ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើរដល់បេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ទំាងអស់រក្សាឱ្យបាន នូវស្មារតី សាមគ្គី ឯកភាពគ្នាខ្ពស់ ក្នុងដំណើរឆ្ពោះទៅយុទ្ធនាការឃោសនាបោះឆ្នោត .!

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំបានធ្វើការអំពាវនាវដល់បេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ទំាងអស់រក្សាឱ្យបាន នូវស្មារតី សាមគ្គីឯកភាពគ្នាខ្ពស់ ក្នុងដំណើរឆ្ពោះទៅយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត ដើម្បីធានាថា គណបក្សត្រូវតែឈ្នះសម្រាប់ការដឹកនាំឃុំ-សង្កាត់ អាណត្តិទី៥ បន្តទៀត។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមការងារ និងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ នាទីស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ។

នៅក្នុងឱកាសនោះ សម្តេចក៏បានលើកឡើងបន្តថា ដើម្បីរក្សាឱ្យបាននូវប្រៀបឈ្នះគឺក្រុមការងារទំាងអស់ ត្រូវបន្តខិតខំចិញ្ចឹមចលនានយោបាយនៅមូលដ្ឋានតាមរយៈការកសាងសមិទ្ធ ផលនានា ត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមតាមសំណើ និងសំណូមពរនានារបស់ប្រជាជន។ សម្តេចបានស្នើដល់ក្រុមការងារបន្តចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាជន សំដៅដាក់ចេញគោលការណ៍វិធានការដោះស្រាយបានជាក់ស្តែង និងសមស្រប។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើដល់ក្រុមការងារគណបក្សនៅខេត្តត្បូងឃ្មុំទាំងអស់ត្រូវខិតខំបំផុសចលនាពង្រឹងសមាជិកបក្សនិងអ្នកគាំទ្រគណបក្សរៀបចំពិធីបញ្ចូលសមាជិកថ្មីៗរបស់គណបក្សឱ្យបានសកម្មផុលផុសគ្រប់មូលដ្ឋាននិងត្រួតពិនិត្យនិងពង្រឹងការគ្រប់គ្រងសមាជិកបក្សតាមក្រុមបក្សនីមួយៗឱ្យបានច្បាស់លាស់និងត្រូវធ្វើការជួបជុំជាមួយសមាជិកបក្សនិងអ្នកគាំទ្រគណបក្សជាទ្រង់ទ្រាយតូចៗតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយអំពីស្នាដៃសមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជំនឿរបស់សមាជិកបក្ស និងអ្នកគាំទ្រគណបក្សមកលើគណបក្សយើង។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

សម្តេចប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីទទួលបានជ័យជម្នះជូនគណបក្សនោះការងារទាំងអស់ មិនមែនជាកិច្ចការ ដោយឡែករបស់បេក្ខជននោះទេ តែជាការងារដែលត្រូវមានកិច្ចសហការដឹកនាំពីក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ ដើម្បីធ្វើការងារទាំងនោះប្រកបដោយប្រសិទ្ធភាព ដោយត្រូវខិតខំអនុវត្តគ្រប់ការងារ ដែលត្រូវធ្វើបន្តតាមការណែនាំរបស់ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងផែនការរបស់គណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុកបានដាក់ចេញ៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!