ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្ស ត្រូវធ្វើការប្រកបដោយតម្លាភាព និងយុត្តិធម៌ ដោយមិនត្រូវលើកលែង យោគយល់ និងអនុគ្រោះ ដល់អ្នកដែលប្រព្រឹត្តបទល្មើសនោះទេ .!

សម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកទឹកចិត្តដល់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្ស ត្រូវធ្វើការប្រកបដោយតម្លាភាព និងយុត្តិធម៌ ដោយមិនត្រូវលើកលែង យោគយល់ និងអនុគ្រោះ ដល់អ្នកដែលប្រព្រឹត្តបទល្មើសនោះទេ ហេតុដូច្នេះហើយការឃាត់ខ្លួនជនសង្ស័យគឺត្រូវតែ បន្តការខិតខំបន្តទៀតទៅតាមបរិមាណបទល្មើសដែលកើតមានឡើង។ សម្តេចក្រឡាហោម ស ខេង បានមានប្រសា សន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ គ.ជ.ប.ជ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមទៀតថា ចំពោះ ស្ថាប័នតុលាការ ត្រូវផ្តល់នូវយុត្តិធម៌ ប្រកបដោយភាពត្រឹមត្រូវ តម្លាភាពដើម្បីធានា និងលើកកម្ពស់ការការពារ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានេះដែរ សម្រាប់ការផ្តល់សេវាជួយ ជនរងគ្រោះ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតដោយត្រូវចូលរួមសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិក្នុងការជួយលើកកម្ពស់ គាំទ្រ និងការពារដល់ជនរងគ្រោះ។
ក្នុងឱកាសនោះដែរសម្តេចក្រឡាហោមបានជំរុញដល់ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធដែលស្ថិតនៅក្រោមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស (គ.ជ.ប.ជ) ត្រូវបន្តកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែសកម្ម និងជិតស្និតបន្ថែមទៀតដែលបែងចែកមុខងារទៅ តាមជំនាញដើម្បីធ្វើឱ្យកិច្ចការងារទាំងនោះឱ្យទទួលបានជោគជ័យ ។ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវកុំប្រថុយប្រថាននឹងគ្រោះថ្នាក់ដោយព្យាយាមឆ្លងដែនចាកចេញតាមមធ្យោបាយ លួចលាក់ខុសច្បាប់និងប្រកបដោយភាពប្រឈមនឹងគ្រោះថ្នាក់ ដែលនឹងធ្វើឱ្យមានគ្រោះថ្នាក់និងការខាតបង់ កាន់តែធ្ងន់ធ្ងរ៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!