ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

បង្ក្រាបអ្នកប្រើប្រាស់និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ចំនួន១៥ទីតាំងផ្សេងគ្នា បានជាបន្តបន្ទាប់ នៅក្នុងរាជធានីភំ្នពេញ ឃាត់មនុស្ស៣១នាក់មកធ្វើការអប់រំនិងធ្វើកិច្ចសន្យា.!

ភំ្នពេញ ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់តាំងកម្លាំងចុះស្រាវជ្រាវ និងបង្ក្រាបអ្នកប្រើប្រាស់និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ចំនួន ១៥ទីតាំងផ្សេងគ្នា បានជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងរាជធានីភំ្នពេញ ឃាត់មនុស្ស៣១នាក់មកធ្វើការអប់រំនិងធ្វើកិច្ចសន្យា។
តាមរបាយការណ៍បានឲ្យដឹងថា ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿង ញៀន នៅថ្ងៃទី២៣ដល់២៥ ខែមិថុនា បានចុះបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ចំនួន០៩ទីតាំង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបន្តបន្ទាប់ ដោយបានអញ្ជើញអ្នកលក់បារីអេឡិចត្រូនិច ចំនួន១២នាក់(ស្រី៣) និងអ្នកប្រើប្រាស់បារីអេឡិចត្រូនិច ចំនួន៨នាក់(ស្រី១) មកកាន់មន្ទីរប្រឆាំងគ្រឿងញៀនធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឍប់ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិច និងចាប់យកវត្ថុតាងរួមមាន ៖
១-ឧបករណ៍សម្រាប់ជក់បារីអេឡិច ត្រូនិច Vape ចំនួន ១៩ ឈុត
២-ឧបករណ៍សម្រាប់ជក់បារីអេឡិច ត្រូនិច Yooz ចំនួន ២១៥ ឈុត
៣-ទឹកថ្នាំបារីអេឡិចត្រូនិច Vape ចំនួន ១៤១៧ ដប
៤-ទឹកថ្នាំបារីអេឡិចត្រូនិច Yooz ចំនួន ៩៨៥ ដប និង ៩២២ ប្រអប់ ។ដោយឡែកកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបទីតាំងលក់បារីអាឡិចត្រូនិច (E-Cigarette) ចំនួន០៦ទីតាំងផ្សេងគ្នាជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ដោយបានអញ្ជើញអ្នកលក់បារីអេឡិចត្រូនិច ចំនួន០៨នាក់(ស្រី១) មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់ការធ្វើអាជីវកម្មបារីអេឡិចត្រូនិច និងចាប់យកវត្ថុតាងរួមមាន ៖
១-បារីអេឡិចត្រូនិចប្រភេទ Yooz និង Vape ចំនួន ៣៤០៩ ដើម
២-បារីអេឡិចត្រូនិចប្រភេទ Sisa ចំនួន ០៣ ដើម
៣-ទឹកថ្នាំបារីអេឡិចត្រូនិចប្រភេទ Vape ចំនួន ៣៨៣ ដប
៤-ក្បាលបារីអេឡិចត្រូនិចប្រភេទ Yooz និង Vape ចំនួន ១០៣៣ ឈុត
៥-ខ្សែសាកបារីអេឡិចត្រូនិចចំនួន ០៦ប្រអប់។
អ្នកលក់បារីអេឡិចត្រូនិច និងអ្នកប្រើប្រាស់បារីអេឡិចត្រូនិចសរុបមានចំនួន ៣១នាក់ (ស្រី៤) មកធ្វើការអប់រំ និងធ្វើកិច្ចសន្យា ៖
ចាប់យកវត្ថុតាងសរុបរួមមាន ៖
១-បារីអេឡិចត្រូនិច Yooz និង Vape ចំនួន ៣៤០៩ ដើម
២-បារីអេឡិចត្រូនិច Sisa ចំនួន ០៣ ដើម
៣-ទឹកថ្នាំបារីអេឡិចត្រូនិច Yooz និង Vape ចំនួន ២៧៨៥ ដប និង៩២២ ប្រអប់
៤-ឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិច Yooz និង Vape ចំនួន ១២៦៦ ឈុត
៥-ខ្សែសាកបារីអេឡិចត្រូនិចចំនួន ០៦ ប្រអប់៕

 

Filed in: សង្គម

Recent Posts

Bookmark and Promote!