ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សាលាក្រុង​ជំរុញ​សុរិយាដី​ពន្លឿន​ធ្វើប្លង់​ដីមេ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ លោក ប៉ា សុជាតិវង្ស បានបើកកិច្ចប្រជុំ ស្តីពីការងារ ត្រួតពិនិត្យ វាយតម្លៃលើ គោលការណ៍កំណត់ចំណីផ្លូវ ប្រឡាយ និងផលប៉ះពាល់ នៅក្នុងគម្រោងចុះបញ្ជីដីធ្លី ជាលក្ខណ: ប្រព័ន្ធ LMAP នៅក្នុងរាជធានីភ្នំពេញ និងគោលការណ៍ដោះស្រាយ ។ កិច្ចប្រជុំនេះ មានពីអភិបាល ខណ្ឌទាំង៩ និងប្រធានមន្ទីរសុរិយោដី រាជធានីភ្នំពេញ ព្រមទាំងមន្រ្តី ពាក់ព័ន្ធជាច្រើន ។

គោលបំណងនៃកិច្ចប្រជុំ គឺចង់ឲ្យមន្ទីរសុរិយោដី ចុះធ្វើប្លង់មេ ដើម្បីកាត់បន្ថយទំនាស់ជាមួយប្រជាជន ដោយហេតុ ថា កន្លងមកការចុះបញ្ជីដីធ្លី និងដោះស្រាយកន្លងមកច្រើនមាន បញ្ហាកើតឡើងដោយសារ មានបងប្អូនប្រជាពល រដ្ឋ ខ្លះ មានដីតូច ត្រូវកាត់ចំណីផ្លូវអស់រលីង ប៉ុន្តែអ្នកខ្លះមានដីធំ បែរជាអត់បាត់ដី សូម្បីតែមួយចំអាមណាទេ។ ហើយអ្នកខ្លះទៀត មានដីតែ អត់ប័ណ្ណកម្មសិទ្ធកាន់កាប់ អ្នកខ្លះមានប័ណ្ណ កម្មសិទ្ធកាន់កាប់ បែរជាអត់ដីទៅវិញ ។
ប្រធានមន្ទីរសុរិយោដី រាជធានីភ្នំពេញ បានបញ្ជាក់ជូនគណ:អភិបាលរាជធានីភ្នំពេញថា កន្លងមកខាងមន្ទីរបានចុះ ធ្វើបញ្ជីដីធ្លីជាលក្ខណ: ប្រព័ន្ធបានចំនួន ៥៧ សង្កាត់ ក្នុងចំណោមសង្កាត់ទាំង ៩៦។ ដោយសង្កាត់ ដែលកំពុងមាន បញ្ហា ដោះស្រាយ ប្រមាណ ៧សង្កាត់ ។

ពាក់ព័ន្ធនិងកាត់ចំណីផ្លូវ ដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋ លោក ប៉ា សុជាតិវង្ស បានស្នើដល់មន្រ្តី LMAP សូមជួយសម្របសម្រួលរាល់បញ្ហា ដែលប្រទាំងប្រទើសជាមួយ បងប្អូនប្រជាពលរដ្ឋ និងចុះ សិក្សា តំបន់ដែលរង ផលប៉ះពាល់ ទៅតាមគោលការណ៍ របស់រាជរដ្ឋាភិបាល ។

លោក ប៉ា សុជាតិវង្ស បានលើកឡើងថា ការអភិវឌ្ឍន៍នៅជួបបញ្ហាមួយចំនួន ខណ:ការយល់ដឹង របស់បងប្អូន ប្រ ជាពលរដ្ឋ នៅមានកម្រិតខុសៗគ្នា ។ លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានមានប្រសាសន៍ទៀតថា គោលបំណងរបស់ សាលា រាជធានីភ្នំពេញ គឺធ្វើយ៉ាងណាដោះស្រាយជូនប្រជាពលរដ្ឋ អោយទទួលយកបាន ក៏ប៉ុន្តែការដោះស្រាយ កន្លងមកតែងជួបបញ្ហា ដោយហេតុថា អ្នកខ្លះទទួល យកបាន អ្នកខ្លះបាត់បង់ទាំងស្រុង ៕

2014_03_27ckr2

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment