ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្តេចតេជោ ហ៊ុន សែន ទទួទគោរ មងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ ទំនងអន្តរជាតិពីសាកលវិទ្យាល័យ   ប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន.!

 

នៅរសៀល ថ្ងៃទី២៥ ខែ មេសាឆ្នាំ២០ ១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា គឺ​ជាថ្នាក់ដឹកនាំកំពូលលើក ដំបូងគេរបស់ព្រះរាជា ណាចក្រកម្ពុជាដែលទទួលបាន នូវគោរមងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័ យប៉េកាំងដែលជាសាកលវិទ្យាល័យដ៏ធំនិង ចំ ណាស់ជាងគេនៅទីក្រុងប៉េកាំងសាធា រណរដ្ឋប្រជាមានិតចិន។

ពិធីប្រគល់និង​ទទួលដែលធ្វើឡើង ដោ យមានវត្តមាននៃការអញ្ជើញចូលរួមពីថ្នា ក់ដឹកនាំក្រសួងអប់រំចិនក្រុមប្រឹក្សា ភិបាលសាកលវិទ្យាធិការ នៃសាកល​វិទ្យា ល័យរួមទាំងនិស្សិត កម្ពុជា -ចិន ដែលកំពុងសិក្សានៅ ក្នុងសាកលវិទ្យា ល័យ ប៉េ កាំងជាច្រើនរូប។

នៅក្នុងពិធីទទួលនិងបដិ សណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយក រដ្ឋមន្រ្តីបានធ្វើ​គារវកិច្ចស្វាគមន៍ពីថ្នាក់ដឹកនាំ ក្រសួងអប់រំនិងក្រុមប្រឹក្សាភិបា លនៃសាកលវិទ្យាល័យប៉េកាំងមុនពិធីប្រគល់គោរមងារសាស្រ្តាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិជូនសម្តេច តេជោ​នាយករដ្ឋមន្រ្តីពីសាកលវិទ្យា ល័យប៉េកាំង។

ថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រុមប្រឹក្សា ភិបាលនៃសាក លវិទ្យាល័យប៉េកាំង មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់និងកោត សរ សើរចំពោះសកម្ម ភាពដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការរំលត់ភ្លើងសង្រ្គាមរបបប្រល័យ ពូជសាសន៍ ការស្វែង រកដំណោះស្រាយនយោបាយ ក្នុងការបញ្ចប់សង្គ្រាមស៊ី វិលនៅ កម្ពុជាការ ទំនាក់ ទំនងអន្តរជាតិនិងការ ដឹក នាំស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលជាង២ទសវត្ស បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិ​ភាពយ៉ាងពេញលេញតាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី។

ជាមួយគ្នានេះថ្នាក់ដឹនាំក្រ សួងអប់រំ និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យា ល័យប៉េកាំងសូមសំដែងនូវការសប្បា យរីករាយជូនចំ ពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានឆ្លើយតបនិងទទួលយកនូវគោរមងារ {សាស្រ្តចារ្យ កិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ}ពី សាកល វិទ្យាល័យប៉េកាំង ដែលនេះបានបង្ហាញពីការផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះថ្នាក់ដឹក​នាំ និងប្រជាជនចិនដែល ជា និច្ចកាលតែងតែមានទំនាក់ ទំនងល្អជាមួយសម្តេច នា យករដ្ឋមន្រ្តីក៏ដូចជា ប្រទេ ស និងប្រជាជនកម្ពុជា។

ថ្នាក់ដឹកនាំនិងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័ យប៉េ​កាំង ក៏បានប្រ សិទ្ធពរជ័យបវរមហាប្រសើរជូនសម្តេចតេជោនាយក រដ្ឋមន្រ្តីក្នុងការបន្តស្ថិតនៅជាអ្នកដឹកនាំដ៏ឆ្នើមនៅកម្ពុជា ក្នុងការបន្តដឹកនាំនិង អភិ វឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ឲ្យកាន់តែមានការីកចម្រើនខ្ពង់ខ្ពស់ទ្វេឡើងថែមទៀត។

ថ្នាក់ដឹកនាំក្រសួងអប់រំនិងក្រុមប្រឹក្សា ភិបាល នៃសាក លវិទ្យាល័យ ប៉េកាំង មានប្រសាសន៍ដែរថា កន្លងមកសាក លវិទ្យាល័យប៉េកាំងបានចូលរួមចំណែ ក យ៉ាងសកម្មក្នុងការ អភិវឌ្ឍសេដ្ឋ កិច្ច សង្គមកម្ពុជានិងពង្រឹងចំណងមិត្តភាពជាមួយកម្ពុជាក្នុងឆ្នាំ២០១៨ សាកលវិទ្យាល័យប៉េកាំងបាន ចុះ ហត្ថលេខាជាមួយរាជបណ្ឌិតសភាកម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។

​​បន្ទាប់មកថ្នាក់នៃសាកលវិទ្យាល័យប៉េ កាំងបានអញ្ជើញជូនគោរមងារកិត្តិយ ស ផ្នែកទំនាក់ទំនងអន្តរជាតិជូនសម្តេច តេជោនាយករដ្ឋមន្រ្តី តាមរយៈលិខិត បញ្ជាក់ផ្លូវការរបស់សាកលវិទ្យាល័យនិងសញ្ញា សំគា ល់របស់សាកលវិទ្យាល័យ ដោយបានចាត់ទុកថាពីថ្ងៃ នេះតទៅសម្តេចតេ​ជោ​ នា យក​រដ្ឋមន្រ្តី គឺជាសាស្រ្តាចារ្យកិត្តិយសផ្លូវការ របស់សាកលវិទ្យាល័យប៉េកាំង ។

ផ្នែកមួយ​នៃការជូនគោរមងារនេះដែរក៏ បានវាយតម្លៃខ្ពស់ផងដែរចំពោះសកម្មភាពរបស់សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី ដែលបានគាំទ្រដល់គោលនយោបាយរបស់ប្រទេសចិន ដែលទាក់ទិនទៅនិង ខ្សែក្រវ៉ាត់ និងផ្លូវដែលជា គំនិត ផ្តួច ផ្តើមរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធា នាធិបតីនៃសាធារណរដ្ឋប្រជាមានិត ចិនដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ មានប្រទេសជាច្រើនលើសកលលោក បាន​ចូលរួមគាំទ្រចំពោះគំ និតផ្តួចផ្តើមដ៏មានសារសំ ខាន់នោះ។

​​នៅក្នុងពិធីដ៏មានអត្ថន័យជាប្រវត្តិសា ស្រ្តនោះដែរ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋ​មន្រ្តី និងជារដ្ឋមន្រ្តីក្រសួ ង ការបរទេស និងសហប្រតិបត្តិការ អន្តរ ជាតិ ក្នុងនាមប្រតិភូ ជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដែលមានវត្តមានក្នុងពិធីប្រគល់និងទទួលគោរមងារ {សាស្រ្តាចារ្យកិត្តិយស​ផ្នែកទំនាក់ទំនងអន្តរជាតិ} ជូនសម្តេចតេជោនាយក រដ្ឋមន្រ្តីដោយសាកលវិទ្យាល័ យប៉េកាំងបានអញ្ជើញនាំបាច់ផ្កា ជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីជាកិច្ចនៃការគោរពដឹងគុណយ៉ាងជ្រាល​ជ្រៅបំផុត ដែលរូបសម្តេចបានធ្វើពលីកម្មគ្រប់ បែបយ៉ាងក្នុងការដឹកនាំ ប្រ ទេសចេញពីរបប​ប្រល័យពូជសាសន៍ប៉ុល ពត ការពន្លត់ភ្លើងសង្រ្គាមដ៍រ៉ាំរ៉ៃនេះការស្វែងរកដំណោះស្រាយសន្តិភាព​ការបញ្ចប់សង្រ្គាមទាំងស្រុងតាមរយៈការដាក់ ចេញនូវនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចនិង ដំ ណើរការនៃការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចពីបាត់ដៃទទេរ រហូតកម្ពុជារក្សាបាននូវកំណើន សេដ្ឋកិច្ចក្នុងរង្វង់៧% ក្នុង រយៈពេលជាង២ទសវត្សរ៍ចុងក្រោយ ពិសេសការធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការដោយស្មើសិទ្ធ ស្មើភាព ខ្ពស់មុខខ្ពស់មាត់ជាមួយនិងបណ្តាប្រទេសទាំងអស់លើសាកលលោក។

​​នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរសម្តេចតេជោ នាយករដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំនៃក្រសួង​អប់រំក្រុមប្រឹក្សាភិបា ល នៃសាកលវិទ្យាល័យប៉េកាំងបានអញ្ជើញបើករបាំងស្បៃដើម្បីជានិម្មិត រូបនៃពិធីសម្ពោធមជ្ឈ មណ្ឌលវិទ្យាស្ថានស្រាវ ជ្រាវកម្ពុជារបស់រាជបណ្ឌិ ត សភាកម្ពុជា ដែលឧបត្ថម្ភដោយសា កលវិទ្យាល័យប៉េកាំង៕

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!