ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ប៊ូយ ថាញ់សឺន (Bùi Thanh Sơn) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម.!

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម ប៊ូយ ថាញ់សឺន (Bùi Thanh Sơn) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាពរាជធា នីភ្នំពេញ។
នៅក្នុងជំនួបនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជារីករាយដែលបន្តឃើញវឌ្ឍនភាព និងការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-វៀតណាម។ ឯកឧត្តម ប៊ូយ ថាញ់សឺន (Bùi Tha nh Sơn) ក៏បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីប្រមុខដឹកនាំរបស់ប្រទេស វៀតណាម ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ។

ឯកឧត្តមបានកោតសរសើរ និងស្ញប់ស្ញែងចំពោះការប្រែប្រួលក៏ដូចជាការអភិវឌ្ឍក្នុងរយៈពេលខ្លី និងការរីក ចម្រើននៅប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានការរីកចម្រើនស្ទើរលើគ្រប់វិស័យ។ ឯកឧត្តមបន្តថា បច្ចុប្បន្នកម្ពុជានៅតែបន្តរីកលូតលាស់ទៅមុខ ជាពិសេសការពង្រឹងតួនាទីរបស់ខ្លួន និងកិត្តិនាមរបស់កម្ពុជានៅក្នុងតំបន់ក៏ដូចជាអន្តរជាតិផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមបានមើលឃើញពីការរីកចម្រើនរបស់កម្ពុជា។ឯកឧត្តមក៏បានជូនពរចំពោះការបោះ ឆ្នោតនៅកម្ពុជានៅ ពេលខាងមុខជាពិសេសការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០២២ខាងមុខ។ ឯកឧត្តមមានប្រសាសន៍ថា វៀតណាមគាំទ្រចំពោះកម្ពុជាដែលធ្វើប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ។ ឯកឧត្តមបានមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនៅមានទំនាក់ទងល្អប្រសើរជាពិសេសតាមរយៈការទស្សនកិច្ចនៃការដឹកនាំកំពូលនៃប្រទេសទាំងពីរនាពេលកន្លងមក ដែលបានធ្វើឲ្យចំណងមិត្តភាពរវាងកម្ពុជា និងវៀត ណាមកាន់តែមានភាពល្អប្រសើរឡើង ។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថាឆ្នាំនេះជាខួបលើកទី៥៥នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ន កំណើនពាណិជ្ជកម្មប្រទេសទាំងពីរមានកើនឡើងយ៉ាងខ្ពស់រហូតដល់ដប់ជិត១០ពាន់លាន បើប្រៀបធៀបទៅឆ្នាំមុន។ ដូច្នេះឯកឧត្តមសង្ឃឹមថា វៀតណាម-កម្ពុជា នឹងបន្តពង្រឹងនៃការតភ្ជាប់សេដ្ឋកិច្ច និងបន្តធ្វើការជាមួយគ្នា ធ្វើយ៉ាងណាឱ្យឆ្នាំនេះ កំណើនសេដ្ឋកិច្ចមានការឡើងជាបន្តទៀត ជាពិសេសការជំរុញកិច្ចសហការលើគ្រប់វិស័យ ដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យផ្សេងផ្សេងទៀត។
ឯកឧត្តមបានថ្លែងអំណរគុណសម្តេចតេជោក្នុងការជំរុញឲ្យបើកឡើងវិញនៃជើងយន្តហោះ ដោយផ្ទាល់រវាងកម្ពុជា និងវៀតណាមដែលបានដំណើរការទៅថ្មីៗនេះធ្វើឲ្យការធ្វើដំណើរកាន់តែងាយស្រួលជាងមុន ជាពិសេសទៀតនោះការជំរុញឲ្យមានការទទួលស្គាល់នៃលិខិតឆ្លងដែលហៅថាប៉ាស្ព័រវ៉ាក់សាំងនោះ។ ឯកឧត្តមក៏បានរាយការណ៍ ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីផង ដែរថា កាលពីពេលកន្លងទៅនេះ ឯកឧត្តមបានជួបពិភាក្សាការងារទៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី ១៩ មានការចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ដែលលទ្ធផលនៃកិច្ចប្រជុំនោះ គឺទទួលបាននូវភាពជោគជ័យ។ ក្រៅពីកិច្ចការទ្វេភាគី ក៏មានការផ្លាស់ប្តូរមតិជុំវិញបញ្ហាតំបន់ និងអន្តរជាតិផងដែរ លើសពីនេះទៀតឧត្តមក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងការងារអាស៊ាន ក៏ដូចជាវៀតណាមផងដែរ ហើយគាត់ក៏បានគូសបញ្ជាក់ថា ប្រទេសវៀត ណាម នឹងធ្វើអ្វីតាមដែលខ្លួនអាចធ្វើទៅបានដើម្បីគាំទ្រឲ្យកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានភាពជោគជ័យ។ឯកឧត្តម ក៏បានអរគុណសម្តេចតេជោមន្ត្រី ដែលបន្តការគាំទ្រទៅដល់ពាណិជ្ជកររបស់ វៀតណាមដែលធ្វើធុរកិច្ចនៃប្រទេស កម្ពុជាផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា កម្ពុជា និងវៀត ណាមនឹងបន្តជំរុញកិច្ចសហការជាពិសេសព្រំដែនរវាងប្រទេសទាំងពីរឲ្យក្លាយជាព្រំដែននៃសន្តិភាព។ ទាក់ទងទៅនឹងដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលកន្លងទៅនេះ ឯកឧត្តម ប៊ូយ ថាញ់សឺន (BùiThanhSơn)បានអបអរសាទរចំពោះដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសមីយ៉ាន់ ម៉ា ឯកឧត្តមចាត់ទុកថាទស្សនកិច្ចនេះ គឺមានសារសំខាន់សម្រាប់ការងារអាស៊ាន ហើយឯកឧត្តមមានការគាំទ្រចំពោះសកម្មភាពដែលសម្ដេចតេជោបានចូលរួមចំណែកជួយដល់មីយ៉ាន់ម៉ានោះ។សម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ថាអ្វីដែលប្រជាជននៃប្រទេសទាំងពីរបានទទួលផលពីគ្នាទៅវិញទៅមក គឺយើងមានព្រំដែនប្រកបដោយសុខសន្តិភាព។

សម្ដេចតេជោបានមានប្រសាសន៍ពីការងារចាក់វ៉ាក់សាំងនៅក្នុងប្រទេស កម្ពុជាក៏ដូចជានៅក្នុងតំបន់អាស៊ានផងដែរ ដែលសកម្មភាពនេះជាឱកាសដែលយើងអាចបើកប្រទេសឡើងវិញ ក៏ដូចជាបើវិស័យទេសចរណ៍ឡើងវិញផងដែរ។ សម្ដេចតេជោមានជំនឿថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងបន្តកើនឡើងបន្ថែមទៀត លើសពី ១០ពាន់លានទៅទៀត។ សម្ដេចតេជោបានមានប្រសាសន៍ថាការបើកសាលារៀនឡើងវិញនេះ ឃើញថាសិស្សជាច្រើនបានត្រឡប់ចូលរៀនវិញហើយ ប៉ុន្តែយើងមិនមានករណីឆ្លងច្រើនដែលគួរឲ្យកត់សម្គាល់នោះទេ ។ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីសម្តេចតេជោ បានគូសបញ្ជាក់ថាយើងត្រូវតែ ខិតខំបន្តជំរុញ លើការវិនិយោគពាណិជ្ជកម្មទេសចរណ៍ ដើម្បីឲ្យសេដ្ឋកិច្ចមានការតភ្ជាប់គ្នា។ សម្ដេចតេជោក៏បានមានប្រសាសន៍ ពីគម្រោងនៃការតភ្ជាប់ ផ្លូវដែកកម្ពុជា និងវៀតណាមដោយសម្ដេចចង់ឃើញជំរុញការតភ្ជាប់ផ្លូវដែកនេះ ដែលនឹងអាចជួយសម្រួលដល់ ការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ។ ពាក់ព័ន្ធទៅនឹងរឿងអាស៊ានសម្ដេចតេជោបានមានប្រសាសន៍ថា អាស៊ានមានការងារធ្វើជាច្រើនមិនមែនមានតែរឿងមីយ៉ាន់ម៉ានោះទេ។ អាស៊ានមិន មែនជាចំណាប់ខ្មាំងនៃមីយ៉ាន់ម៉ាឡើយ តែយើងនៅតែបន្តខិតខំជួយដល់មី យ៉ាន់ម៉ា តែការងារដែលអាស៊ានត្រូវធ្វើគឺមានជាច្រើនទៀត។ទាក់ទងទៅ នឹងការជំរុញCOCសម្ដេចតេជោបានបញ្ជាក់ថានៅក្នុងជំនួបជាមួយនឹងឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តមអគ្គលេខាធិការអាស៊ានបានផ្ដល់ មន្ទីអគ្គលេខាធិការដ្ឋានអាស៊ានក្នុងការចចារនិងការប្រជុំសម្រាប់ការងារ COCហើយកន្លងមកសម្ដេចក៏ធ្លាប់បានផ្ដល់នូវសណ្ឋាគារហាយ៉ាត់រីជិនស៊ីភ្នំពេញសម្រាប់ជាកន្លែងចរចាផងដែរក្នុងការជំរុញការងារនេះ។ជាចុងក្រោយសម្ដេចតេជោក៏បានជូនពរឲ្យឯកឧត្តមរដ្ឋមន្ត្រីការបរទេសវៀតណាម ទទួលបាននៅសុខភាពល្អ និងជោគជ័យជាបន្តបន្ទាប់ទៀត៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!