ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ផ្នែករដ្ឋបាល​ព្រៃឈើ​ក្រចេះ​នៅតែ​បន្ដ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ

ខេត្ដក្រចេះ ៖ ទោះបីជា​ការដឹក​ជញ្ជូន​ឈើ របស់​ក្រុម​ឈ្មួញ នា​ពេល​បច្ចុប្បន្ន នេះ​កំពុង​តែធ្វើឡើង​គ្រប់​រូបភាព ដែល ជាកត្ដាធ្វើឱ្យ ជំនាញមាន​ភាព​ស្មុគស្មាញ លើការចុះបង្ក្រាបយ៉ាងណាក៏ ដោយ ក៏នាយផ្នែករដ្ឋបាល ព្រៃឈើ ក្រចេះលោក ព្រាប សុទ្ធារ៉ា បានឱ្យដឹងថា កម្លាំង របស់លោកនៅតែបន្ដ សហការជាមួយ ស្ថាប័នពាក់ព័ន្ធ មួយ ចំនួន ដើម្បីបន្ដ ស្រាវ ជ្រាវចាប់បង្ក្រាបក្នុងដែនសមត្ថកិច្ច របស់លោកបន្ដទៀតឱ្យមានប្រសិទ្ធភាព។

ជាក់ស្ដែង នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ កម្លាំងជំនាញផ្នែករដ្ឋបាល ព្រៃឈើក្រចេះ ក្រោមការសម្រប សម្រួល ពីលោក ព្រាប សុទ្ធារ៉ា ក្នុងការចុះចាប់ ឃាត់ឈើប្រណីតបានជាង១០០កំណាត់ ដែលក្រុមឈ្មួញ ដឹកយក ទៅលាក់ទុកក្នុង ព្រៃមួយកន្លែងជាប់ក្រុមហ៊ុនវិនិយោគ ព្រៃសម្បទានមួយនៅក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្ដ ក្រចេះ ។

ក្រោយពី ការចាប់ឃាត់និងដឹកជញ្ជូន មករក្សាទុកបានរយៈពេល១ថ្ងៃរួចមក មេព្រៃផ្នែករដ្ឋបាលព្រៃឈើក្រចេះ កាល ពីរសៀលថ្ងៃទី២៥ ខែមីនា បានវាស់វែង លើចំនួនឈើប្រណីតប្រភេទធ្នង់ នាង នួន និងបេងទាំងជាង ១ រយ កំណាត់តូចធំ ទាំងនេះគឺរកឃើញថា មានបរិមាណ ជាង១៧ម៉ែត្រគូប ។

មន្ដ្រី ផ្នែករដ្ឋបាលព្រៃឈើក្រចេះបានឱ្យដឹងថា ឈើប្រណីតទាំងនោះមានឈើ ធ្នង់ នាងនួន និងបេង ចំនួនជាង ១០០ កំណាត់ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាបបានកាលពីថ្ងៃ២៤ ខែមីនា ឆ្នាំ២០១៤ ក្រោយពីឈើទាំងនេះ ឈ្មួញ ដឹក ចេញពី ព្រៃក្នុងខេត្ដមណ្ឌលគីរី យកទៅលាក់ទុក ក្នុងព្រៃមួយកន្លែងជាប់ក្រុមហ៊ុនវិនិយោគ ព្រៃសម្បទាន នៅ ក្នុង ឃុំក្បាលដំរី ស្រុក សំបូរខេត្ដក្រចេះ ។

មន្ដ្រី រដ្ឋបាលព្រៃឈើបានឱ្យដឹងទៀតថា ជាមួយគ្នានេះកម្លាំងសមត្ថកិច្ច ជំនាញក៏បានស្ទាក់ចាប់ឃាត់បានរថយន្ដ សាំងយ៉ុងមួយគ្រឿងទៀតនៅក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះកាលពីយប់ថ្ងៃទី២៥ ខែមីនា ខណៈដែលរថយន្ដមួយ នេះកំពុង តែរត់ពន្ធឈើប្រណីតខុសច្បាប់ ។

ករណីឃាត់ រថយន្ដសាំងយ៉ុង១គ្រឿង នេះកម្លាំងសមត្ថកិច្ចបានរឹបអូសយក រថយន្ដនិងដកហូតបានឈើប្រណីត ប្រភេទធ្នង់និងនាងនួនជាង១០កំណាត់ តូចធំហើយបាននាំទៅរក្សាទុកនៅថ្នាលបណ្ដុះកូនឈើក្សារក្នុងស្រុក ចិត្របុរី ។

តែអ្វី ដែលគួរឱ្យកត់សម្គាល់គឺអ្នក ឃ្លាំមើលលើបញ្ហាបទល្មើសព្រៃឈើ បានសង្កេតឃើញថា បច្ចុប្បន្ននេះអ្នករក ស៊ីដឹកជញ្ជូនឈើខុសប្បាប់ត្រូវគេរក ឃើញថា ភាគច្រើនជាកម្លាំងប្រដាប់ អាវុធតែម្ដង ។ មិនតែប៉ុណ្ណោះគេបានរក ឃើញទៀតថា រាល់ការចាប់បង្ក្រាបសកម្ម ភាពដឹកជញ្ជូនឈើខុសច្បាប់និងការ លាក់ស្ដុកឈើ ខុសច្បាប់របស់ សមត្ថ កិច្ចគ្រប់ជំនាញស្ថាប័នពាក់ព័ន្ធគឺពុំដែលចាប់បានជនល្មើសលើករណី ជំនួញឈើ ខុសច្បាប់ ឬស្រាវជ្រាវ ចាប់ខ្លួន ជនល្មើសជាម្ចាស់ឈើមកផ្ដន្ទាទោសនោះ ទេ ។ បញ្ហានេះហើយ ដែលធ្វើឱ្យក្រុមឈ្មួញនៅតែអាចបន្ដ សកម្ម ភាព ដឹកជញ្ជូន ឈើខុសច្បាប់ដដែល ។

នាយផ្នែក រដ្ឋបាលព្រៃឈើក្រចេះលោក ព្រាប សុទ្ធារ៉ា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៦ ខែមីនាថា ករណីលាក់ និង ស្ដុកឈើ ខុសច្បាប់ព្រមទាំងដឹកជញ្ជូនឈើខុស ច្បាប់ដែលសមត្ថកិច្ចបានបង្ក្រាបនេះគឺ កម្លាំងសមត្ថកិច្ច បាន កសាងសំណុំរឿង និងស្រាវរកមុខជនជាម្ចាស់ឈើដើម្បី ចាត់វិធានការតាមច្បាប់ស្ដីពីព្រៃឈើ ៕

2014_03_27ckr1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment