ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សង្វៀនជល់មាន់បៀអាប៉ោងខុសច្បាប់ស្ថិតនៅក្នុងចំការកៅស៊ូចំណុចហួសរង្វង់មូលអូរពងមាន់ (ប្រហែល១០០០ម៉ែត្រ) អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធក្រុងស្ទឹងត្រែងរក្សាភាពស្ងៀមស្ងាត់.!

ខេត្តស្ទឹងត្រែង៖យោងតាមប្រភពពីប្រជាពលរដ្ឋក្រុងស្ទឹងត្រែងបានបង្ហើបអោយដឹងថា រាល់ថ្ងៃនេះមានគេបើកសង្វៀន ជល់មាន់ បៀ អា ប៉ោងក្នុងចម្ការកៅស៊ូ ចំណុចហួសរង្វង់មូលអូរពងមាន់ប្រហែល ១០០០ ម៉ែត្រ ផ្លូវទៅខេត្តរតនគីរី មានលេងល្បែងជល់មាន់ បៀអាប៉ោងជាយូរឆ្នាំមក ហើយមិនទាន់ឃើញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការបង្ក្រាបទាល់តែ សោះ ទោះមានសេចក្តីរាយការណ៏ពីក៏ ដោយ ។​
ប្រភពបន្តថាក្នុងមួយថ្ងៃៗមានអ្នក ញៀនល្បែងចូល រួមលេងយ៉ាងគគ្រឹក គគ្រេង ដោយសារមេល្បែងអាងមានខ្នងបង្អែករឹងមាំ ហើយ ក៏អាចមានការបើកដៃពីមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនដូច សព្វថ្ងៃនេះ។
ប្រភពពលរដ្ឋបានបន្ថែមថាចាប់តាំងពីមានល្បែងស៊ីសងខុសច្បាប់កើតមាន នៅមូលដ្ឋានសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កើតមានបទល្មើសផ្សេងៗគួរអោយបារម្ភភ័យខ្លាចដូចជា៖ ចោរលូច ចោរឆក់ ចោរប្លន់ ចោរ គាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារដោយសារចាញ់ល្បែងនេះឯង។
ប្រភពរាយការណ៍ពីប្រជា ពលរដ្ឋក្នុងភូមិរាជានុកូល បានបន្តអោយដឹងថា នៅ ក្នុងចំការកៅស៊ូមួយកន្លែង នៅចំណុចអូរពងមាន់ (ហួសរង្វង់មូលប្រហែល ១០០០ម៉ែត្រ)ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង មាន បើកសង្វៀនជល់មាន់បៀអា ប៉ោងដ៏ធំ ហើយមានអ្នកចូលលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋបានមានចម្ងល់ថា ហេតុអ្វីលោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងត្រែងក៏ដូចជាលោកអធិការនគរបាលក្រុងស្ទឹងត្រែងនិងលោកអភិបាលក្រុងស្ទឹងត្រែងក៏ ដូចជាមេកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹង ត្រែងនឹងស្នងការនគរបាលខេត្តស្ទឹង ត្រែងមិនចាត់ វិធានការបង្ក្រាបល្បែងស៊ី សងខុសច្បាប់ខាងលើដើម្បីពង្រឹងសន្តិសុខសង្គមអោយស្របតាមគោល នយោបាយភូមិ-ឃុំ មានសុវត្ថិភាព៩ ចំណុចដែលរាជរដ្ឋាភិបាលដាក់ចេញអោយអនុវត្តន៍និងស្រប តាមបទបញ្ជាររបស់សម្តេចក្រឡាហោម ស ខេង ផងទាន។
ករណីល្បែងសុីសងខាងលើប្រជាពលរដ្ឋអំពាវនាវដល់លោក​ ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងសង្កាត់ស្ទឹងត្រែងជាបន្ទាន់ផង ។
ប្រភពពីក្រុមអ្នកញៀនល្បែងបានបង្ហើបអោយដឹងថា សង្វៀនជល់មាន់ក្នុងចម្ការកៅស៊ូ ចំណុចអូរពង មាន់ ភូមិរាជានុកូល ម្ចាស់សង្វៀនបានអួត អាងប្រាប់អតិថិជនរបស់ខ្លួនថា គេបានរត់ការបង់សួយសារអោយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ចាប់ពីក្រោមរហូតដល់លើអស់ហើយ ដូច្នេះក្រុមអ្នកញៀនល្បែងទាំងអស់មិន បាច់បារម្ភអ្វីនោះទេគ្មានសមត្ថកិច្ចនិងអាជ្ញាធរណាហ៊ានបង្ក្រាបឡើយ។មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!