ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ស ចំរុង អភិបាល​ខេត្តអញ្ជើញ​ចុះទៅមើល​មេខ្មូត គង់ ក្រឹង រកស៊ីនៅ​ស្រុក​ស្នួល ខេត្តក្រចេះ​ផង​ទាន !

sor_chomrong_w2ខេត្តក្រចេះ ៖ មេខ្មូតរក​ស៊ីឈើ​ល្មើស​ច្បាប់ល្បី​ឈ្មោះមួយ​រូបនៅ​ខេត្តស្ទឹង​ត្រែង​និងខេត្ត ក្រចេះ​នៅតែ​ធ្វើ​សកម្មភាព​ជារៀង រាល់ថ្ងៃ បាន​នឹង​កំពុង​​តែលាក់​មុខ​ដោយ​​ឱ្យ​មន្ត្រី​ប៉ូលីស មួយរូប​ដែលបាន​អះអាងថា  ជាកូនចៅ​របស់លោក​ស្នងការ ជួង ស៊ាង ហាក់ ប្រចាំ​ខេត្តក្រចេះ​ចេញមុខ​ធ្វើជាអ្នក​ចែកចាយ​ប្រាក់សំណូក​ទៅឱ្យ​សមត្ថកិច្ច​គ្រប់ផ្នែក​ជៀសវាង ការចាប់​បង្ក្រា បដែល​ធ្វើ ឱ្យ​បាត់បង់ ចំណូល​​របស់​មេខ្មូត រូប​នោះ ។

មជ្ឈដ្ឋាន​ប្រជាពល​រដ្ឋស្នើ ឱ្យរដ្ឋាភិបាល​អាណត្តិទី៥ នេះ  ធ្វើការ​អនុវត្តន៍ គោល​នយោបាយ​ដែល រាជរដ្ឋា​ភិបាល អាណត្តិ កន្លង មក បាន​ដាក់បទ​បញ្ជាឱ្យ​សមត្ថកិច្ច ពាក់ព័ន្ធ​ធ្វើការ​បង្ក្រាបទៅ​លើបទ​ល្មើសផ្សេងៗ​ក្នុងនោះ ដូចជា ការកែ​ទម្រង់ ទៅលើ បទល្មើស​ព្រៃឈើ បទល្មើស នេសាទនិងការ​កាប់​ទន្ទ្រាន​យក ដីរាល់​កំណែ​ទម្រង់ទាំង​អស់ នេះហាក់បីដូច​មិនទាន់មាន​​​ប្រសិទ្ធិ ភាព​ប៉ុន្មាន​នោះទេ ។

ប្រជាពលរដ្ឋបាននិយាយថា រាល់ការបង្ក្រាបរបស់សមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបាន តែប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះចំណែកឯអ្នក មានលុយមាន បុណ្យស័ក្តិដូចជា មេខ្មុតលោក គង់  ក្រឹង សមត្ថកិច្ចពាក់ព័ន្ធគ្រប់  លំដាប់ថ្នាក់មិនធ្វើការបង្ក្រាបខ្មូតស៊ីឈើ គង់ ក្រឹង បានម្តង  ណាឡើយ ។

ប្រភពព័ត៌មានបានឱ្យដឹង ថាហេតុផលដែលខ្មូតស៊ីឈើ គង់  ក្រឹង មិនមានសមត្ថកិច្ចណាបង្ក្រាបនោះ ពីព្រោះ គង់ ក្រឹង ចំណាយ លុយក្នុងមួយខែៗ ជាច្រើនម៉ឺនដុល្លារអាមេរិក ដើម្បីដោះដូរការ បង្ក្រាបមុខ របរបទល្មើសព្រៃឈើ ដែលខ្លួនកំពុង តែប្រកបរបររកស៊ី សព្វថ្ងៃនេះ ។

ទោះបីប្រទេសកម្ពុជារងនូវការគំរាមកំហែងដោយសារទឹកជំនន់ស្ទើរគ្រប់ទូទាំងប្រទេសយ៉ាងណាក៏ដោយក៏មិនបាន រំខានដល់ មុខរបរបទល្មើសព្រៃ ឈើរបស់មេខ្មូតស៊ីឈើដ៏មហិមានេះ ដ៏ធំបំផុតនៅ ព្រំប្រទល់ប្រទេសវៀតណាម  ម្នាក់នេះឡើយ ហើយ មេខ្មូត  គង់ ក្រឹង អ្នកណាក៏គេស្គាល់ ថាជាថៅកែធំបំផុតប្រចាំស្រុក ស្នួល ខេត្តក្រចេះផងដែរ ។

