ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រក​ទ្វារអន្តរជាតិត្រពាំង​ផ្លុង សប្បាយចិត្តប្រមូល​លុយ​ពី​ក្រុមឈ្មួញតូចធំដឹក​ទំនិញ​ឆ្លងដែនពីស្រុកយួនចូលមកស្រុកខ្មែរ តាមអំពើចិត្តរបៀបពុករលួយ.!

ត្បូងឃ្មុំ៖ ប្រភព​ពី​ក្រុម​ឈ្មួញ និង​អាជីវករ​ ដែល​នាំចូល​បន្លែ​ផ្លែឈើ​ពី​ស្រុក​យួន តាម​ច្រក​ត្រពាំង​ផ្លុង បានបង្ហើបអោយដឹងថា សម្រាប់​បន្លែ​ផ្លែ ឈើ​១​រ៉ឺម៉ក ត្រូវ​បង់លុយ​ចាប់ពី​៥​ម៉ឺន​រៀល ទៅ​៨​ម៉ឺន​រៀល រីឯ​រថយន្ត​សាំ​យ៉ុង​ត្រូវ​បង់​ចាប់ពី​១០​ម៉ឺន​រៀល ទៅ​១២​ម៉ឺន​រៀល​ក្នុង​១​រថយន្ត តាមការកំណត់របស់លោកនាយប៉ុស្តិ៍ ជាកំហិត ។​
ប្រភពពីក្រុម​ឈ្មួញនិង​អាជីវករ​បាន​បង្ហើបថា​លោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរ ជាតិ​ត្រពាំង​ផ្លុង គាប​យក​លុយ​ពី​ពួក​គាត់​ដោយ​គ្មាន​ការយោគយល់​ឡើយ ហើយ​ឈ្មួញ​ធំៗ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​។​ ​ដែលបញ្ហានេះទើប​ក្រុម​ឈ្មួញ និង​អាជីវករ​អំពាវ នាវ​ដល់ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​លោកនាយ​ឧត្ដមសេនីយ៍ គៀត ចន្ថារិទ្ធ អគ្គនាយ ក​នៃ​អគ្គនា យកដ្ឋាន​អន្តោប្រវេសន៍ មេត្តាចាត់វិធានការ​ទប់ ស្កាត់​អំពើពុករលួយ របស់លោក ស ថេន និង​បក្ខពួក​ជាបន្ទាន់​។​
​ប្រភព​ពី​ក្រុម​ឈ្មួញដដែលបានបន្តអោយទៀតថា ទំនិញ​នាំចូល​ពី​ស្រុក​យួនតាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង​ដោយ សារ​សមត្ថកិច្ចច្រើនស្ថាប័នគាប​យក​លុយ​លើ​តុ​ក្រោម​តុ​ច្រើនៗ ធ្វើអោយពួកគាត់ជួបហានីភ័យខ្លាំងជាងពេលមុនៗ។​ ហេតុនេះសូមអំពាវនាវ​ដល់លោកនាយឧត្តមសេនីយ៍ គៀត ចន្ថារិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ទប់ស្កាត់​អំពើ​ពុករលួយ របស់លោក ស ថេន នាយ​ប៉ុស្តិ៍​នគរ បាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរ ជាតិ​ត្រពាំង​ផ្លុង ខ្លះ​ផង​ទាន។​ដោយហេតុ​ថា​មួយរយៈ​ចុងក្រោយ​នេះ​លោក ស ថេន និង​បក្ខពួក​អង្គុយចាំ​រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​ពី​ស្រុក​យួន​យក លុយ​តាម​អំពើ​ចិត្ត ហើយ​គ្មាន​ឈ្មួញ ឬ​អាជីវករ​ណា​ហ៊ាន​តវ៉ា​ជាមួយ​លោក ស ថេន បានឡើយ។​
​ប្រភពមន្រ្តីដែលស្និតលោក ស ថេន នាយប៉ុស្តិ៍ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំងផ្លុងបានបង្ហើបអោយដឹងថា ដោយ សារ​អាង​មាន​ខ្នងបង្អែក​រឹង មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ទើប​លោក ស ថេន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្តដោ យ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​
ចំណែកលោក ម៉ុន មា​គ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាល ខេត្ត​ត្បូងឃ្មុំ មិន​ហ៊ាន​ប៉ះពាល់​លោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុងនោះទេ ព្រោះ​ដឹង​ថា​លោកស ថេន មាន​ខ្នងបង្អែក​ក្រាស់​គ្រែលនោះ។ ​បើទោះបី​រឿងអាស្រូវ និង​អំពើពុករលួយ របស់លោក ស ថេន ត្រូវបាន​លាតត្រដាង​ជា​បន្ត បន្ទាប់​យ៉ាងណាក៏ដោយ​គឺ​លោក ម៉ុន មា​គ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ សម្ងំ​ស្ងៀមស្ងាត់ឈឹង​តែម្ដង​។​

ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក ស ថេន នាយប៉ុស្តិ៍នគរ បាលអន្តោប្រវេ សន៍ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!