ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

មន្រ្តីជំនាញពាក់ព័ន្ធបើកភ្លើងខៀវអោយមេឈ្មួញឈ្មោះ សិច ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ និងព្រៃព្រះរកា​ ខេត្តព្រះវិហារ​ តាមអំពើចិត្ត.!

ប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំព្រះឃ្លាំង ស្រុកត្បែង មានជ័យ ខេត្តព្រះ វិហារ បានបង្ហើបអោយដឹងថា ឈ្មួញម្នាក់ឈ្មោះ សិច​ នៅតែធ្វើសកម្មភាព ដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា​ ក្នុងស្រុកត្បែងមានជ័យនិងពីតំបន់ព្រៃ ឡង់ក្នុងស្រុកជ័យសែន មករក្សាទុកក្នុងដេប៉ូរបស់ខ្លួននៅចំណុចអូរទីទុយ ឃុំព្រះឃ្លាំង យ៉ាងរលូន។

បើតាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិ បាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បានបន្តអោយដឹង ថា បើគ្មានការបើកដៃពីមន្ត្រីបរិស្ថាននៅតំបន់ព្រៃឡង់ និងព្រៃព្រះរកា​ នោះទេ គឺឈ្មួញឈ្មោះ សិច មិនអាចដឹកជញ្ជូនឈើចេញពីព្រៃចូលមកដេប៉ូរបស់ខ្លួនបានទេ។ បញ្ហានេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិ ស្ថាន គួរពិនិត្យឡើងវិញខ្លះផង ព្រោះ អីលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ តែង តែបើកដៃអោយមន្ត្រីបរិស្ថាន ប្រចាំតំបន់ព្រៃឡង់ និងព្រៃព្រះរកា​ ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានបន្ថែមអោយដឹងទៀតថា ឈ្មួញឈ្មោះ សិច បានប្រើប្រាស់រថយន្តសាំយ៉ុង និងរថយន្តកែច្នៃជាច្រើនគ្រឿងដឹកជញ្ជូន ឈើចេញ ពីព្រៃព្រះរកា និងព្រៃឡង់ ចូលមកដេប៉ូរបស់ខ្លួននៅចំណុចអូរទីទុយ ឃុំព្រះឃ្លាំង ស្រុកត្បែងមាន ជ័យ យ៉ាងសុខស្រួល។ សមត្ថកិច្ចអាវុធហត្ថខេត្ត ព្រះវិហារ មិនហ៊ានប៉ះ ពាល់ឈ្មួញឈ្មោះ សិច នោះទេហើយកម្លាំងនគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តព្រះវិហារ​ ក៏មិនហ៊ានប៉ះពាល់ឈ្មួញម្នាក់នេះដែរ។ ដូច្នេះហើយទើបឈ្មួញឈ្មោះ សិច នៅអាចបន្តសកម្មភាពកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ និងតំបន់ព្រៃព្រះរកា ខេត្តព្រះវិហារ យ៉ាងគឃ្លើន ហើយមិនប្រឈមនឹងការបង្ក្រាម្តង ណាឡើយ។

មហាជនក៍ដូចជាប្រជាពលរដ្ឋបាន កត់សម្គាល់ថា ថ្មីៗកន្លងទៅនេះសមត្ថកិច្ចអាវុធហត្ថក្រោមការបញ្ជារបស់លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តព្រះវិហារ បានចាត់វិធានការបង្ក្រាបបទ ល្មើសព្រៃឈើនៅស្រុកជ័យសែន ស្រុកឆែប ស្រុកត្បែងមានជ័យ ជាបន្តបន្ទាប់។ ប៉ុន្តែចំពោះឈ្មួញឈ្មោះ សិច ដែលធ្វើសកម្ម ភាពដឹកជញ្ជូនឈើពីតំបន់ព្រៃព្រះរកា​ និងព្រៃឡង់ ចូលមកដេប៉ូរបស់ខ្លួននៅចំណុចអូរទីទុយ ឃុំព្រះ ឃ្លាំង ស្រុកត្បែងមានជ័យ មិនទាន់ឃើញមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃ ឈើ សមត្ថកិច្ចអាវុធហត្ថឬសមត្ថកិច្ចនគរបាលចាត់វិធានការបង្ក្រាបឡើយ។ ជាក់ស្តែងលោក សុង ច័ន្ទសុជាតិ​ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្ត ព្រះវិហារ ព្រមទាំងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះ វិហារ នាំគ្នាសម្ងំដេកលក់អស់ហើយ ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!