ភ្នំពេញ៖នរណ្ដៅដី ជម្រៅ ជ្រៅហួសក្បាល ប្រែត ដ៏ធំ៣ កន្លែងដែលគេស្គាល់ថា ជា របស់មេឈ្មួញ លក់ អាចម៍ ដីឈ្មោះ លោកឧកញ៉ា ហេង និង លោក ហង្ស សុខលាង កំពុងតែ ជីកជ្រៅសន្លឹម គួរខ្លាច ហើយ វា នឹង បណ្ដាល ឱ្យ មានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ
ក្នុងមូលដ្ឋាននោះកំពុងតែ ដំណើរ ការជីក យ៉ាងជ្រៅទៅៗ ដោយ រលូន និងគគ្រឹកគគ្រេង ល្មើសច្បាប់ហាមឃាត់ទាំងស្រុង ប៉ុន្តែបែរជាគ្មានសមត្ថកិច្ច-អាជ្ញាធរ ណាអើពើទៅ ហាមឃាត់ ឬបង្ក្រាបទាល់ តែសោះ។
ទីតាំង ជីកយក អាចម៍ដីលក់ទាំង ៣ កន្លែង របស់លោក ឧកញ៉ា ហេង និងលោក ហង្ស សុខលាង នេះ ស្ថិត ក្នុង ភូមិ ភ្លើង ឆេះរទេះ ខាងកើត សង្កាត់ភ្លើងឆេះ រទេះ ខណ្ឌពោធិ៍សែន ជ័យ គេ សង្ស័យថាអាជ្ញាធរ ពាក់ព័ន្ធ នៅ ពី ក្រោយខ្នង រណ្ដៅជីកនេះ។
រាល់ថ្ងៃនេះ រថយន្ដតូចធំដែលដឹកអាចម៍ដីចេញពីរណ្ដៅ ដ៏ ធំ នេះសរុបមិនតិចជាង២០០រថយន្ដនោះទេ ហើយ រថយន្ដ ដែលបើក ចេញ ទៅ គោលដៅរបស់ គេ គឺ បង្ក សំឡេងគគ្រឹកគគ្រេងយ៉ាង កក្រើក អ្នក ភូមិ តម្លង់ អ្នក ភូមិ រំខាន អ្នកភូមិ និង បង្កឱ្យហុយ ដី ទ្រលោម ធ្វើ ឱ្យបរិស្ថាន អាប់ អួ ធូលី ដី ប៉ះ ពាល់ សុខ ភាពប្រជាពលរដ្ឋ យ៉ាង ខ្លាំង។
ប្រភពប្រជាពលរដ្ឋដែល ជា អ្នក ភូមិ ភ្លើង ឆេះ រទេះ ភូមិ រងៀង{២ភូមិជាប់គ្នា}បាន និយាយ ថា ពួកគាត់បាន ទៅឈរ ឈ្ងោកមើលក្នុង រណ្ដៅដី នេះ មើលទៅគួឲ្យខ្លាចខ្លាំងណាស់ ព្រោះមានទំហំធំ និងជ្រៅ ឃើញរថយន្ដ ធុន ធំ ក្លាយ ជាតូចៗ ប៉ុន ចង្រិត ទៅហើយ និង ហាក់បី ដូចជាយើងមើលទៅឃើញក្បាលប្រែតអ៊ីចឹង។
រណ្ដៅដី ជម្រៅ ដ៏ ជ្រៅ ល្មើសច្បាប់ (ជ្រៅលើសពី៤ទៅ៥ម៉ែត្រប៉ុណ្ណេះ)នេះ នៅ ពេល ដល់មាន ភ្លៀង ធ្លាក់ ចូល ទឹកនឹង ឡើងពេញ ប្រៀបមាត់រណ្ដៅ ហើយវានឹងអាចបាក់ច្រាំងជំរាលទៅរកផ្ទះអ្នកភូមិជិតនោះ អាច បង្កគ្រោះថ្នាក់ ដល់ ជីវិតមនុស្ស-សត្វ .ពាហនៈ។ល។
ជា ពិសេស ក្មេងៗ កូន
អ្នក ភូមិ អាចនឹង លង់ទឹកស្លាប់ ញឹក ញាប់។
បើតាមមូលដ្ឋានច្បាប់វិញ អាជ្ញាធរ អនុញ្ញត ឱ្យ ជីកយក អាចម៍ដី ប្រើប្រាស់ នៅ តាមតំបន់ ជាយក្រុងក្នុង ជម្រៅ ត្រឹម៥ម៉ែត្រប៉ុណ្ណោះ(ដាច់ខាតមិនឱ្យជ្រៅជាងនេះ)ប៉ុន្តែ រណ្ដៅដី ដែល លោកឧកញ៉ា ហេង និង លោក ហង្ស សុខ លាង កំពុង តែជីក យកអាចម៍ដី លក់ ស្ថិតក្នុង ភូមិភ្លើងឆេះ រទេះ ខាងកើត សង្កាត់ ភ្លើងឆេះ រទេះ ខណ្ឌ ពោធិ៍សែនជ័យ នេះ គឺមានជម្រៅជ្រៅរហូតដល់ពី២០-៣០ម៉ែត្រឯណោះ ហើយ ការជីកយកអាចម៍ ដីនេះនិងធ្វើ សកម្មភាព ជីក ជាង ៥ឆ្នាំ ទៅ ហើយ , ទង្វើ នេះខុស ច្បាប់ ទាំង ស្រុង ហេតុ អ្វី បាន ជាសមត្ថកិច្ច-អាជ្ញាធរមិនមានវិធានការតាម ច្បាប់ដូច្នេះ។
ប្រជាពលរដ្ឋនិង មន្ត្រីដែលត្រឹម ត្រូវ រិះគន់ថា រណ្ដៅដីធំ និង ជម្រៅ ជ្រៅសន្លឹម ទាំង៣ កន្លែង ដែល ជីកបំពាន ច្បាប់ នេះ មិន មែនមន្ត្រី សមត្ថកិច្ច-អាជ្ញាធរ មិនដឹង នោះទេ។
មជ្ឈដ្ឋាន មហាជន នានាបាន ដាក់ ការ សង្ស័យទៅលើ អាជ្ញាធរ និង មន្រ្តីជំនាញ ពាក់ព័ន្ធ ថាប្រហែលជាមាន ហ៊ុនហយជាមួយ ឬត្រូវ ថ្នាំ សណ្ដំរបស់ ថៅកែ ជីកអាចម៍ដី ហើយទើប បានជា ធ្វើ គ ធ្វើ ថ្លង់ និង ធ្វើជា ដេកលក់មិនដឹងអី បែបនេះ?
មតិខ្លះថា បើអត់ ពាក់ព័ន្ធ នឹង ផលប្រយោជន៍សំណូក សូក ប៉ាន់ នោះទេគឺ សមត្ថកិច្ច-អាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ គួរណាស់ តែចាត់វិធានការ ទប់ស្គាត់ , បង្ក្រាប និង កសាងសំណុំរឿង នាំខ្លួន ថៅកែរណ្ដៅដី ព្រមទាំង អ្នកពាក់ព័ន្ធ ទៅតុលាការ អនុវត្ត តាមនីតិវិធីច្បាប់។
ពាក់ព័ន្ធ បញ្ហា នេះដែរគេហទំព័រ(www.enn-tv.com)យើងខ្ញុំរង់ចាំការពន្យល់បកស្រាយពី លោក ឧកញ៉ា ហេង និង លោក ហង្ស សុខលាង ដែលជាថៅកែ រណ្ដៅដី មានទីតាំង ខាងលើនេះ ព្រមទាំង មន្ត្រីអាជ្ញាធរ ជំនាញ ពាក់ពន្ធ័រាល់ ម៉ោង ធ្វើការ៕