ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

កិច្ចចរចា​នៃគណបក្ស​ទាំង ២ មិនទាន់​បង្ហាញ​លទ្ធផល​ជាសាធារណៈ​នោះទេ

ភ្នំពេញ ៖ កិច្ចចរចារវាង គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន កម្ពុជា មិនទាន់ ត្រូវបាន បង្ហាញលទ្ធផល ជា សាធារណៈ ដល់អ្នក​សារព័ត៌មានបានដឹង នៅឡើយទេ​នៅថ្ងៃទី៥ វិច្ឆិកា ដោយគ្រាន់តែបញ្ជាក់ថា ការចរចាផ្ដោត អំពីការ ធ្វើ កំណែទម្រង់ការបោះឆ្នោត ។ភាពជាប់គាំងនយោបាយរបស់គណបក្សជាប់ឆ្នោតទាំងពីរ មិនអាចរកដំណោះស្រាយ បាន នៅ ឡើយទេនៅក្នុងការកំណត់ជួបចរចារវាង អ្នកបច្ចេកទេសនៃគណបក្សទាំងពីរ ដែលមានភាគីចរចាម្ខាង ៥រូប ធ្វើឡើងនៅ មន្ទីរ រដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា។

ក្រោយពីជួបជុំគ្នាចរចាអស់រយៈពេលជាង ៣ម៉ោងនៅព្រឹកថ្ងៃទី៥ វិច្ឆិកា នេះ តំណាងគណបក្សទាំងពីរដែលមានម្ខាង ៥ រូប នោះ ឈរនៅចំពោះមុខអ្នកសារព័ត៌មានទាំងអស់គ្នា ដោយគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សុន ឆ័យ ជាបេក្ខជន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ។ រីឯគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ព្រំ សុខា ជារដ្ឋលេខា ធិការ ក្រសួងមហាផ្ទៃ។ គណបក្សទាំងពីរមិនបានធ្វើសេចក្ដីថ្លែងការណ៍រួមអំពីលទ្ធផលនៃកិច្ច ចរចានេះទេ។

គណបក្សប្រតិភូទាំងពីរបានឆ្លើយប្រាប់អ្នកកាសែតដោយភាពលាក់លៀម និងស្រពិចស្រពិលអំពីលទ្ធផលនៃការចរចា ដោយ សន្យាថា លទ្ធផលចរចានឹងទម្លាយឲ្យដឹងនៅកិច្ចចរចាលើកក្រោយទៀត បន្ទាប់ពីពួកគាត់ យកខ្លឹមសារ នៃកិច្ចប្រជុំ ទៅដាក់ ជូន ថ្នាក់ដឹកនាំ កំពូលគណបក្សសម្រេច។

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ព្រំ សុខា ដែលជាអ្នកដឹកនាំកិច្ចប្រជុំតំណាងឲ្យគណបក្សប្រជាជនកម្ពុជា មិន បាននិយាយឲ្យបានក្បោះក្បាយអំពីលទ្ធផលកិច្ចប្រជុំនោះទេនៅ ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបើកកិច្ចប្រជុំជាង ៣ ម៉ោង ជាមួយគណបក្សសង្គ្រោះជាតិ។ លោកគ្រាន់តែបញ្ជាក់ថា កិច្ចចរចានេះ គឺពិភាក្សាបន្តអំពីអ្វីដែលគណបក្ស ទាំងពីរបាន ព្រម ព្រៀងគ្នានៅ ក្នុងកិច្ចចរចារវាងថ្នាក់ដឹកនាំកំពូលកាលពីថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាអ្នកនាំពាក្យ លោក យឹម សុវណ្ណ មានប្រសាសន៍ នៅក្នុងសន្និសីទកាសែត នោះ ដែរថា គណបក្សសង្គ្រោះជាតិបានលើកពីរបៀបវារៈបីចំណុចដែលគណបក្សរបស់លោក បានដាក់មុនកិច្ចចរចានេះដែរ ប៉ុន្តែ លទ្ធផល យ៉ាងណានោះ លោក យឹម សុវណ្ណ ក៏មិនបានបកស្រាយលម្អិតដែរ។

គណបក្សសង្គ្រោះជាតិ នៅមុនពេលកំណត់ថ្ងៃជួបគ្នាចរចានេះ បានដាក់របៀបវារៈបី គឺទី១ ទាមទារឲ្យស៊ើបអង្កេតភាពមិន ប្រក្រតី ធ្ងន់ធ្ងរនៃលទ្ធផលបោះឆ្នោត ទី២ ទាមទារឲ្យថ្នាក់ដឹកនាំកំពូល គ.ជ.ប លាលែងពីតួនាទី និងទី៣ ទាមទារឲ្យយក អនុ សាសន៍របស់អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមកអនុវត្តនៅក្នុងការកែទម្រង់នានា របស់រដ្ឋាភិ បាល។

រីឯលោក យឹម សុវណ្ណ វិញ បញ្ជាក់ថា បេក្ខជនតំណាងរាស្ត្រនៅតែរក្សាជំហរមិនចូលស្បថចូលប្រជុំសភា ដរាបណាគ្មាន ដំណោះ ស្រាយសមស្របអំពីកិច្ចចរចាទេនោះ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment