ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្ដេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាដែលកំពុងកាន់អំណាច​បាន​បញ្ជាក់​ជាថ្មី​ពី​ការ​ប្តេជ្ញាចិត្ត​របស់​គណបក្ស​ ដើម្បី​ធានា​នូវ​ភាព​រីកចម្រើន​.!

សម្ដេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាដែលកំពុងកាន់អំណាច​បាន​បញ្ជាក់​ជាថ្មី​ពី​ការ​ប្តេជ្ញាចិត្ត​របស់​គណបក្ស​ ដើម្បី​ធានា​នូវ​ភាព​រីកចម្រើន របស់​ឃុំ​នីមួយៗ​នៅ​ទូទាំង​ប្រទេស។
ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើក ទី៧១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់គណបក្ស នៅថ្ងៃទី២៨ ខែមិថុនា លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ជ័យជំនះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បង្ហាញយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាត្រូវការតួនាទីដឹកនាំរបស់គណបក្សប្រជាជន ទាំងថ្នាក់ជាតិ និងថ្នាក់ឃុំ។សម្ដេបានបន្តទៀតថា ជាមួយនឹងជ័យជម្នះនេះ គណបក្សប្រជាជនកម្ពុជា នឹងមានមូលដ្ឋានរឹងមាំជាងមុនសម្រាប់ជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ហើយនឹងកម្ចាត់កលល្បិច និងសកម្មភាពអរិភាពរបស់បក្សប្រឆាំងជ្រុលនិយម និងទុច្ចរិត ដែលប្រឆាំងនឹងឆន្ទៈ និងផលប្រយោជន៍ប្រជាជន។
ក្នុងនាមគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិម ប្រធានកិត្តិយសគណបក្ស និងរូបសម្ដេចផ្ទាល់ ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកាបក្ស យុវជន និងជនរួមជាតិគ្រប់មជ្ឈដ្ឋានដែលមានជំនឿយ៉ាងមុតមាំលើ​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជាយ៉ាងច្រើន​លើសលប់។
សម្ដេចបានបញ្ជាក់ថា ឆ្លើយតបនឹងការជឿទុកចិត្តនេះ បក្សបានប្ដេជ្ញាខិតខំប្រឹងប្រែងទាំងស្រុង ដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ ដើម្បីធានាឱ្យបាននូវឃុំសង្កាត់កាន់តែរីកចម្រើននៅទូទាំងប្រទេស ហើយប្រជាជននឹងកាន់តែមានជីវភាពធូរធារ និងបន្តរស់នៅដោយសុខដុមរមនា ទាំងក្នុងគ្រួសារ សហគមន៍ ក៏ដូចជាក្នុងសង្គមទាំងមូល»។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ដែលមានគណបក្សនយោបាយចំនួន១៧ បានប្រព្រឹត្តទៅដោយជោគជ័យក្នុងបរិយា កាសនយោបាយអព្យាក្រឹតសេរីនិងសុវត្ថិភាព។ប្រជាពលរដ្ឋមួយចំនួនធំបានទៅគ្រប់ការិយាល័យបោះឆ្នោតដោយសេចក្តីថ្លៃថ្នូរ សុភមង្គល និងមានសេរីភាពផ្ទាល់ខ្លួន ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីបន្តដឹកនាំក្នុងមូលដ្ឋានរបស់ខ្លួន។ការបោះឆ្នោតនេះ ត្រូវបានអ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍អន្តរ ជាតិ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសចាត់ទុកថា ជាការបោះឆ្នោតពិតប្រាកដ សេរី ត្រឹមត្រូវ និងយុត្តិធម៌។សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ជោគជ័យ   នៃដំណើរការបោះឆ្នោតនេះគឺជាសមិទ្ធិផលប្រវត្តិសាស្ត្រមួយទៀតរបស់ប្រជាជនកម្ពុជាក្នុងការពង្រឹងសន្តិភាព មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងការពន្លឿនដំណើរការអភិវឌ្ឍសេដ្ឋ កិច្ចសង្គម ជាពិសេសការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន”៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!