ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ទន់ ចាន់ធី មេសាខាគយខេត្តត្បូងឃ្មុំ ក្តោបសេដ្ឋកិច្ចដាក់ពង្រាយបក្ខពួករបស់ខ្លួនគ្រប់ច្រក ស្ទាក់យកលុយក្រុមរថយន្តដឹកកសិផលបន្លែផ្លែឈើពីប្រទេសយួនតាមអំពើចិត្ត.!

ត្បូងឃ្មុំ៖ យោងតាមប្រភពក្រុមអាជីវករដឹកទំនិញបន្លែផ្លែឈើពីប្រទេសយួនចូលមកប្រទេសកម្ពុជា បានបង្ហើបអោយដឹងថារាល់ថ្ងៃនេះក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ មានការិល័យគយមានស្នាក់ការគយនិងកុងត្រូល ជជុះផងទាំងស្របច្បាប់និ ងមិនស្របច្បាប់ជាច្រើនកន្លែងកំពុងស្ទាក់ចាំយកលុយពីក្រុមអាជីវករ អ្នកដឹកទំនិញបន្លែ ផ្លែ ឈើ ជ័រ កៅស៊ូ ដំឡូងមី ដំឡូង ក្រៀម អុសធ្យូងយ៉ាងពេញបន្ទុក។
មហាជនក៍ដូចប្រជាពលរដ្ឋជាច្រើនបានរិៈគន់ លោក ទន់ ចាន់ធី មេសា ខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ កំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរធ្វើសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់។ ដោយ ដាក់ពង្រាយមន្ត្រីនិងដៃជើងរបស់ខ្លួនជំនិតៗអោយចាំស្ទាក់រាប់ក្បាលឡានកំណត់យកលុយពីរថយន្តដឹកកសិ ផលទំនិញ ឆ្លង​ដែនពីកម្ពុជា ទៅវៀត ណាម ពីវៀតណាម មកកម្ពុជា ដោយពុំមានការយោគយល់ឡើយ។ជាក់ស្ដែងស្នាក់ការគយនៅក្បែរច្រកតំបន់ “ត្នោត”ភូមិកក់ ឃុំអន្លង់ជ្រៃ ស្រុកពញ្ញាក្រែក ពួកគេចាំយកលុយពីរថយន្តដឹកទំនិញបន្លែផ្លែឈើ ចាប់ពី១០ ម៉ឺនរៀលទៅ៥០ម៉ឺនរៀលក្នុងមួយជើង ច្រើនឬតិច តាមរថយន្តធំឬតូច។

ចំណែកឯការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនទ្វេភាគី”ដូនរ័ត្ន”នៅស្រុកមេមត់ មន្ត្រីគយនៅទីនោះ ចាំ យកលុយពីអាជីវករ អ្នកដឹកជ័រកៅស៊ូ ចាប់ពី០៨ម៉ឺនរៀលទៅ៤០ម៉ឺនរៀលក្នុង ១ជើង ទៅតាមរថយន្តធំឬតូចរួមទាំងរថយន្តដឹកធ្យូង រថយន្តដឹកបន្លែ ផ្លែឈើផ្សេងៗជាច្រើនទៀត។
មិនតែប៉ុណ្ណោះលោក ទន់ ចាន់ធី បានដាក់ពង្រាយដៃជើងជំនិតៗរបស់ខ្លួននៅត្រង់ចំណុចច្រមុះជ្រូកកែង ឈើ ទាលស្ថិតនៅភូមិលៀចលើ ឃុំជាំ ស្រុកមេមត់ដែលមានចម្ងាយពីព្រំដែនប្រមាណជា២គីឡូម៉ែត្រដើ ម្បីកាក់ស្ទាក់យកលុយពីអាជីវករ អ្នកដឹកកសិផល ទំនិញ ចេញចូលពីកម្ពុជាទៅវៀតណាម ពីវៀតណាម មកកម្ពុជា តាមច្រកតំបន់ “ចាន់មូល”និងច្រកទ្វារព្រំដែនទ្វេភាគី”បឹងជ្រោង” យ៉ាងពេញបន្ទុក ។

ប្រភពអាជីវករបានបន្តអោយដឹងថា សម្រាប់រថយន្តសាំយ៉ុងដឹកអីវ៉ាន់ចាប់ហួយនំពីវៀតណាមចូលមកកម្ពុជា តាមច្រកតំបន់”ចាន់មូល”ឬច្រកទ្វារព្រំដែនទ្វេភាគី”បឹងជ្រោង” ត្រូវបានមន្ត្រីគយនៅចំណុ ចច្រមុះជ្រូកកែងឈើទាលទាំង៣កន្លែង កំណត់យកលុយយ៉ាងចាស់ដៃតែម្ដង ។ដោយ១កន្លែង កំណត់យក២៥ម៉ឺន រៀលក្នុងមួយជើង និងពីរកន្លែងទៀត ក្នុងមួយកន្លែងៗកំណត់យកចំនួន ១៥ ម៉ឺនរៀល ក្នុងមួយជើង។ ពេលបើកឡើងមកតាមផ្លូវជាតិលេខ ៧ ដល់ស្រុកពញ្ញាក្រែក ត្រូវបង់អោយសាខា គយនិងរដ្ឋាករខេត្តត្បូងឃ្មុំ អស់ចំនួន ១៥ម៉ឺនរៀលទៀត ។
សរុបរថយន្តសាំយ៉ុងដឹកអីវ៉ាន់ចាប់ ហួយនំ ទម្រាំ ដល់កន្លែងលក់បោះដុំត្រូវបង់លុយអោយមន្រ្តីគយនិងសមត្ថកិច្ចផ្សេងៗអស់ជាង១ លានរៀលក្នុងមួយជើង។

ចំពោះរថយន្តកូរ៉េខ្នាតតូចម៉ាកស៊ីប្រូ ដឹកទំនិញគ្រឿងជ័រនិងនំពីប្រទេសវៀត ណាម តាមច្រក”ចាន់មូលឬបឹងជ្រោង ” តម្រូវបង់លុយអោយមន្ត្រីគយ ត្រង់ចំណុច”ច្រមុះជ្រូកកែងឈើទាល”អស់ស្មើរនិងរថយន្តសាំយ៉ុងដែរពោលទម្រាំដល់កន្លែងលក់ត្រូវបង់អស់ជាង១ លា នរៀលដូចគ្នា។ ចំណែករថយន្តដឹកជ័រកៅស៊ូ ចេញទៅ វៀតណាម ចំណុះ២ តោនកន្លះត្រូវបង់លុយអោយមន្ត្រីគយត្រង់ចំណុច “ច្រមុះ ជ្រូកកែងឈើ ទាល” ចំនួន ២០ម៉ឺនរៀលក្នុងមួយជើង រថយន្ត។ រថយន្តចំណុះ៣ តោនកន្លះ បង់អស់២៥ម៉ឺនរៀល រថយន្ត ដឹកជ័រកៅស៊ូ ចំណុះ៥តោនបង់អោយ គយ ត្រង់ចំណុចខាងលើ ចំនួន ៣៥ ម៉ឺនរៀលក្នុងមួយជើងជាកំហិត។
ដោយឡែករថយន្ត វេអងដឹកដំឡូងក្រៀម បង់អោយមន្ត្រីគយត្រង់ចំណុច “ច្រ មុះជ្រូកកែងឈើទាល” អស់ចាប់ ពី៥០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀលក្នុងមួយជើង។ រថយន្ត វេអងដឹកដំឡូងមី បង់អស់ចាប់ពី ២០ម៉ឺនរៀលទៅ៣០ ម៉ឺនរៀលក្នុងមួយជើង។
រីឯគោយន្តកែច្នៃដឹកដំឡូងមី បង់៨ ម៉ឺនរៀលក្នុងមួយជើងរថយន្តចំណុះ ២តោនកន្លះ ដឹកដំឡូងមី បង់ចាប់ ពី៨ម៉ឺនរៀលទៅ១៥ម៉ឺនរៀលក្នុងមួយជើងៗ។ នេះគ្រាន់តែជាតួរលេខនិងការបញ្ចាក់របស់អាជីវករ អ្នកបង់លុយអោយមន្ត្រីគយប៉ុណ្ណោះ ប៉ុន្តែយើងមិនអាចទាន់ជឿថា ជាការពិតឬយ៉ាងណានោះទេ?។ ពាក់ព័ន្ធការរិះគន់ខាងលើគេហទំព័រ(www.enn-tv.com) យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយ ពីលោក ទន់ ចាន់ធី មេសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ រាល់ម៉ោងធ្វើការ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!