ច្រកព្រំដែនត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល បានក្លាយ ជាទីតាំងស្តុកឈើប្រណីតរាប់រយកំណាត់ និងម៉ែត្រគូប បន្ទាប់ពី ដឹក ជញ្ជូនមកពី បណ្តាស្រុកមួយចំនួននៅក្នុង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង  យកទៅលក់ឱ្យមេខ្មូត  គង់ ក្រឹង ស្តុកទុកយកទៅ លក់ បន្តនៅប្រទេសវៀតណាម  ដែលករណីនេះត្រូវមជ្ឈដ្ឋានជាច្រើនបង្ហើបប្រាប់ថាដោយសារតែមានការបើកភ្លើងខៀវពីសំណាក់ សមត្ថកិច្ចជំនាញ នៅគង់ ក្រឹង ក្នុងតំបន់នោះ ។

បើតាមប្រភពព័ត៌មានពី  ស្រុកស្នួល បានប្រាប់ឱ្យដឹងថា  ឈើប្រណីតធ្នង់ បេង នាងនួន  ដែលពួកមេខ្មូតជើងខ្លាំងខាងប្រព្រឹត្ត បទ ល្មើសព្រៃឈើនៅ ភូមិសេរីភាពដឹកតាមរថយន្ត ស៊េរីទំនើបៗដូចជាកាមរីឆ្លាម  កាមរីបាឡែននិងរថយន្តកែច្នៃ រួមទាំងប្រើ រូបភាព ដឹក តាម  ម៉ូតូ រទេះគោ ជួលអ្នកភូមិយ៉ាងមមា ញឹករាល់យប់ថ្ងៃ សឹងគ្រប់  ម៉ោងនាទីចេញពីស្រុកចិត្រ បុរី និងស្រុក ស្នួល (ភ្នំព្រិច) តាមផ្លូវជាតិ លេខ៧ ឆ្ពោះទៅ  កាន់ទីតាំងស្តុកឈើប្រណីត របស់មេខ្មូត គង់ ក្រឹង ដែលជាឈ្នួលរកស៊ីឈើ ខុសច្បាប់ ធំបំផុតប្រចាំតំបន់ព្រំដែន ។

ប្រភពព័ត៌មានបានបន្តថា  មេខ្មូត គង់ ក្រឹង ជាជនជាតិ ខ្មែរឥស្លាមត្រូវបានគេស្គាល់ គ្រប់គ្នាថា ជាទាហានបម្រើការងារនៅ ក្នុងកង ការពារព្រំដែនជើងគោកលេខ ២០៤ ហើយក៏ជាមេខ្មុតធំជាងគេ ស៊ីឈើក្នុងស្រុកស្នួល ខេត្តក្រចេះ យូរឆ្នាំមកហើយ ។ ពីយូរណាស់មកហើយ   តែមិនមានសមត្ថកិច្ចឬមន្ត្រី ជំនាញណាម្នាក់ហ៊ានចេញ មុខមកចាប់បង្ក្រាបចំពោះមេខ្មូតម្នាក់នេះ ឡើយ ។

មេខ្មូតដ៏ល្បីល្បាញ ឈ្មោះ គង់ ក្រឹង នេះបានកំពុងតែធ្វើចរាចរដឹកឈើគ្រញូងឈើប្រណីតដូចជា ធ្នង់ បេង នាងនួនចេញពី ខេត្ត ស្ទឹងត្រែង  តាមច្រកវ៉ាលីចូលមកក្នុងភូមិ វ៉េវមកស្តុកទុកក្នុងចំការស្វាយ ចន្ទី ចំកៅស៊ូ ស្ថិតក្នុងឃុំ២ធ្នូ  ស្រុកស្នួល ខេត្ត ក្រចេះ ហើយ  ដឹកតាមរថយន្តកាមរីគូថហើម  រថយន្តឡង់គ្រីស័រ និងតាម  រទេះគោគ្រប់រូបភាពផ្សេងៗ ទៀត.. ៘

