន់ ស្មើនឹងប្រមាណជាង ១០ លានដុល្លារ សហរដ្ឋ អាមេរិក ជាជំនួយ ពីប្រទេសចិន។

មន្ត្រីតំណាងស្ថានទូតចិននៅកម្ពុជា លោក ជិន យួន (Jin Yaun) និងរដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុន បានរួមគ្នាប្រារព្ធពិធីបើកការដ្ឋានសាងសង់មន្ទីរពិសោធន៍វិភាគលើ ផលិតផលកសិកម្ម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ វិច្ឆិកា។

លោក អ៊ុក រ៉ាប៊ុន ដែលទើបនឹងឡើងកាន់តំណែងថ្មី មានប្រសាសន៍នៅក្នុងពិធីនោះថា មន្ទីរពិសោធន៍នេះ មានសារសំខាន់ ណាស់ក្នុងការធ្វើឲ្យប្រសើរឡើងនូវ សុវត្ថិភាព ផលិតផលកសិកម្ម ដែលជាការងារដ៏ចាំបាច់បំផុត ដើម្បីកម្រិតគុណភាព ផលិត ផល ថាតើផលិតផលនោះមានគុណភាព និងសុវត្ថិភាពកម្រិតណា? អាចធានាឲ្យមានទំនុកចិត្តពីអ្នកតម្រូវការ ឬអ្នកប្រើប្រាស់ បាន កម្រិតណា?

លោករដ្ឋមន្រ្តីមានប្រសាសនថា៖ «សមិទ្ធផលនេះមានតម្លៃខ្ពស់បំផុតសម្រាប់ កម្ពុជា ព្រមទាំងសម្រាប់វិស័យកសិកម្ម មន្ទីរ ពិសោធន៍មិនត្រឹមតែសម្រាប់សាលាព្រែកលៀបយើងប៉ុណ្ណោះទេ គឺមន្ទីរពិសោធន៍វិភាគគុណភាពផលិតផល កសិកម្ម ដែល យើងអាចប្រើសម្រាប់ វិភាគផលិតផលកសិកម្ម បញ្ជាក់ផលិតផលដើម្បីធ្វើការនាំចេញ ឬដើម្បីប្រើប្រាស់ក្នុងប្រទេស ហើយ និង បង្ហាញនូវគុណភាពជាក់ស្តែងរបស់ផលិតផលកសិកម្មយើងតាមរយៈការ ពិសោធន៍នេះផង»។

លោកបន្តថា ការសាងសង់មន្ទីរពិសោធន៍ថ្មីនេះ ជាការឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុងកាលៈទេសៈកម្ពុជា កំពុងមាន គោល នយោបាយពង្រឹងគុណភាពផលិតផលកសិកម្មដើម្បីនាំចេញទៅ ទីផ្សារពិភពលោក មានដូចជាអង្ករជាដើម៖ «កន្លងមកយើង មានមន្ទីរ ពិសោធន៍របស់អគ្គនាយកដ្ឋានកសិកម្មស្ថិតនៅក្រោមក្រសួងកសិកម្មហ្នឹង មានហើយ ប៉ុន្តែលទ្ធភាព សមត្ថភាពនៅ ម ានកម្រិត ហើយនៅថ្ងៃនេះ យើងទទួលបានការគាំទ្របន្ថែមទៀតពីប្រទេសចិនដើម្បីដំណើរការងារ»។

ទាក់ទងបញ្ហានេះដែរ ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម លោក មាស ច័ន្ទពិសិដ្ឋ មានប្រ សាសន៍ បញ្ជាក់ថា កម្ពុជាកំពុងមានការខ្វះខាតមន្ទីរពិសោធន៍ដែលមានស្តង់ដារអន្តរជាតិ នេះ។ ការសាងសង់មន្ទីរពិសោធន៍ វិភាគលើផលិតផលកសិកម្មនេះ ធ្វើឡើងក្នុងឱកាសខួប ៥៥ឆ្នាំ នៃទំនាក់ទំនងកម្ពុជា ចិន និងជាឆ្នាំមិត្តភាពយូរអង្វែង នៃ ប្រទេស ទាំងពីរ។

ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិន ប្រចាំនៅកម្ពុជា លោក ជិន យួន លោកមានប្រសាសន៍ នៅក្នុងពិធី បើកការ ដ្ឋានសាងសង់ មន្ទីរពិសោធន៍នៅ សាលាជាតិកសិកម្មព្រែកលៀប នៅថ្ងៃទី៧ វិច្ឆិកា ថា ការផ្ដល់ជំនួយជាអគារពិសោធន៍នេះ គឺជាផ្នែកមួយនៃការរួមគ្នាក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ ជ្រុងជ្រោយ ចិន-កម្ពុជា ដើម្បីឲ្យទទួលបានការអភិវឌ្ឍថែមទៀត។
ទន្ទឹមគ្នានេះដែរ លោកមានជំនឿចិត្តថា ប្រទេសទាំងពីរនឹងសម្រេចដល់គោលដៅពាណិជ្ជកម្មទ្វេភាគី ជំរុញឲ្យមានកំណើន ដល់ ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០១៧ ខាងមុខ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment