ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ លើកទិសដៅឆ្នាំ២០២២ .!

នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេងអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីពិធីបិទសន្និ បាតបូកសរុបលទ្ធផលការងារឆ្នាំ២០ ២១ លើកទិសដៅឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែងប្រារព្ធនៅមន្ទីរគណ បក្សខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ជា សុមេធី សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តបានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោ ម ព្រមទាំងអង្គសន្និបាត អំពីការប្រព្រឹត្តទៅនៃសន្និបាទរយៈពេលពេញមួយថ្ងៃទី២៩ ខែមករាម្សិលមិញ ក្នុងនោះរួមទាំងសេចក្ដីសម្រេចរបស់អង្គសន្និបាត ព្រមទាំងលទ្ធផលការងារឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង សម្រាប់កិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការកសាងកម្លាំងយុវជនគណបក្ស និងការរួមចំណែកដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ដែលជាការចូលរួមធ្វើឱ្យសម្រេចបាននូវកិច្ចការបំរើជាតិ និងប្រជាជន របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

សម្ដេចអនុប្រធានគណបក្សក៏បានមានប្រសាសន៍បញ្ជាក់ទៅកាន់អង្គសន្និបាតអំពីសារៈសំខាន់នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ពិសេសការធ្វើឱ្យថ្នាក់មូលដ្ឋានមានឱកាស និងសិទ្ធិក្នុងការដឹកនាំ និងសម្រេចកិច្ចការមូលដ្ឋានរបស់ខ្លួន។ ភ្ជាប់ជា មួយគ្នានេះ សម្ដេចបានបន្តបញ្ជាក់អំពីការរៀបចំរួលរាល់នូវបេក្ខ ជនឈរឈ្មោះនិងបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃជ័យជំនះសម្រាប់ការបោះឆ្នោតខាងមុខ។
ពាក់ព័ន្ធនឹងការងារយុវជន សម្ដេចក្រឡាហោមបានមានប្រសាសន៍អំពីតួនាទីស្នូលរបស់យុវជន។ សម្ដេចបន្តថាការលើកកម្ពស់ឧត្តមគិតិស្នេហាជាតិដ៏បរិសុទ្ធគឺជាចំណុចសំខាន់បំផុតរបស់យុវជន ក្នុងនោះក៏រួមទាំងការតម្កល់ផលប្រយោជន៍ជាតិជាធំ។ សម្ដេចបន្ថែមថាក្នុងនាមជាយុវជនគណបក្ស គឺត្រូវគោរពប្រតិបត្តិឱ្យបានល្អតាមរដ្ឋធម្មនុញ្ញ គោរពអនុវត្តឱ្យបាននូវគោលនយោបាយគណបក្ស ជាមួយគ្នានេះត្រូវចេះក្ដាប់ឱ្យបាននូវស្ថានការណ៍ប្រែប្រួលទាំងឡាយដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន។សម្ដេចបន្តថាយុវជនត្រូវតែមានការហាត់ពត់លត់ដំទាំងចំណេះដឹង និងសីលធម៌។ សម្ដេចបន្តថាការរៀនសូត្រក្នុងន័យសម្រាប់ក្រុមយុវជនគណបក្ស គឺការរៀនសូត្រអំពីជីវភាពប្រជាពលរដ្ឋ ដើម្បីដូសខាត់សមត្ថភាពឱ្យចេះដោះស្រាយបញ្ហាប្រឈមទាំងឡាយ រួមទាំងការហ៊ានជំនះឧបសគ្គដើម្បីមានឱកាសទទួលបានបទពិសោធន៍។ សម្ដេចបន្ថែមថាការសិក្សារៀនសត្រដែលលទ្ធផលចុងក្រោយបញ្ជាក់អំពីកម្រិតតាមរយៈសញ្ញាបត្រគឺជារឿងល្អប្រសើរមួយហើយ ក៏ប៉ុន្តែការប្រតិបត្តិជាក់ស្ដែងគឺជាកិច្ចការចំចាប់ដែលត្រូវតែដើរទន្ទឹមគ្នា។
សម្ដេចក៏បានណែនាំឱ្យក្រុមការងារយុវជនគណបក្សបន្តខិតខំរក្សាសាមគ្គីភាព កុំមើលបំណាំ និងច្រណែនគ្នាផ្ទុយទៅវិញត្រូវចេះជួយត្រេកអរ និងកែលម្អរគ្នា។ សម្ដេចក៏បានផ្ដល់ទស្សនៈទានអំពីពាក្យ បញ្ចូល បញ្ចេះ បញ្ជា បញ្ជោ និងបញ្ចប់។ បញ្ចូលគឺអាចសំដៅដល់ការរៀបចំឱ្យចូលមកបំពេញភារកិច្ច បន្ទាប់មកបញ្ចេះគឺបង្រៀនអ្នកដែលចូលមកនោះឱ្យចេះបំពេញភារកិច្ច ចំណែកបញ្ជាគឺណែនាំឱ្យបំពេញភារកិច្ច ហើយបញ្ជោគឺការលើកទឹកចិត្ត ខណៈបញ្ចប់ គឺសំដៅដល់ការរៀបចំឱ្យចូលនិវត្តន៍ ឬដាក់វិន័យ បន្ទាប់ពីបញ្ចប់ភារកិច្ច ឬប្រសិនបើមានកំហុស។
មុននឹងបញ្ចប់ សម្ដេចក្រឡាហោមបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថាក្រុមការងារយុវជនគណបក្សខេត្ត នឹងខិតខំធ្វើឱ្យសម្រេចបាននូវវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀតពាក់ព័ន្ធនឹងការងារបំរើជាតិ និងប្រជាជន ដែលសន្និបាតបានដាក់ចេញ។បន្ទាប់មកសម្ដេចក៏បានអញ្ជើញប្រគល់ថវិកាជូនក្រុមការងារយុវជនគណបក្សខេត្ត និងផ្ដល់ជូនបណ្ណសរសើរដល់ថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!