ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សាលាឧទ្ធរណ៍​សម្រេច​តម្កល់​ទោស ឈូក បណ្ឌិត និង​ដីកា​ចាប់ខ្លួន​នៅ​ដដែល

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០១៣ ម្សិលមិញ បានបើកសវនាការ ប្រកាស សាលដីកា លើសំណុំរឿង លោក ឈូក បណ្ឌិត អតីតអភិបាល ក្រុងបាវិត ខេត្ត ស្វាយរៀង ដែលជាប់ចោទ ពីបទបាញ់ ប្រហារកម្មការិនី ចំនួន ៣ នាក់ឲ្យ រងរបួស។
សាលាឧទ្ធរណ៍ បានសម្រេច តម្កល់សាលក្រម សាលាដំបូង ខេត្តស្វាយរៀង ទុកជាបានការ កំបាំងមុខ ដោយផ្តន្ទាទោសជន ជាប់ចោទឈ្មោះ ឈូក បណ្ឌិត ឲ្យជាប់ ពន្ធនាគារ រយៈពេល ១៨ ខែ រាប់ចាប់ តាំងពីថ្ងៃចាប់ខ្លួនបាន ។

លោក តាំង ស៊ុនឡាយ ប្រធានចៅក្រម ជំនុំជម្រះ សាលាឧទ្ធរណ៍ បានអានសាលដីកា កាលពីម្សិលមិញថា ៖សាលា ឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូង ខេត្តស្វាយរៀង ទុកជាបានការដដែល ហើយ បង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទ ឈ្មោះ ឈូក បណ្ឌិត ដើម្បីនាំខ្លួនមកផ្តន្ទាទោស ។

ដោយឡែក កាលពីម្សិលមិញ កាលពីម្សិលមិញ លោកចៅក្រម ក៏បានតម្កល់ទោស ជនជាប់ចោទឈ្មោះ សរ ចន្ថា អធិការរង នគរបាលក្រុងបាវិតដែលជាប់ពាក់ព័ន្ធក្នុងករណីនេះដែរ ដោយផ្តន្ទាទោសគាត់ឲ្យជាប់ពន្ធនាគាររយៈពេល៦ខែ ពីបទ «ប្រើ ប្រាស់ អាវុធខុសច្បាប់»ផងដែរ ។

លោកចៅក្រម តាំង ស៊ុនឡាយ បាន មានប្រសាសន៍ថាៈ« បើកសិទ្ធិឲ្យជនជាប់ ចោទ ប្តឹងសារទុក្ខ ទៅតុលាការកំពូលក្នុង រយៈ ពេល១ខែ តាមកំណត់ច្បាប់»។

លោកបានបន្ថែមថា៖ ការប្រកាសសាលដីកានាពេលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសំណុំរឿងរបស់ឈ្មោះ ឈូក បណ្ឌិត ខាង លើនេះ បានត្រូវសភាព្រហ្មទណ្ឌ នៃ សាលាឧទ្ធរណ៍បានលើកយកមកបើកសវនាការ កាលពីរសៀលថ្ងៃទី៣១ តុលា ២០១៣ កន្លងទៅនេះ។

លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេស ស៊ើបអង្កេតនៃអង្គការលីកាដូ(LICADHO) បានសាទរចំពោះ សេចក្តី សម្រេច របស់ តុលាការឧទ្ធរណ៍ខាងលើក៏ប៉ុន្តែលោក បានរិះគន់ថា៖ ទាំងសេចក្តីសម្រេចការចោទ ប្រកាន់ និងការពិន័យពីតុលាការ ចំពោះ ទណ្ទិតឈ្មោះ ឈូក បណ្ឌិតនេះគឺមិនសម ល្មមនឹងទង្វើ ឬការប្រព្រឹត្តរបស់គាត់នោះឡើយ។

លោកបានមានប្រសាសន៍ឲ្យទៀតថា ៖ «ដើម្បី លុបបំបាត់ ឬកាត់បន្ថយ នូវអំពើនិរទណ្ឌភាព នៅកម្ពុជាគឺត្រូវ តែមាន ការ កែទម្រង់ ប្រព័ន្ធតុលាការបច្ចុប្បន្ននេះខ្ញុំសូមជំរុញឲ្យសមត្ថកិច្ចនគរបាល ត្រូវមានតម្លាភាព និង ស្វែងរកចាប់ខ្លួនឈ្មោះ ឈូក បណ្ឌិត នាំ ខ្លួនមកផ្តន្ទាទោសឲ្យខានតែបាន»។

គួរបញ្ជាក់ថា សំណុំរឿងឈ្មោះ ឈូក បណ្ឌិត នេះ លោក លាង សួរ ប្រធាន ចៅក្រមប្រឹក្សានៃសាលាដំបូង ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ មិថុនា ២០១៣ បានប្រកាសសាលក្រមជាសាធារណៈផ្តន្ទាទោសលោក ឈូក បណ្ឌិតឲ្យជាប់ពន្ធនាគារ រយៈ ពេល១៨ខែ ពី«បទបង្ករបួសស្នាមដោយអចេតនា» តាមមាត្រា២៣៦នៃច្បាប់ ព្រហ្មទណ្ឌ ទៅលើកម្មការិនីចំនួន ៣ នាក់ ឲ្យរង របួស ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី២០ កុម្ភៈ ២០១២ នៅរោងចក្រកាត់ស្បែកជើង កៅវ៉េស្ថិត ក្នុងតំបន់សេដ្ឋកិច្ច ពិសេស មេនហាត ធេន ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ។

លោកចៅក្រមក៏បានចេញដីកាបង្គាប់ឲ្យតាមចាប់ខ្លួនលោក ឈូក បណ្ឌិត  ដើម្បីយកមកដាក់គុក និងបង្គាប់ឲ្យសងសំណង រដ្ឋ ប្បវេណីជូនទៅជនរងគ្រោះទាំង៣នាក់ក្នុងនោះ ទី១ៈ អ្នកស្រី ប៊ុន ចិន្តា ២០លានរៀល ទី២ កញ្ញា នុត សាខន ១០ លាន រៀល និងទី៣ កញ្ញា កែវ នា ចំនួន៨ លានរៀល។ ចំណែកលោក សរ ចន្ថា អធិការរង នគរបាលក្រុងបាវិត ដែលជាប់ចោទដែរ នោះ ត្រូវផ្តន្ទាទោសឲ្យ ជាប់ពន្ធនាគារ ចំនួន៦ខែពីបទប្រើប្រាស់អាវុធខុសច្បាប់ និងពិន័យជា ប្រាក់ចំនួន ១ លាន រៀលបង់ ចូលថវិការដ្ឋ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment