យោងតាមប្រភពថ្មីៗពីក្រុមឈ្មួញ និងអាជីវករដែលនាំចេញកសិផលផ្សេងៗដូចជា៖ ដំឡូងមី អុសកៅស៊ូ ជ័រកៅស៊ូ ធ្យូងនិងទំនិញច្រើនប្រភេទទៀតចេញទៅស្រុកយួនតាមច្រកព្រំដែនទ្វេភាគី ដា”ហៅច្រកដូង៧ដើម”បានបង្ហើបអោយដឹងថា លោក មុយ បញ្ញារិទ្ធ មេការិយាល័យគយច្រកទ្វេភាគីដា បានធ្វើការគាបសង្កត់យកលុយពីពួកគេតាមតែអំពើចិត្ត។ ក្រុមឈ្មួញនិងអាជីវករបានបន្តអោយដឹងទៀតថា លោក មុយ បញ្ញារិទ្ធ ទើបតែមកកាន់តំណែងថ្មីជំនួសលោក យឹម វណ្ណៈ ជាមេគយច្រកដា “ហៅច្រកដូង៧ដើម” បានគាបយកលុយពួកគេច្រើនៗតាមការ កំណត់មិនអាចតវ៉ាបាន។
ប្រភពបន្តអោយដឹងទៀតថា លោក មុយ បញ្ញារិទ្ធ តែងតែប្រើឈ្មោះមន្ត្រីធំៗមួយចំនួននៅក្នុងខេត្តត្បូង ឃ្មុំ ដើម្បីបិទបាំងអំពើពុក រលួយ និងការពារទង្វើមិនប្រក្រតីរបស់ខ្លួនយ៉ាងសុខស្រួលតែម្តង។ បើតាមប្រភពព័ត៌ មានពីមន្ត្រីនៅច្រកព្រំដែនទ្វេភាគីដា “ហៅច្រកដូង៧ដើម” នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបន្តអោយដឹងថា ក្រោយពេលលោក មុយ បញ្ញារិទ្ធ ទទួលតំណែងជាប្រធានការិយាល័យ គយច្រកដា “ហៅច្រកដូង៧ ដើម” រួចមកគឺលោក មុយ បញ្ញារិទ្ធ ប្រព្រឹត្តរបៀបអំពើពុករលួយខ្លាំងជាងលោក យឹម វណ្ណៈ ទៅទៀត ។ ប្រភពដដែលបានអោយដឹងទៀតថា ឈ្មួញធំៗដែលនាំចូលទំនិញពីស្រុកយួនតាមច្រកព្រំ ដែនទ្វេភាគីដា មានឈ្មួញជាច្រើននាក់ទៀតគឺជាប្រភពចំណូលរបស់លោក មុយ បញ្ញារិទ្ធ ដែលកំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។ ដោយហេតុថា ឈ្មួញទាំងនោះបាននាំចូលទំនិញបង់ពន្ធមិនគ្រប់ ឬបង់ពន្ធត្រឹម តែ៣០~៤០% ហើយក្រៅពីនេះ គឺឈ្មួញបានឃុបឃិតបែងចែកផលប្រយោជន៍លើតុក្រោមតុជាមួយលោក មុយ បញ្ញារិទ្ធ យ៉ាងរលូនទើបអាជីវកម្មរបស់ពួកគេអាចដំណើរការយ៉ាងសុខស្រួលបាន។
ប្រភពស្និទ្ធឹនឹងលោក មុយ បញ្ញារិទ្ធ បានបន្ថែមអោយដឹងទៀតថា ដោយ សារមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទើបលោក មុយ បញ្ញារិទ្ធ មិនញញើតក្នុងការប្រព្រឹត្តពុករលួយដោយហ៊ានបើក ដៃអោយឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។ ដូច្នេះអំពើពុករលួយរបស់លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកដា “ហៅច្រកដូង៧ ដើម” បានធ្វើអោយរដ្ឋខាត បង់ចំណូលពន្ធយ៉ាងច្រើនក្នុង១ខែៗ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនត្រូវបណ្តែតបណ្តោយតទៅទៀតនោះទេ។ ដោយសារថា ក្រោយពេលទទួលបានតំណែងជាប្រធានការិយា ល័យគយច្រកដា “ហៅច្រកដូង៧ដើម” ជំនួសលោក យឹម វណ្ណៈ រហូត មកដល់បច្ចុប្បន្ននេះ គឺលោក មុយ បញ្ញារិទ្ធ បានសាងភាពល្បីល្បាញខាងរបៀប ពុករលួយ។
ពាក់ព័ន្ធការរិះគន់ខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកទ្វេភាគីដា”ហៅច្រកដូង៧ដើម” រាល់ម៉ោងធ្វើការ៕មានត
លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកព្រំដែនទ្វេភាគីដា”ហៅច្រកដូង ៧ ដើម” នឹងបក្ខពួកឃុបឃិតប្រព្រឹត្តរបៀបអំពើ ពុករលួយ.!
Filed in: សង្គម