ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

សុស​-​រុង ប៉េអឹម​រង​ស្រុក​ត្រពាំង​ប្រាសាទ​ផឹកស៊ី​ស្រវឹង​បាញ់បោះ​សេរី​ផ្អើល​ទាំង​កណ្តាលរាត្រី​

​ខេត្ត​ឧត្តរមានជ័យ​៖ មេបញ្ជាការរង​ប៉េអឹម ប្រចាំ​ស្រុក​ត្រពាំង​ប្រាសាទ​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សុស​-​រុង ផឹកស៊ី​ស្រវឹង​ធ្លាក់​ភ្នែក បាញ់​លេង​ទាំង​កណ្តាលយប់​ធ្វើអោយ​មាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ។ ចំណែក​លោក ពុធ​-​សារ៉ាន់ មេបញ្ជាការម៉េ​អឹម​ខេត្ត​ហាក់​ធ្វើ​មិនដឹងមិនលឺ​ព្រោះ​ត្រូវជា​សាច់ញាតិ​នេះ បើ​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​ប៉េអឹម មួយរូប សូម​មិន​បញ្ចេញ​ឈោះ្ម​ប្រចាំ​ស្រុក​ត្រពាំង​ប្រាសាទ ។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្តរ​មានជ័យ​បាន​រា​យ​ការ​កាលពី​ម្សិល មិញ​ថា នៅ​វេលា​យប់​ម៉ោង​១១ និង​៣០​នាទី ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៤ លោក សុស​-​រុង មេបញ្ជាការរង​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ បាន​ជួបជុំ​មិត្តភ័​ក្រនៅ​ស្រុក​អន្លង់វែង​បួន​ប្រាំ​នាក់​ផឹកស៊ី​សប្យាយ​សើច​ក្អាកក្អាយ រហូតដល់​យប់​ជ្រៅ ។​

​ប្រភព​ដដែល​បន្តថា មិនដឹង​ជា​មូលហេតុ​អ្វី​លុះដល់​ម៉ោង​១១ និង​៣០​នាទី ស្រាប់តែ​លោក សុស​-​រុង បាន​បើករថយន្ត​ទៅដល់​រង្វង់​មូល​ស្រុក​ត្រពាំង​ប្រាសាទ ក៏​បាន​ដក​កាំភ្លើង​បាញ់ បណ្តាល​អោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ទីនោះ​មាន​ការភ្ញាក់ផ្អើល នឹង​ភ័យខ្លាច​យ៉ាងខ្លាំង ស្មានថា ចោរប្លន់​ប្រដាប់អាវុធ ។​

​ប្រភព​បន្ថែមថា បន្ទាប់​ពី​ការបាញ់​កាំភ្លើង​ខាងលើ គេ​មិនឃើញ​មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ដែនដី​ណា​    ​អើពើ​ធ្វើ​ដឹង​ធ្វើ​លឺ​នោះទេ ព្រោះថា​លោក សុស​-​រុង ជា​មនុស្ស​កាច​សាហាវព្រៃផ្សៃ​ជាង​ប៉ុលពត ហើយ​មាន​ខ្នងបង្អែក​ជា​នាយ​ប៉េអឹម​ម្នាក់​នៅ​ស្រុក​អន្លង់វែង​ចាំ​ជួយ​ដោះស្រាយ​រាល់​អំពើ​ល្មើស​ច្បាប់​នឹង​កំហុសឆ្គង​ផ្សេងៗ​ទៀតផង​។​

​បើ​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ពីរ​បី​នាក់​នៅ​ស្រុក​អន្លង់វែង​បានអោយដឹងថា បន្ទាប់ពី​លោក​សុស​-​រុង​មាន​រឿងអាស្រូវ​ខាងលើ លោ​ករុង​បាន​ពឹងពាក់​នាយ​ប៉េអឹម​ម្នាក់​នៅ​ស្រុក​អន្លង​វែង​អោយជួយ​បិទ​រឿង​មិន​អោយ​លេចលឺ​ដល់​នាយ​ឧត្តមសេនីយ៍ សៅ​-​សុខា ព្រោះ​ខ្លាច​បាត់បង់​តំណែង​។​នៅ​រសៀល​ថ្ងៃ​ទី​១០​ម្សិលមិញ​អ្នកយកព័ត៌មាន​យើង​បាន​ព្យាយាម​ទូរស័ព្ទ​ជាច្រើន​ដង​សុំ​ការបំភ្លឺ​ពី​លោក សុស​-​រុង តែ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នកទទួល​។​

​អ្នកយកព័ត៌មាន​យើង​បាន​ទូរស័ព្ទ​ទៅ​លោក ពុធ​-​សារ៉ាន់ មេបញ្ជាការ​ប៉េអឹម​ខេត្ត​ឧត្តរ​មានជ័យ​ដើម្បី​សុំ​ការបំភ្លឺ​ពី​ករណី​លោក សុស​-​រុង ផឹកស៊ី​ស្រវឹង​បាញ់បោះ​សេរី តែ​លោក​លើក​ទូរស័ព្ទ​ហើយ​ឆ្លើយថា ជាប់រវល់​ក៏​បិទ​ទូរស័ព្ទ​បាត់ទៅ​។​

​អ្នកយកព័ត៌មាន​យើង​ក៏​បាន​រាយការណ៍​ករណី​ខាងលើ​តាម​ទូរស័ព្ទ​ទៅ នាយ​ឧត្តមសេនីយ៍ សៅ​-​សុខា ផងដែរ ហើយ​លោក​មានប្រសាសន៍ថា ចាំ​អោយ​គេ​ស៊ើបអង្កេត​ពី​បញ្ហា​ខាងលើ​នេះ​។​

​គួរ​រំលឹក​ផងដែរ​ថា នៅ​ខេត្ត​ឧត្តរមានជ័យ​តែងតែ​មាន​ប៉េអឹម​មួយចំនួន​មិន​គោរព​តួនាទី​របស់​ខ្លួន ដូចជា​កាលពី​ឆ្នាំ​២០១៣​មាន​មេ​ប៉េអឹម​ស្នាក់ការ​សន្តិសុខ អ ២០៦ ឈ្មោះ សូ​-​វិបុល រកស៊ី​ដឹក​ឈើ​ខុសច្បាប់ បាន​នាំ​បក្ខពួក​ជិត​១០​នាក់ ប្រើ​អំពើហឹង្សា​ទៅលើ​ចាងហ្វាង​កាសែត កម្ពុជា​សុវណ្ណ​ភូមិ ដែល​តាម​ថតរូប​រថយន្ត​ដឹក​ឈើ​របស់​ខ្លួន​។ ហើយ​នៅពេល​ថ្មីៗ​នេះ​មាន​សេចក្តី​រាយ​ការ​ថ្មី​មួយ​ទៀត​ថា លោក សូ​-​វិបុល ផឹកស៊ី​ស្រវឹង​បាន​វាយ​ដុំ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិ​តា​សំ ឃុំ​អូ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ តែ​បន្ទាប់​ពី​មានរឿង​។​លោក​សូ​-​វិបុល ក៏​បាន​រត់​ការបិទ​រឿងអាស្រូវ​នេះ​មិន​អោយ​ថ្នាក់លើ​ដឹង​។​

​គួរ​រំលឹក​ដែរ​ថា សូ វិបុល ដែល​ធ្លាប់មាន​បញ្ហា​ជាច្រើន​ដង​រួច​មក ហើយ​ដែរ ក៏ប៉ុន្តែ​មិន​ឃើញ​ថ្នាក់លើ​ណា​ដាក់​ទោសទណ្ឌ​លោក សូ វិបុល នៅឡើយ​ទេ ៕

 

suas_rong_1 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment