ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

បង្ក្រាប​រថយន្ត​ដឹកឈើ​មួយគ្រឿង ធ្លាយ​រឿង​ទំនាស់​ផល​ប្រយោជរប​ស់​មន្ត្រី​តុលាការ​ម្នាក់​

សៀមរាប ៖ សមត្ថកិច្ច​មេព្រៃ​និង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត ដឹកនាំ​ដោយ តំណាង​អាយ្យ​កា​អម​សាលាដំបូង​ខេត្ត ចាប់​ឡាន ពណ៏​ត្រេអ៊ី​ដឹកឈើ​ល្មើសច្បាប់​មួយ​គ្រឿង​ដល់​ផ្ទះ​។ ក្រោយ​ចាប់​ហើយ​ក៏​បែកធ្លាយ​ថា ដោយសា​ឈ្មួញ​រូបនោះ ឈប់​ផ្តល់​ផលប្រយោជន៏​ឲ្យ​ក្រឡាបញ្ជី​ម្នាក់ ទើប​កើត​រឿង​បែបនេះ​។​

​ហេតុ​ការណ៏ចាប់​ឡាន​ដឹក​ឈើ​នេះ ធ្វើឡើង​នា​យប់​ថ្ងៃទី​១២​ខែ កក្កដា​ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ខ្នារ សង្កាត់ ជ្រាវ ក្រុង​សៀមរាប នៅផ្ទះ​ឈ្មួញ​ឈើ​ឈ្មោះ​ធី តែម្តង​។ ដោយ​ចាប់​បាន​ឡាន​កាមរី​ឆ្នាំ​៩៣​ពណ៏​ត្រេអ៊ី ពាក់​ស្លាក លេខ​ខ​.​ម​២.៧៩០៣​មួយគ្រឿង ឈើ​ប្រភេទ​ធ្នង់​ប្រវែង​២​ម៉ែត្រ​៩​ដុំ​។ តែ​មេ​ឈ្មួញ​ឈ្មោះ​ធី ភេទ​ប្រុស​អាយុ ប្រ ហែល ជាង​៣០​ឆ្នាំ បាន​រត់គេចខ្លួន​បាត់​។​

​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ទម្លាយ​ឲ្យដឹងថា ដើមចម​ដែល​កើត​ឡើង​រហូត​មានការ​ដេញ​ចាប់​ដល់​ផ្ទះ គឺ​ដោយសា​ឈ្មួញ​ឈើ​ឈ្មោះ ធី រូប​នេះ​កន្លងមក​ធ្លាប់​ដឹកឈើ​ល្មើសច្បាប់ ចូល​មក​ក្រុង​សៀមរាប ដោយមាន ភាគហ៊ុន ក្រឡាបញ្ជី នៃ​ស្ថាបន័​តុលាការ​ខេត្ត​សៀមរា​បម្នាក់​។ ក្រៅពី​មាន​ភាគហ៊ុន​ដឹកឈើ​ល្មើសច្បាប់ ឈ្មួញ ឈើ​រូបនេះ​តែង​រាយ​ការណ៏ ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​គ្រប់​រូបភាព​ឲ្យ​លោក ក្រឡាបញ្ជី​នោះ​។ ងាយ​ស្រូល គាត់​(​ក្រឡាបញ្ជី​)​ដេញ​ចាប់​ឬ ចរចារ​គ្នា​តាម​ផ្លូវ​មួយ​ណា​ដែល​អាច​ធ្វើទៅបាន​។ តែ​មួយ​រយៈ​នេះ​ឈ្មួញ​ឈ្មោះ​ធី កាត់ផ្តាច់​ភាគហ៊ុន​ការដឹកជញ្ជូន​ឈើ និង​ឈប់​រាយ​ការណ៏ពីសកម្មភាព​ដឹ​ក​ឈើផ្សេងៗ ជូន​លោក​ក្រឡាបញ្ជី  ហើយ​បែរ​ទៅ​រាយ​ការណ៏​ឲ្យ​ព្រះរាជអាជ្ញារង​ផ្សេង​វិញ ដែល​ធ្វើឲ្យ​បាត់បង់​ប្រយោជន៏ ទើប​លោក ក្រឡាបញ្ជី រូប នោះ រាយ​ការណ៏​ទៅ​សមត្ថកិច្ច​ឲ្យ​ចាប់ឡាន ឈ្មួញ​ឈ្មោះ​ធី​ដល់ផ្ទះ​តែម្តង​។​

​ប្រភព​បន្តថា ឈ្មួញ​ឈើ​ឈ្មោះ​ធី កាល​នៅ​រាយ​ការណ៏ពីសកម្មភាព ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្ត​សៀមរាប​ឲ្យ លោក​ក្រឡាបញ្ជី គាត់​ជិះ​ឡាន​ពណ៏​ត្រេអ៊ី​ស្លាក​លេខខ​.​ម ដឹកឈើ​ផង ដើរ​ចាប់​ឈើ​គេ​ផង ហើយ​មាន​ពេលខ្លះ គាត់​អួតអាង​ថា គាត់​ជា​អ្នក​រាយ​ការណ៏​ឲ្យ​ព្រះរាជអាជ្ញា​ថែមទៀត​។ កាលពី​ថ្ងៃ​ទី​៧​ខែកក្កដា​កន្លងទៅ ក្នុង​ប្រតិបត្តិ ការ បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ដែល​ឈាន​ដល់​ការឃាត់ខ្លួន​មនុស្ស ឈ្មួញ​ឈ្មោះ​ធី បាន​និយាយថា ខ្លួន​ជា​អ្នក​ឲ្យ ព្រះរាជអាជ្ញា​មក​ចាប់ ហើយ​ខ្លួន​ក៏​ធ្លាប់​ឲ្យ​ព្រះរាជអាជ្ញា​ចាប់​ប៉ុន្មាន​កន្លែង​មកហើយ​។​

​យ៉ាងណា​ក៏​ដោយ​សកម្មភាព លោក​ក្រឡាបញ្ជី​ម្នាក់​នោះ ជាមួយ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​សៀមរាប បាន​ធ្វើឲ្យ​មន្ត្រី​តុលាការ​មួយ​ចំនួន​ធំ សម្តែង​ការ​មិន​ពេញចិត្ត ។ ក្រៅពី​នោះ​ក៏​បាន​ធ្វើឲ្យ​សមត្តកិច្ច​មួយចំនួន រិះគន់ថា លោក​ក្រឡាបញ្ជី កំពុងដណ្តើម​ការងារ​ជំនាញ​អស់ហើយ​។​

​ព័ត៌មាន​មិន​ផ្លូវការ​មួយ​បាន​បង្ហើប​ថា បច្ចុប្បន្ន អង្គភាព​ប្រឆាំង​អំពើពុករលួយ កំពុង​តាម​អង្កេត ក្រឡាប ញ្ជី​រូបនោះ​យ៉ាង​យកចិត្តទុកដាក់​ពាក់​ពន្ធ័​នឹង​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​សៀមរាប ។ ជាមួយគ្នា​នោះ​ក៏មាន កាសែត  ក្នុងស្រុក​បាន​ចុះផ្សាយ អំពី​ការស៊ើបអង្កេត​របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ ទៅលើ​ក្រឡាបញ្ជី​រូបនោះ ផង ដែរ ។​

​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​មាន​ប្រសា​ស​ន៏​តាម​ទូរ​សព្ទ័​ថា លោក​ពិតជា​ដឹកនាំ​កម្លាំង​សមត្ថកិច្ច បង្ក្រាប​ឡាន​ដឹកឈើ​ល្មើសច្បាប់​នោះ​មែន ។ លោក​បន្តថា ក្នុង​ប្រតិបត្តិការ​គឺ ត្រូវ​ឃាត់ខ្លួន​ជនសង្ស័យ ប៉ុន្តែ​ជន​នោះ​បាន​រត់គេចខ្លួន​មុន​សមត្ថកិច្ច​ទៅ​ដល់​។​

​លោក មែន វុទ្ធី មន្ត្រីរដ្ឋបាល​ព្រៃឈើ បានឲ្យដឹងថា ទាំង​ឈើ​ទាំង​ឡាន​បាន​យក​ទៅ​រក្សាទុក​នៅ​ថ្នាល បណ្តុះ​កូនឈើ ឃុំ​ព្រះ​ដាក់ រងចាំ​អនុវត្ត​បន្ត ៕

 

2014_07_13a (6) 2014_07_13a (1) 2014_07_13a (2) 2014_07_13a (3) 2014_07_13a 2014_07_13a (4) 2014_07_13a (5)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment