ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ក្រុមហ៊ុន(PNT co.,ltd) របស់ឧកញ៉ា ឡេង ឫទ្ធី ចាប់ផ្តើមពង្រាយកម្មករអោយចូលកាប់បំផ្លាញព្រៃឡង់ក្នុងតំបន់ស្នូលជាច្រើនទីតាំង.!

ព្រះវិហារ៖ សកម្មជនព្រៃ ឈើ និងបណ្តាញសហគម ន៍ព្រៃឡង់ បានរកឃើញថាក្រុមហ៊ុន(PNT co.,ltd) របស់ឧកញ៉ា ឡេង ឬទ្ធី ដែលមាទីតាំងស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះ វិហារ បានសម្រុកពង្រាយហ្វូងកម្មករជាច្រើនក្រុម ចូលទៅកាប់បំផ្លាញព្រៃឈើក្នុងតំបន់ស្នូលនៃព្រៃ ឡង់ ជាច្រើនទីតាំង ហើយដឹកចូលក្នុងបរិវេណក្រុមហ៊ុន បំលែងជាឈើស្របច្បាប់ក្រោមការឃុប ឃិតពីមន្ត្រីជំនាញពាក់ព័ន្ធយ៉ាងរលូន។
បើតាមរបាយការពីបណ្តញសហគមន៍ ព្រៃឡង់ ដែលសារព័ត៌មាន ទើបទទួលបានបញ្ជាក់ថា រយៈ៤ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រុមសកម្មជនព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់បានឆ្មក់ធ្វើសកម្មភាពចុះល្បាតព្រៃប្រទះឃើញហ្វូងកម្មករជាច្រើនក្រុមកំពុងសម្រុកកាប់និងអារ ច្រៀកឈើ ជាប្រភេទឈើឡាំងនិងប្រភេទឈើគ្រឿងផ្ទះជាច្រើនទីតាំងរួមមានៈចំណុច បុស្សរាំង, ជ្រាប់ក្បាលដំរី,ស្រែកណ្ដាល,អូរអាចម៍ ដែក, ភូមិចាស់,ភ្នំចោទ, ប្រាសាទ គោល, ព្រៃស្រឡៅ, និងចំណុចស្រែតាង៉ុត។ ឈើទាំងនោះត្រូវបានក្រុមជនល្មើស ដឹកចូលទៅលក់ឲ្យក្រុមហ៊ុន(PNT co.,ltd) ហើយបំលែងជាឈើស្របច្បាប់ ដឹកតាមរថយន្តយីឌុប ទៅលក់នៅទីក្រុងភ្នំពេញនិងមួយចំនួនទៀត ចែកចាយតាមដេប៉ូឈើនានាក្នុងប្រទេសកម្ពុជា ។
លោក ស្រី ទីន សមាជិកបណ្តាញ សហគមន៍ព្រៃឡង់បានប្រាប់សារព័ត៌មានតាមទូរស័ព្ទឲ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃនៃសកម្មភាពចុះល្បាតព្រៃ ឡង់ ក្រុមការងាររបស់លោកបានរកឃើញក្រុមអ្នកកាប់បំផ្លាញព្រៃឈើជាច្រើនក្រុម បោះជំរំលួចកាប់ឈើនិងអាច្រៀកឈើជាច្រើនទីតាំងដូចរបាយការណ៍ខាងលើ។លោកស្រី ទីន បន្តថា លោកបានសាកសួរក្រុមអ្នកកាប់ឈើទាំងនោះដោយពួកគេអះអាងថា ដឹក យកទៅលក់អោយក្រុមហ៊ុនPNT របស់ឧកញ៉ា ឡេង ឬទ្ធី។ ក្នុងសកម្ម ភាពចុះល្បាតនេះលោក ស្រី ទីន បន្ថែមថា បណ្តាញសហគមន៍ព្រៃឡង់ ប្រទះ ឃើញក្រុមអ្នកកាប់ឈើ បានប្រើប្រាស់គោយន្តកន្ត្រៃយ៍ចំនួន ២៧ គ្រឿងជាមធ្យោបាយដឹកជញ្ជូន ឈើចេញពីព្រៃឡង់យ៉ាងសកម្ម ចូលទៅលក់អោយក្រុមហ៊ុនPNT ហើយខាងក្រុមហ៊ុនបានប្រើប្រាស់រថយន្តប្រភេទអារ៉េវប៉ាកុងចំនួន៤គ្រឿងសម្រាប់ដឹក ជញ្ញូនឈើដែលគេប្រមូលទិញបានចូលទៅក្នុងតំបន់រោងចក្រកែច្នៃឈើ ហើយបំលែងឈើខុសច្បាប់ទាំងនោះ ជាឈើស្របច្បាប់។

លោកបន្តថា ឈើជាច្រើនប្រភេទដែលជនល្មើសកាប់អារ ច្រៀក ដឹកជញ្ជូនចេញពីព្រៃឡង់ ភាគច្រើនមុខកាត់ធំៗ ចាប់ពី ០,៤០ម៉ែត្រ ដល់១, ១០ម៉ែត្រ ជាប្រភេទដើមឈើទាល ស្រឡៅ ពពេល គគី ត្រាច ដួងចែម ផ្ដៀក លំបោរ ស្ទៀងជាដើម។
លោក ស្រី ទីន លើកឡើងថា ការកាប់បំផ្លាញព្រៃឡងក្នុងតំបន់ស្នូល គឺជនល្មើសទំនងបានឃុបឃិតជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ជាពិ សេសមន្ត្រីបរិស្ថាន ដែលមានតព្វកិច្ចសំខាន់ជាងគេក្នុងការការពារនិងអភិរក្សព្រៃឡង់នេះតែម្តង។លោកបន្តថា បច្ចុប្បន្នក្រុមសកម្មជនព្រៃឈើក៏ដូចជា ក្រុមបណ្តាញសហគមន៍ព្រៃឡង់ដែលជាអ្នកស្រឡាញ់ធនធានធម្មជាតិ មានការលំបាកក្នុងការសហការជា មួយមន្ត្រីអនុរក្សបរិស្ថាន អ្នកខ្លះត្រូវបានរងការធ្វើទុក្ខបុកម្នេញ ត្រូវគេចាប់ខ្លួនបញ្ជូនទៅតុលាការក៏មានហូរហែ ជាពិសេសត្រូវបានមន្ត្រីក្រសួងបរិស្ថានចោទ ប្រកាន់ថា ជាក្រុមឧទ្ទាមថែមទៀតផង។

ជាក់ស្តែងសហរដ្ឋអាមេរិក តាមរយះទីភ្នាក់ងារជំនួយអាមេរិក USAID បានចំណាយថវិកាប្រមាណជាង១០០ លានដុល្លារហើយចាប់តាំង ពីឆ្នាំ២០ ១៦ សម្រាប់ប្រយុទ្ធប្រឆាំងនឹងការកាប់ព្រៃឈើក្រោមគំរោងព្រៃឡង់បៃតង ។ ប៉ុន្តែនៅក្នុងឆ្នាំ២០២១ នេះ សហរដ្ឋ អាមេរិកបាន សម្រេចបញ្ឈប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាលកម្ពុជាវិញ ដោយសារតែជំនួយទាំងនេះមិនអាច ជួយទប់ស្កាត់ការបំផ្លិចបំផ្លាញធន ធានធម្មជាតិនៅតំបន់ព្រៃឡង់ ហើយផ្ទុយទៅវិញក្រុមជនមានអំណាចខិល ខូច នៅតែបន្តលួចកាប់បំផ្លាញព្រៃឈើ ទន្ទ្រានដីព្រៃយកធ្វើកម្មសិទ្ធិខុស ច្បាប់ ដែលធ្វើឲ្យបាត់ បង់នូវផ្ទៃដីដែនជម្រកសត្វព្រៃឡង់ប្រមាណ៣៨ ០០០ ហិកតា ស្មើនឹងជិត៩% នៃគម្របព្រៃឈើនៅទីនោះ។

គួរបញ្ជាក់អោយដឹងថា ក្រុមហ៊ុន PNT co.,ltd ជាក្រុមហ៊ុនសម្ព័ន ឧស្សាកម្មកៅស៊ូវៀតណាមនៅកម្ពុជា របស់លោកឧកញ៉ា ឡេង ឫទ្ធី បានទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលកម្ពុជា លើផ្ទដីទំហំ៧២០០ហិកតា នៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ហើយក្រុមហ៊ុនមួយនេះបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន (ម៉ាយឃលឡូជីស្ទីកខេម បូឌា) ដែលមានលោកសយ សុផល ជានាយកក្រុមហ៊ុន សហការប្រមូល ផល អនុផលព្រៃឈើក្នុងបរិវេណគំរោងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន PNT ដើម្បីយកមក បង់ សួយសារ និងបុព្វលាភជូនរដ្ឋ តាមលិខិតប្រគល់ សិទិ្ធចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងកិច្ច សន្យាចុះថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០ ១៩របស់ក្រុមហ៊ុន ៕

Filed in: Uncategorized, សង្គម

Recent Posts

Bookmark and Promote!