ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោកជំទាវ ម៉ែន សំអន ជំរុញ​មន្រ្តី​អធិការកិច្ច​ប្រតិបត្ត​ច្បាប់​រដ្ឋាភិបាល​ឲ្យ​បាន​ស៊ីជម្រៅ

លោកជំទាវ ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​និង អធិការកិច្ច​បាន​​ជំរុញ​ឲ្យ​មន្ត្រី​​អធិ​ការ​កិច្ច​ទាំងអស់​បន្តប្រឹងប្រែង អនុវត្ត​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​គុណភាព។ ម្យ៉ាងទៀត ដើម្បី​សម្រេច​ឲ្យបាននូវ​​គោល​ដៅ កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៥នេះ មន្ត្រីអធិការកិច្ច ត្រូវបន្តអនុវត្ដន៍ពង្រឹង​សកម្មភាព​អធិការ​កិច្ច សកម្មភាពទទួល និងដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីរួមចំណែក ក្នុងការប្រ​ឆាំង​នឹងអំពើពុករលួយ ការរំលោភបំពាន ដោយអំណាច និងបាតុភាពអសកម្មនានា នៅតាមបណ្ដាក្រសួងរដ្ឋលេខាធិការដ្ឋាន ស្ថាប័ន នានាស្របតាមភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន ។

ថ្លែងបែបនេះខណ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុង ឱកាស បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៣ និងទិសដៅការងារ ២០១៤ របស់ក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា នៅទីស្ដីការក្រសួង កាលព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ កន្លងមកថ្មីៗនេះ។

លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា និងអធិការកិច្ចមាន ភារកិច្ច ដឹកនាំ និង​គ្រប់គ្រង រាល់កិច្ចការសម្របសម្រួល ធ្វើការទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធ្វើអធិការកិច្ច លើគ្រប់វិស័យ នៅក្នុង​ព្រះ​រាជាណាចក្រកម្ពុជា សំដៅប្រឆាំង នឹងអំពើពុករលួយ ការរំលោភ បំពានដោយអំណាច និងបាតុភាពអសកម្ម នានា។

លោកជំទាវ ឧបនាយករដ្ឋមន្ត្រី បន្ដថា ភារកិច្ចដ៏សំខាន់នេះ ទាមទារឲ្យយើងទាំងអស់គ្នា ត្រូវខិតខំបង្កើន ប្រសិទ្ធភាព ក្នុងការ​បំពេញតួនាទីភារកិច្ច ដើម្បីឆ្លើយតបបាននូវក្នុងការ ផ្ដល់សេវា សាធារណៈ ឲ្យកាន់តែមានគុណភាព ក៏ដូចជាជួយជំរុញ​យន្ត​ការ នៃយុទ្ធសាស្ត្រ ចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានអភិបាលកិច្ចល្អជាស្នូល ដោយឈរលើសសរស្ដម្ភ ៤ គឺ កំណើន ការងារ សមធម៌ និងប្រសិទ្ធភាពឲ្យសម្រេច បានជោគជ័យ។

ដើម្បី សម្រេចឱ្យបាននូវបេសកកម្មនេះលោកជំទាវឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ ថា រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ច​ឱ្យ​គ្រប់ស្ថាប័ន អង្គភាព ពាក់ព័ន្ធទាំងអស់ត្រូវតែបន្តភារកិច្ចរបស់ខ្លួនដើម្បី បំពេញភារកិច្ច សំដៅពង្រឹង ប្រសិទ្ធភាព ការងារ វិន័យ​ការងារ និងទទួលខុសត្រូវ របស់អង្គភាព នីមួយៗ និងបុគ្គល ដែលជា មន្ត្រីរាជការម្នាក់ៗ ។

លោកជំទាវម៉ែន សំអនបានបន្ដថា៖ តាមសិក្ខាសាលានេះ អាចចាត់ទុកថា ជាការអនុវត្ដនូវអភិក្រម ការងារថ្មី ៤យ៉ាងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និង ព្យាបាល។

រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ដើម្បី កំណើន ការងារ សមធម៌ និងប្រសិទ្ធ​ភាព ដែលជា របៀបវរៈ គោលនយោបាយសង្គម សេដ្ឋកិច្ច នៃកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋ​សភា ។

men_som_orn

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment