ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

មេឈ្មួញឈើប្រណិតចាស់ វស្សាឈ្មោះ មករា និងលោក ងួន សុវណ្ណា អតីតមេវរៈព្រំដែនលេខ៦២៣ កំពុងសម្រុកដឹកជញ្ជូនឈើចូលស្រុកយួនមានការបើកភ្លើងពីលោក កែវ តាយ នាយរងប៉ុស្តិ៍ ស្តីទីច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ជាអ្នកសម្របសម្រួល.!

ខេត្តរតនគិរី ៖ ខណៈរាជរដ្ឋាភិបាលកំពុងចំណាត់ ការរឿងព្រៃលិចទឹកបឹង ទន្លេសាប ចំណែកឯច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ កំពុងដំណើរការចេញឈើឡើងវិញបន្ទាប់ពីផ្អាក់មួយ រយះពេលខ្លីបច្ចុប្បន្ននេះឈ្មួញកំពុងដឹកឈើប្រណិតចូលទៅស្រុកយួនយ៉ាងរំភើយដោយមានការបើកភ្លើង ខៀវពីអាជ្ញាធរនិងមន្រ្តីជំនាញពាក់ព័ន្ធក្នុងខេត្ត។
ប្រភពព័ត៌មានចេញពី ខេត្តរតនគិរី បានអោយដឹងថាឈ្មួញគៀងគរកម្មករនិងប្រជាពលរដ្ឋចូលកាប់ឈើនៅតំបន់ដែនអភិរក្សយកមកស្តុកទុក្ខក្នុងចំការ កៅស៊ូ ភូមិមុយ ឃុំញ៉ាងស្រុកអណ្ដូងមាសខេត្តរតនគិរីហើយដឹកបន្តចេញទៅប្រទេសយួនដោយមានការបើកដៃពីអាជ្ញាធរមន្រ្តីជំនា ញពាក់ព័ន្ធជាពិសេសលោកវរៈសេនីយឯក កែវ តាយ បានឃុបឃិតជាមួយឈ្មួញឈើប្រណិតចាស់ វស្សាឈ្មោះ មករា និងលោក ងួន សុវណ្ណា អតីតមេវរព្រំដែន លេខ៦២៣ ដែលជាដៃគូរកស៊ីល្មើស ច្បាប់ អោយចេញឈើទៅស្រុកយួន តាមរថយន្តសាំយ៉ុង ក្នុងមួយថ្ងៃៗមិនក្រោម ៥ទៅ ៦ ឡាននោះទេ។

កាលកន្លងមកទៅលោកវរៈសេនីយ៍ ឯក កែវ តាយ នាយរងប៉ុស្តិ៍ ស្តីទី និង ជាប្រធានគោលដៅត្រួតពិនិត្យបារ៉ាស់បានផ្តើមអនុញ្ញាតអោយឡានដឹកឈើល្មើសច្បាប់ប្រភទសាំយុងទៅប្រទេស យួនចំនួន០៧គ្រឿង៣០-១២-២០២ ១ ចំនួន៥គ្រឿងនិងថ្ងៃ៣១-១២- ២០ ២១ ចំនួន ០៦គ្រឿង ហើយកំពុងបន្តចេញជាហូរហែរ ។
អ្នកសារព័ត៌មានប្រចាំខេត្តរតនគិរី គ្មានអ្នកណាម្នាក់ ហ៑ានចេញផ្សាយឡើយដោយសារខ្លាចការគំរាម កំហែង ពី អជ្ញាធរសមត្ថកិច្ច ព្រោះមានអ្នកខ្លះ ជាប់គុកមិនទាន់បានចេញនិងអ្នកខ្លះទៀតគេបិទមាត់ស្ងាត់សូន្យដូចគេចុក ។ ដូច្នេះយោងប្រភពប្រជាពលរដ្ឋដែលស្រឡាញ់ព្រៃឈើខ្មែរនៅខេត្តរតនគិរី មានមនសិការសំណូមពរអោយលោក វរៈសេនីយ៍ឯក ឃឹម ចិត្រា ប្រធានច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ មេត្តាជួយពិនិត្យមន្ត្រីក្រោមឱវាទ និងសូមអោយមន្រ្តីសមត្ថកិច្ចដែលពាក់ព័ន្ធចូលរួមថែ រក្សាព្រៃឈើ ដែលជាធនធានសម្បត្តិធម្មជាតិ នៅសល់បន្តិច បន្តួចនេះអោយគង់វង្សផង។ បញ្ហាឈ្មួញដឹកជញ្ជូនឈើប្រណិតចូលទៅប្រទេស យួន ខាងលើ គេហទំព័រ (www. enn-tv.com) យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក កែវ តាយ នាយរងប៉ុស្តិ៍ ស្តីទីច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវនិងមន្រ្តី ស្ថាប័នជំនាញពាក់ព័ន្ធ រាល់ម៉ោងធ្វើការ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!