ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ.!

ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២ ១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ដែលពិធីនេះត្រូវធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ នៃក្រសួងមហាផ្ទៃ ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩ ធ្វើឱ្យប្រទេសកម្ពុជា អាចបើកដំណើរការឡើងវិញ កាលពីដើមខែ វិច្ឆិកាកន្លងទៅនេះ និងបានកោតសរសើរកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានចូលរួមថែរក្សាសុខសន្តិភាពជាបន្តបន្ទាប់។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យបណ្តាខេត្តដែលមានបងប្អូនឥស្លាមរស់នៅច្រើន យកចិត្តទុកដាក់រៀបចំឱ្យមានអភិបាលរងខេត្តម្នាក់ជាជនជាតិខ្មែរឥស្លាម ហើយនេះមិនមែនជាកូតាទេ ប៉ុន្តែជាការសម្រួលដល់ខេត្តដែលមានបងប្អូនពលរដ្ឋខ្មែរឥស្លាមច្រើន។ ដូច្នេះខេត្តដែលមានបងប្អូនខ្មែរឥស្លាមច្រើន ត្រូវលើកសំណើមកកាន់ក្រសួងមហាផ្ទៃ។សម្តេចតេជោបានចាត់ទុកថា នេះជាការសម្រួលដើម្បីសុខដុមរមនា នៅក្នុងខេត្ត ហើយជាក្របខណ្ឌគោលនយោបាយ។ ដើម្បីកម្ពុជារក្សាបាននូវសុខសន្តិភាពទាំងបច្ចុប្បន្ននិងអនាគត ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោបានផ្តល់នូវគោលការណ៍ណែនាំដូចខាងក្រោម៖

ទី១-បន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាព នយោបាយ ឯក រាជ្យបូរណភាពទឹកដី អធិបតេយ្យជាតិការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋ-ធម្មនុញ្ញ បន្តជំរុញលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី- ពហុបក្ស ការការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ ប្រជាពលរដ្ឋជា មួយនឹងការពង្រឹងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ។

ទី២- បង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈជាប់ជាប្រចាំ ត្រូវបន្តធ្វើការកែទម្រង់កងកម្លាំងនគរ បាលជាតិ ផ្អែកតាមយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាដែលបានកំណត់ ពង្រឹងកងកម្លាំងនគរបាលជាតិ កសាងសមត្ថភាពកម្លាំងនគរ បាលជាតិប្រកបដោយជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ត្រូវប្រគល់តួនាទីភារកិច្ចមន្រ្តីក្រោមឱវាទស្របតាមមុខជំនាញ បទពិសោធន៍ និង ស្នាដៃបំពេញការងារ។ ត្រូវទប់ស្កាត់រាល់សកម្មភាពភេរវកម្មឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់រូបភាព បទល្មើសបច្ចេកវិទ្យា ការចរាចរជួញដូរគ្រឿង ញៀនខុសច្បាប់ ការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ និងបទល្មើសផ្សេងៗទៀត ជាពិសេសត្រូវបន្តស្រាវ ជ្រាវរាល់សកម្មភាពខុសច្បាប់ ដែលប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

ទី៣-ដើម្បីបន្តពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ប្រកប ដោយតម្លាភាព សម្តេច សូមណែនាំដល់ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ : ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធត្រូវសហការត្រួតពិនិត្យការនាំចូល ការគ្រប់គ្រង ការចែកចាយ និងប្រើប្រាស់សារធាតុគីមីផ្សំនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការប្រើប្រាស់ត្រឹមត្រូវស្របតាមគោលការណ៍អនុញ្ញាត ។ ត្រូវពិនិត្យ វាយតម្លៃ និងរៀបចំឡើងវិញនូវគោលការណ៍ព្យាបាល និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដែលមានការកើនឡើងជាលំដាប់ ។

ទី៤-កងកម្លាំងមានសមត្ថកិច្ចត្រូវបង្កើនវិធានការអប់រំច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ បង្កើនការរៀបចំស្លាកសញ្ញាចរាចរណ៍ និងសណ្តាប់ ធា្នប់តាមដងផ្លូវតាមទីក្រុងទីប្រជុំជននានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយធានាសុវត្ថិភាពក្នុងការធ្វើដំណីរ ។

ទី៥-ត្រូវពង្រឹងការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងយន្តការនានា ដែល រាជរដ្ឋាភិបាលបានបង្កើតឡើង ដើម្បីរួមគ្នាអនុវត្តប្រកប- ដោយប្រសិទ្ធភាពនូវផែនការសកម្មភាពនៃយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម និងផែនការសកម្មភាពនានា ដែលក្រុមការងារត្រួតពិនិត្យរួមគ្នានៃប្រទេសអាស៊ី-ប៉ាស៊ីហ្វិក បានដាក់ចេញសំដៅការពារ កិត្តិយស កិត្យានុភាពជាតិ និងការចូលរួមរបស់កម្ពុជាក្នុងការរក្សាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ។

