ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) .!

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីប្រវត្តិនៃការតស៊ូរបស់សម្តេចក្នុងការចេញតស៊ូជាមួយយុទ្ធមិត្តដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតី ខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និង សម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រវត្តិតស៊ូរបស់សម្តេចក្នុងការរំដោះប្រទេសពីរបប ប៉ុល ពត ផ្តើមចេញពីសំណួរ២ ដូចជា៖ទី១- បើសម្តេច មិនធ្វើការតស៊ូ តើមានរឿងអ្វីដែលនឹងកើតឡើង? ចម្លើយគឺ សម្តេច នឹងស្លាប់ និងមិនអាចដឹងបាននូវអ្វីដែលកើតឡើងចំពោះប្រជាពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជានាសម័យនោះបានឡើយ។ ទី២- បើសម្តេចបានធ្វើការតស៊ូរំដោះប្រទេស តើនឹងមានរឿងអ្វីកើតឡើង? ចម្លើយនោះគឺ សម្តេច នឹងរស់រានមានជីវិត ហើយប្រជាពលរដ្ឋកម្ពុជា ក៏បានរស់រានមានជីវិត បានស្តារប្រទេសជាតិពីគំនរផេះផង់ បានបង្រួបបង្រួមជាតិ តាមរយៈនយោ បាយឈ្នះ-ឈ្នះ នាំប្រទេសជាតិក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចដែលប្រជាជនមានចំណូលមធ្យមកំរិតខ្ពស់ដូចពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការចេញតស៊ូដំបូងរបស់សម្តេច ដែលមានជំរើសចំនួន៤ចំណុច ដូចជា៖ ទី១- គឺការជ្រើសរើសការប្រើប្រាស់កម្លាំងដែលស្មោះត្រង់ជាមួយសម្តេច ប្រមាណ២ពាន់នាក់ តែត្រូវ ពួក ប៉ុល ពត យកទៅសម្លាប់អស់មួយចំនួនទៅហើយ ដូច្នេះកំលាំងនៅ សេសសល់ដែលត្រូវតស៊ូ គឺមានចំនួនត្រឹម១៥០០នាក់ប៉ុណ្ណោះ វាយកាន់កាប់នៅតំបន់មេមត់នេះមកវិញ ប៉ុន្តែកងទ័ពរបស់សម្តេច ក៏នឹងត្រូវស្លាប់ក្នុងថ្លុកឈាមទាំងអស់ជាមិនខាន។ ទី២- គឺការភៀសខ្លួនទៅប្រទេសវៀត ណាមដើម្បីបានរួចជីវិតដើម្បីរៀបចំការតស៊ូជាថ្មីវិញ។ ទី៣- គឺការមិនធ្វើសកម្មភាពអ្វីទាំងអស់ហើយទុកឱ្យពួក ប៉ុល ពត យកទៅសម្លាប់តែម្តង។ និងទី៤ គឺការធ្វើអត្តឃាតដោយខ្លួនឯង។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ទីបំផុត សម្តេចបានជ្រើស រើសយកជំរើសទី២ គឹការភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីរៀបចំការតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍មកវិញ។ ការជ្រើសរើសបែបនេះគឺដូចគ្នាទៅនឹងការជ្រើសរើសការតស៊ូរបស់សម្តេចព្រះនរោត្តម សីហនុ ក្នុងការតស៊ូប្រយុទ្ធរំដោះប្រទេសពី របប លន់ នល់ ដោយមានការជួយពីកងទ័ពវៀតណាមដូចគ្នានេះដែរ៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!