ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានចេញបញ្ជាអនុវត្តឱ្យ អ្នកជំងឺកូវីដ១៩ ប្រភេទ” អូមីក្រុង”អាចព្យាបាលនៅតាម ផ្ទះ ឬសណ្ឋាគារ ដែលខ្លួនត្រូវការ.!

តាមរយៈសារជាសំឡេងផ្ញើជូនជនរួមជាតិនៅយប់ថ្ងៃទី២១ ខែមករាឆ្នាំ២០ ២២នេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុន សែនបានចេញបញ្ជាអនុវត្តឱ្យ អ្នកជំងឺកូវីដ១៩ ប្រភេទដែលតា អាល់ហ្វានិងជាពិសេសអូមីក្រុងអាចព្យាបាលនៅតាមផ្ទះ សណ្ឋា គារឬទីតាំងដែលខ្លួនត្រូវការ។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ ថាបន្ទាប់ពីការតាមដានមួយរយៈអំពីការវិវត្តន៍នៃមេរោគបំប្លែងថ្មីអូមីក្រុងដែលសម្តេចបានបញ្ជាដាច់ខាតឱ្យអ្នកដែលកើតជំងឺបំប្លែងថ្មីអូមីក្រុងចាំបាច់ត្រូវតែចូលព្យាបាលក្នុងមន្ទីរពេទ្យនោះឥឡូវនេះបានពិនិត្យឃើញថា អូមីក្រុងទោះបីវាចម្លងលឿន។ក៏ប៉ុន្តែវាមិនមែនជាជំងឺប្រភេទ ដ៏គ្រោះថ្នាក់នោះទេបើប្រៀបធៀបជាមួយនឹងដែលតាប្រៀប ធៀបជាមួយអាល់ហ្វាដែលបានអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ នៅតាមសណ្ឋាគារ និងនៅតាមទីកន្លែងដែលម្នាក់ៗប៉ងនោះ។ សម្តេចបន្តថា អូមីក្រុងគឺមានសភាពស្រាលជាង យោងទៅលើសភាពការណ៍នេះសម្តេចសូមចេញបទបញ្ជាទៅក្រសួងសុខាភិ បាលទៅអាជ្ញាធរពាក់ព័ន្ធដើម្បីអនុវត្តដូចជា ទី១៖សម្រាប់ជនបរទេសទាំងអស់ដែលចូលមកកាន់ព្រះរាជាណា ចក្រកម្ពុជានៅពេលដែលពិនិត្យឃើញ ថារកឃើញកូវីដ១៩វិជ្ជមានបើទោះបីជាអូមីក្រុងឬមិនអូមីក្រុងក៏សូមអនុញ្ញាតឱ្យព្យាបាលតាមសណ្ឋាគារ ស្ថានទូតឬនៅតាមកន្លែងដែលពួកគាត់ជ្រើសរើស ។

ទី២៖ទាក់ទងនឹងពលរដ្ឋខ្មែរដែលពិនិត្យឃើញថា ប្រភេទអូមីក្រុងក៏អនុញ្ញាតឱ្យទៅព្យាបាលនៅតាមផ្ទះ កន្លែងសមរម្យ ដូចជំងឺដែលតានិង អាល់ហ្វាដូចគ្នា ក្នុងករណីដែលផ្ទះមិនអាចព្យាបាលបានចាំមកមន្ទីរពេទ្យរបស់រដ្ឋ ។ ទី៣៖ចំពោះអ្នកជំងឺអូមីក្រុងដែលកំពុងស្ថិតក្នុងមន្ទីរពេទ្យបច្ចុប្បន្ននេះជាបរទេសឬក៏ជាជនជាតិកម្ពុជា បើចង់ចាកចេញពីមន្ទីរពេទ្យ ព្យាបាលនៅ តាមផ្ទះ ឬនៅតាមសណ្ឋាគារក៏សូមអនុញ្ញាតឱ្យចេញចាប់ពីយប់នេះតទៅ ។ សម្ដេចបញ្ជាក់ថា«បទបញ្ជានេះត្រូវអនុវត្តពីពេលដែលខ្ញុំចេញបទបញ្ជានេះទៅ។សូមឱ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសក្នុងវិស័យសុខាភិបាល មន្ទីរពេទ្យ ក្រុមគ្រួសារក៏ដូចជាសាមីខ្លួន ចង់ចាកចេញពីមន្ទីរពេទ្យក៏ចាកចេញទៅចុះ។ ជារួមបទបញ្ជាទាំង៣នេះត្រូវចាប់ផ្តើមអនុវត្តភ្លាមចាប់ពីពេលដែលខ្ញុំចេញបទបញ្ជានេះ សូមឯកឧត្តម បណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ធ្វើទំនាក់ទំនងដើម្បីចេញបែបបទបន្ថែមការណែនាំបន្ថែមទៅលើវិស័យពាក់ព័ន្ធជាមួយផ្នែកសុខាភិបាលទៅលើកិច្ចការងារទាំងឡាយ ដើម្បីចៀសវាងការចម្លង»។សម្តេចបញ្ជាក់ថាការព្យាបាលនៅផ្ទះមិនមែនមានន័យថាអនុញ្ញាតឱ្យធ្វើដំណើរ ដើរលេងតាមចិត្តនោះទេគឺគ្រាន់តែផ្ទេរពីមន្ទីរពេទ្យទៅព្យាបាលតាមសណ្ឋាគារឬព្យាបាលនៅតាមផ្ទះឬព្យាបាលនៅកន្លែងក្រៅពីមន្ទីរពេទ្យតែប៉ុណ្ណោះ។

សម្ដេចក៏បានអរគុណជាមួយនិងការ យកចិត្តទុកដាក់តាមដានក្នុងរយៈពេលកន្លងទៅ និងការវាយតម្លៃដ៏ល្អរបស់យើងហើយសង្ឃឹមថាមិត្តភក្ដិដែលអញ្ជើញមកពីបរទេសនឹងមិនមានការព្រួយបារម្ភបន្ទាប់ពីបានទទួលព័ត៌មាននេះ។រហូតដល់ថ្ងៃទី២២មករា ២០២២​យើងរកឃើញករណីជំងឺកូវីដ -១៩​សរុបចំនួន៤៤នាក់​(ឆ្លងសហគម ន៍១៦​នាំចូល២៨​នាក់)និងមានជាសះស្បើយ​១៥នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​១២១០០០ នាក់​​​​​​​​​​​​​​និងចំនួនជាសះស្បើយសរុប​កើន១១៧១៩៥នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​០នាក់​(មិនបានចាក់វ៉ាក់សាំង​០នាក់)​សរុប​ស្លាប់៣០១៥នាក់ ។សូមបន្តអនុវត្តន៍ ៣កុំ​ ៣ការពារ​និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!