ទី៦- ត្រូវបន្តបង្កើនការគ្រប់គ្រងការចេញចូលប្រទេសទប់ស្កាត់ជនបរទេសចេញចូលស្នាក់នៅខុសច្បាប់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ និង បន្តពង្រឹងយន្តការគ្រប់គ្រងវត្តមានជនបរទេសខុសច្បាប់ក្នុងប្រទេស ដែលបានប្រព្រឹត្តបទល្មើសនានា ដើម្បីចាត់វិធានការតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជា ណាចក្រកម្ពុជា ។

ទី៧-ផ្អែកលើការវាយតម្លៃសមិទ្ធផលអនុវត្ត “គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព” ដែលបានអនុវត្តក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវ គោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាពថ្មី ដោយពង្រីកវិសាលភាពផ្តល់សេវាសាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាលប្រកបដោយតម្លាភាព និង ការជឿទុកចិត្ត ការរៀបចំប្រព័ន្ធសម្របសម្រួលដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ​ ការលើកកម្ពស់ការថែរក្សាការពារបរិស្ថាន អនាម័យ សោភ័ណភាពនៅតាមមូល ដ្ឋាន ព្រមទាំងការរៀបចំ និងពង្រឹងប្រព័ន្ធគ្រប់គ្រងឆ្លើយតបគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនានា រួមទាំងជំងឺកូវីដ-១៩ ។ ដូច្នេះក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរួស រាន់រៀបចំដាក់ចេញនូវគោលការណ៍ និងវិធានការនានាដើម្បីអនុវត្ត រួមទាំងការដាក់ចេញនូវចលនាប្រឡងប្រណាំងអនុវត្តគោលនយោ បាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព សំដៅលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដើម្បីភាពសុខុ ដុមរមនា និងគុណភាពជីវិតប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

ទី៨-ឆ្នាំ២០២២ នេះ ជាឆ្នាំដំបូងដែលត្រូវអនុវត្ត ផែនការ ៥ ឆ្នាំ នៃកម្មវិធីជាតិកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដំណាក់កាលទី ២ ដូច្នេះដើម្បីបន្តជំរុញដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យសម្រេចបានតាមគោល ដៅ ក្រសួងស្ថាប័ននានា រដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិត្រូវបន្តចូលរួមរៀបចំផែនការសកម្មភាព និង ថវិកាប្រចាំឆ្នាំ ដើម្បីអនុវត្តការកែទម្រង់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ក្នុងនោះ គណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវសហការសម្របសម្រួលជាមួយក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ធ្វើការសិក្សាវាយតម្លៃឡើងវិញអំពីដំណើរការនៃការផ្ទេរមុខងារ និងធនធាន ដែលបានអនុវត្តកន្លងមក ហើយ ត្រូវបន្តវាយតម្លៃអំពីសមត្ថភាព និងស្មារតីទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តមុខងារនិង ធនធានដែលបានផ្ទេរ សំដៅបន្តលើកកម្ពស់ភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិប្រកប ដោយប្រសិទ្ធភាព ។

ទី៩-ត្រូវបន្តខិតខំរួមគ្នាអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបន្តជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដែលជាវិធានការ គន្លឹះ ភ្ជាប់ជា មួយការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ ការពារ” ឱ្យបានជាប់ជាប្រចាំ ព្រមទាំងប្រកាន់យករបៀបរស់ នៅ និងបំពេញការងារជាមួយជំងឺកូវីដ -១៩ តាមគន្លងប្រក្រតីភាពថ្មី ។

ទី១០-សម្តេចតេជោបានស្នើឱ្យរួមគ្នាគាំទ្រដល់អ្នកប្រមូលចំណូលជូនរដ្ឋ ដូចជាអង្គភាពគយ និងពន្ធដារជា ដើម។ សម្តេចតេជោ បានថ្លែងថា កន្លងទៅតាំងពីសម្តេចចេញបទបញ្ជាដាច់ខាត មិនឱ្យមានឡានអត់ពន្ធ រដ្ឋប្រមូលចំណូលបាន ជា៥១លានដុល្លារ ហើយនៅក្នុងនោះនៅប្រមាណពាក់កណ្តាលទៀតមិនទាន់ប្រមូលអស់។ ចំណូលជាង៥១លានដុល្លារ នេះគ្រាន់ តែជាការប្រមូលពន្ធរថយន្តគេចពន្ធ ដែលមិនទាន់គិតដល់ អ្វីផ្សេងទៀត ដែលគេចពន្ធនោះឡើយ។ សម្តេច តេជោ ស្នើឱ្យក្រសួងស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់សន្សំថវិកា កាត់បន្ថយការចំណាយ នៅក្នុងបរិបទកូវីដ-១៩នេះ។ សម្តេចតេជោក៏បានចេញបទបញ្ជាឱ្យពន្យារពេលគម្រោងមិនចាំបាច់ទាំង ឡាយរបស់រដ្ឋ ដែលមិនទាន់ចាប់ផ្តើម សាងសង់ ដោយរង់ចាំឆ្លងផុតដំណាក់កាលកូវីដ-១៩សិន៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!