សកម្មភាពរបស់ខ្មូតស៊ីឈើល្មើសច្បាប់ គង់ ក្រឹង មានគ្រប់រូបភាពនេះពុំត្រូវបានសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាបនោះទេដោយ រាប់  ទាំងមន្ត្រីរដ្ឋបាលព្រៃឈើពីថ្នាក់ផ្នែកសង្កាត់-ខណ្ឌ ទំនងជាទទួលបានសំណូកពីមេខ្មូតនេះ ទើបមិនមានសកម្មភាព បង្ក្រាប នឹងទប់ ស្កាត់ចាប់ឈើ របស់មេខ្មូតឈ្មោះ គង់   ក្រឹង នេះម្តងណាឡើយ ។   ប្រការដែលមិនបង្ក្រាបនេះ  ព្រោះមេខ្មូត គង់ ក្រឹង នេះ បានចំណាយប្រាក់សំណូកជូនអស់លោកមេព្រៃ នឹងទូរស័ព្ទរាយការណ៍មុនពេលឈើចេញពីគោលដៅចេញ រហូតទៅដល់កន្លែង ស្តុកទុក នៅក្នុងចំការស្វាយចន្ទីនិង  ចំការកៅស៊ូ ក្នុងឃុំ២ធ្នូ ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា រាល់ឈើប្រណីតដែលក្រុមខ្មូតរកស៊ីដឹកជញ្ជូនមកលក់ឱ្យលោក គង់ ក្រឹង ដោយ យកទៅ ទុកលាក់ ក្នុងព្រៃរបោះមុខផ្ទះក្រោយផ្ទះ ក្នុងផ្ទះគ្របចំបើងនិងដាក់គរ ជាគំនរធំៗ បន្ទាប់មក​ទើបមាន​រទេះគោ​ជាច្រើន គ្រឿង  និង រថយន្ត​ទាហាន​ពាក់ស្លាក លេខ​ខេមរភូមិន្ទ​ស្លាក​លេខរដ្ឋ និងឡាន​ស៊េរីទំនើប​ជញ្ជូនចេញ​ទៅតាម​ផ្លូវលំតូចៗ​ឬ តាម ច្រក​បារ៉ាស់ របស់​ក្រុមហ៊ុន មួយចំនួន​និងតាម​ច្រក​ព្រំដែន ដែលមាន​ជនជាតិ​វៀតណាម  មករង​ចាំទទួល​បន្ត ។

ប្រភពដដែលបានឱ្យដឹង ទៀតថា មេខ្មូត គង់ ក្រឹង បានជួលប៉ូលីសមួយរូបដែលអះអាងថា ជាកូនចៅលោក ជួង ស៊ាងហាក់ ស្នងការនគរ បាលខេត្តក្រចេះជាអ្នកចេញ   មុខចែកចាយលុយឱ្យសមត្ថកិច្ចទាំងពីរខេត្ត គឺខេត្តស្ទឹងត្រែង និងខេត្តក្រចេះជា ថ្នូរ ទៅនឹង ការបង្ក្រាប ។ ប៉ូលិសមួយរូបនោះត្រូវបានគេស្គាល់ច្បាស់មានឈ្មោះ  សួយ ឈុនស្រេង មានអត្តលេខ១៦៥៨១ ជាមន្ត្រីប៉ូលីស  វរៈការពារព្រំដែនគោក ៦១៩   ដែលឈរជើងប្រចាំការនៅ  ភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុក  ស្នួល ខេត្តក្រចេះ ត្រូវបាន មេ ខ្មូត ឈ្មោះ គង់ ក្រឹង តែង  តាំងជាមេការឱ្យមុខរបរល្មើស ច្បាប់ដែលកំពុងតែធ្វើសកម្ម   ភាពរៀងរាល់ថ្ងៃ ។

ទាក់ទិនទៅនឹងការតែងតាំងប្រកាសជាផ្លូវការមេការ ឈ្មោះ សួយ ឈុនស្រេង  ប៉ូលីសវរៈការពារព្រំដែនគោក  ៦១៩ ជំនួស មុខឱ្យខ្មូតស៊ីឈើ គង់  ក្រឹង  រកស៊ីល្មើសច្បាប់នេះ ត្រូវបានលោក សួយ ឈុនស្រេង  អះអាង  កាលពីពេលថ្មីៗនេះថា រូប លោក ពុំមែន ជាអ្នករកស៊ីឈើល្មើសច្បាប់នោះទេ រូបលោកពុំបានពាក់ព័ន្ធទៅនឹង មុខរបររកស៊ីឈើ ខុសច្បាប់ទាំង អស់នោះ ឡើយ ។ រូបលោក ត្រូវបាន ខ្មូតស៊ីឈើ គង់ ក្រឹង ពឹងពាក់ឱ្យ  ធ្វើជាមេការដើម្បីចែកចាយ ប្រាក់ទៅឱ្យសមត្ថកិច្ចនានា ដែល ពាក់ព័ន្ធតែប៉ុណ្ណោះ ៕

 

krongkroeng_001

krongkroeng_001 (1)

Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment