ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អគាររដ្ឋបាលថ្មីរបស់សាលាស្រុកតំបែរ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ.!

ត្បូងឃ្មុំ៖ អគាររដ្ឋបាលថ្មីរបស់ស្រុកតំបែរ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥ ៦៥ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល និង ជាប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីអនុប្រធានក្រុមការងារចុះជួយស្រុក ឃុំ ភូមិ សហការី អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធនិងបងប្អូនប្រជាពលរដ្ឋ។

ជាបឋម លោល សុខ សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតំបែរ បានអាន មតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីបានជ្រាបអំពីស្ថានភាពភូមិសាស្រ្ត រចនាសម្ភ័ន្ធរដ្ឋបាល វឌ្ឍនភាពលើការអភិវឌ្ឍស្រុក វិធានការទប់ស្កាត់ជំងឺ កូវីដ-១៩ ដែលស្រុកបាននិងកំពុងអនុវត្ត និងដំណើរការនៃការសាងសង់អគាររដ្ឋបាលថ្មីនេះ។ល។ ភ្ជាប់ទៅនឹងសមិទ្ធផលថ្មីមួយទៀតដែលស្រុកតំបែរទទួលបាននាពេលនេះ លោកអភិបាលស្រុកបានចូលរួមអបអរសាទរ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមប្រធានក្រុមការងារ និងសហការីទាំងអស់ដែលបានខិតខំពុះពារ យកអស់ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ បានលះបង់កំលាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន កៀរគរសប្បុរសជន រៀបចំកសាងអគាររដ្ឋបាលនេះឡើងទុកបម្រើការងារជូនប្រជាពលរដ្ឋឲ្យបាន់តែមានប្រសិទ្ធភាព ឲ្យស្របតាមកំណើននៃសេវាកម្មសាធារណ:នៅទូទាំងស្រុក។

មានមតិសំណេះសំណាលជាមួយបងប្អូនដែលបានអញ្ជើញមកចូលរួមអប អរសាទរនាឱកាសនេះ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូល ដ្ឋានស្រុកតំបែរ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិ ព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា មកជូន បងប្អូនទូទាំងស្រុកតំបែរ និងបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋជួបតែពុទ្ធិពរទាំង ៤ប្រ ការ ជាពិសេសចៀស ផុតពីជំងឺកូវីដ -១៩ គ្រប់ៗក្រុមគ្រួសារ។ ក្នុងនាមក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ អាជ្ញាធរស្រុក និងប្រជាពលរដ្ឋទូទាំងស្រុក សូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធ សភា ដែលត្រូវបានអង្គសន្និបាត គណ: កម្មាធិការកណ្តាលលើកទី៤៣ អាណត្តិទី៥ នៃគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាពិសេសចូលរួមអបអរសាទរនិងគាំទ្រទាំងស្រុងចំពោះលទ្ធផលរបស់អង្គសន្និបាតគណ:កម្មាធិការកណ្តាលលើកទី៤៣ អាណត្តិទី៥ នៃគណបក្សប្រជាជនកម្ពុជាដែលបានសម្រេចជ្រើសតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់អនាគត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារបានកោតសរសើរចំពោះលោកអភិបាលស្រុក និងសហការី លោកប្រធានក្រុមប្រឹក្សាស្រុក ដែលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍស្រុកតំបែរទទួលបានលទ្ធផលជាផ្លែផ្កា ហើយអគាររដ្ឋបាលថ្មីនេះ គឺជាសក្ខីភាពមួយបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែង ក្នុងស្មារតីយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុក ឆ្លើយ តបទៅ នឹងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ ២០២០-២០៣០ គោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ។ នេះមិន មែនសមិទ្ធផលលើកទីមួយទេ ដែលស្រុកតំបែរបានទទួល ជាក់ស្តែង កាល ពី ថ្ងៃទី២៧ ខែវិច្ឆិកា កន្លងមក ឯកឧត្តមប្រធានក្រុមការងារជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារ “ពិនិត្យ ព្យា បាលជំងឺទូទៅតេជោសែនតំបែរ” ក្រៅពីនេះនៅមានសមិទ្ធផលនានាជាច្រើនទៀត ដែលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពមន្ត្រីរាជការសំដៅបង្កើនប្រសិទ្ធភាពសេវាសាធារណៈ ការពង្រឹងគោលនយោ បាយ ភូមិ-ឃុំមានសុវត្ថិភាព សុខភាពសាធារណ: រួមទាំងការអភិវឌ្ឍវិស័យកសិកម្មផងដែរ ដែលជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងស្រុកតំបែរទាំងមូល។ ភ្ជាប់ទៅនឹងសមិទ្ធ ផលនេះជាថ្មីម្តងទៀត ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខ្លួនលោកផ្ទាល់ លោកកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់របស់រដ្ឋបាលស្រុកតំបែរ ក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជនដោយ ស្ម័គ្រស្មោះ។ ជាចុងក្រោយ ឯកឧត្តមប្រធាន លោកបានលើកទឹកចិត្ត ជំរុញ និងគាំទ្រគ្រប់រាល់សកម្មភាពទាំងអស់របស់ស្រុកក្នុងឆន្ទ:ចូលរួមកសាង និងអភិវឌ្ឍមូល ដ្ឋានផ្ទាល់ បម្រើសុខភាពសាធារណ: ចូលរួមដោះស្រាយទុក្ខលំបាក កែលម្អកម្រិតជីវភាព និងអភិវឌ្ឍមូលដ្ឋានផ្ទាល់ឲ្យកាន់តែរីក ចម្រើនថែមទៀត ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ លោក បានផ្តាំផ្ញើឲ្យអាជ្ញាធរស្រុក ឃុំ ភូមិ ខិតខំយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធ ភាពលើការផ្តល់សេវាសាធារណ: លើកទឹកចិត្ត និងបង្កលក្ខណងាយស្រួលដល់ប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ យកចិត្តទុកដាក់មើលថែរក្សាសុខភាពជូនប្រជាពលរដ្ឋ ពង្រឹងការងារសន្តិសុខ និងសុវត្ថិភាពមូលដ្ឋានទាំង ៧ចំណុចឲ្យបានល្អប្រសើរ។ល។ បន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវរួមគ្នាថែរក្សាអគារនេះឲ្យបានគង់វង្ស ទុកប្រើប្រាស់ជាប្រយោជន៍រួម៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!