ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគីរីលោក យិន ចំណាន ស្នងការខេត្តរតនគីរីនិងលោក ថាវ យ៉េន មេប៉េអឹមខេត្តរតនគីរីតើលោកមានបានជ្រាបដែរឬទេ?សកម្មភាពក្រុមឈ្មួញសម្រុកដឹកជញ្ជូនឈើឃ្លុំតាមម៉ូតូទៅលក់នៅប្រទេសយួនយ៉ាងអានាធិបតេយ្យ.!

ខេត្តរតនគិរី ៖យោងតាមប្រភពរាយការណ៍ពីស្រុកអូរយ៉ាដាវ ខេត្តរតនគីរី មកថាក្រុមឈ្មួញសម្រុកដឹក ជញ្ជូន ឈើតាមម៉ូតូ រាប់រយគ្រឿងចេញពីច្រកផ្សេងៗគ្នាសម្រុកចូលមកតាមភូមិលំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ឆ្លងទៅស្រុក យួនតាមប៉ុស្តិ៍ភ្នំក្រហមនិងប៉ុស្តិ៍ភូមិលំ បានយ៉ាងរលូនដោយពុំមានការរំខាន ពីសមត្ថកិច្ចណាឡើយប្រជាពលរដ្ឋនៅក្នុងភូមិជាច្រើននាក់មានការរអ៊ូរទាំយ៉ាងខ្លាំងបញ្ហាការរំខានដេកដោយ សារក្រុមឈ្មួញដឹកជញ្ជូនឈើតាមម៉ូតូសំឡេងឮខ្លាំងៗពេញភូមិតែម្ដង។

ពលរដ្ឋលើកឡើងបន្តទៀតថា សព្វថ្ងៃនេះមិនដែលឃើញសមត្ថកិច្ច ព្រំដែន ដូចជាលោកដាភ្នំក្រហម លោក បញ្ញា នាយប៉ុស្តិ៍នគរបាលការពារ ព្រំដែន គោក ភូមិលំ និងលោកអ៊ុលប្រធានវរៈ 623 ចុះមកធ្វើការបង្ក្រាបបទល្មើសព្រៃឈើម្តងណាឡើយ។រាល់ថ្ងៃគេឃើញតែបើកភ្លើងខៀវឲ្យក្រុមឈ្មួញ ដឹកជញ្ជូនឈើឆ្លងទៅប្រទេសយួនរាប់រយម៉ូតូក្នុងមួយថ្ងៃមួយថ្ងៃ ចំណែកអាជ្ញាធរស្រុក អូរយ៉ាដាវ ប្រធានគណៈបញ្ជាការឯកភាពស្រុក លោក ម៉ា វិចិត្រ និងកម្លាំងពាក់ព័ន្ធជាច្រើនអង្គភាពនៅក្នុងស្រុកអូរយ៉ាដាវក៏មិនដែលឃើញធ្វើការបង្ក្រាបនោះទេ ព្រោះដោ យសារសមត្ថកិច្ចក្នុងស្រុកអូរយ៉ាដាវ គេបាននិយាយលើកឡើងថាសព្វថ្ងៃនេះ ទោះបីដាក់កម្លាំងគណៈកម្មការស្រុកទៅទប់ ស្កាត់យ៉ាងណាក៏ដោយ ព្រោះពួកក្រុមម៉ូតូមានផ្លូវវៀងច្រើន នៅតែដឹកជញ្ជូនឆ្លងទៅប្រទេសយួនបានដដែលចង់បិទបទល្មើសព្រៃឈើ នេាះឲ្យជួបលុះត្រា តែកម្លាំងការពារព្រំដែន តាមច្រករបៀងខាងលើនេះបិទបានជួប បើកម្លាំងការពារព្រំដែនគោកនៅច្រកដូចខាងលើនេះមិនបិទសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ នៅ តែមានដូចភ្លៀងរលឹមដដែលនឹង ចំណែកលោកដា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកភ្នំក្រហមនិងលោក បញ្ញា នាយប៉ុស្តិ៍ការពារព្រំដែនគោក ភូមិលំ រួមទាំង លោក អ៊ុលប្រធានវរៈការពារព្រំដែនគោក 623 គេហទំព័រ (www. enn-tv.com)យើងខ្ញុំមិនអាចសុំការពន្យល់បកស្រាយបាននោះទេ។
ប្រជាពលរដ្ឋសូមអំពាវនាវដល់លោក ញ៉ែម សំអឿន អភិបាលខេត្តនៃគណៈអភិបាលខេត្តរតនគិរី លោក យិន​ ចំណាន ស្នងការនគរបាលខេត្តរតនគិរីនិងលោក ថាវ យ៉េន មេប៉េអឹម ខេត្តរតនគីរី ជួយចុះត្រួតពិនិត្យ នៅចំណុចដូចខាងលើផងទានបើនៅតែបណ្ដែត បណ្ដោយទៅទៀតព្រៃឈើសហគមន៍ ឬព្រៃការពារ ប្រាកដជាក្រុមឈ្មួញចូលកាប់ទន្ទ្រានដឹកជញ្ជូនទៅប្រទេសយួនរលាយហិន ហោចមិនខានឡើយ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!