ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ម៉ៅ ធនិន្ទ ចៅហ្វាយ ខេត្តពោធិ៍សាត់ និង លោក ហុង វីណុល បើក ភ្លើង ខៀវឲ្យ ឧកញ៉ា តាំង អ៊ាង និង បក្ខពួក កាប់បំផ្លាញព្រៃឈើដែនអភិរក្សភ្នំសំកុសខេត្ត ពោធិ៍សាត់ជិតរលាយហើយ.!

 

ខេត្តពោធិ៍សាត់ :ថ្មីៗនេះ លោក ម៉ៅ ធនិន្ទ ចៅហ្វាយ ខេត្តពោធិ៍សាត់ និងលោក ហុង វីណុល បើក ដៃឲ្យលោក ឧកញ៉ា តាំង អ៊ាង មេឧក្រិដ្ឋជនព្រៃឈើ កាប់បំផ្លាញ ព្រៃអភិរក្ស ភ្នំសំកុស និង ព្រៃអភិរក្សជួរភ្នំក្រវាញយ៉ាងគគ្រឹកគគ្រេង ដែលលោកឧកញ៉ារូបនេះបានបើកដៃឲ្យមេការរបស់ខ្លួនប្រើមនុស្សរាប់រយនាក់ ចូលទៅកាប់បំផ្លាញយ៉ាងវិនាសកម្ម ដោយ ជ្រកក្រោម ស្លាក ក្រុមហ៊ុន MDS របស់ ឧកញ៉ា ទ្រី ភាព និងបាន ឃុបឃិតប្រព្រឹត្តជាមួយមន្រ្តី ដែលពុករលួយមួយចំនួននិងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធមួយចំនួនដែលពុករលួយទៀតផង។

សកម្មភាព កាប់បំផ្លាញព្រៃអភិរក្សពីសំណាក់ លោកឧក ញ៉ា តាំង អ៊ាង និងបក្ខពួក យកឈ្មោះខ្មោចក្រុមហ៊ុនMDS យ៉ាងអនាធិបតេយ្យបែបនេះត្រូវបាន គេមើល ឃើញ ថា លោក ឧកញ៉ា តាំង អ៊ាង ទំនង ចង់សំពងនាយករដ្ឋមន្ត្រី ខ្មែរ ដូចអ្វី ដែលលោកធ្លាប់លើកឡើងនៅក្រៅប្រទេសកាលពីពេលកន្លងមក។

ប្រភពមន្ត្រី នគរបាលតូចតាតបានបង្ហើប ឲ្យដឹងថា សកម្មភាពកាប់ឈើនៅក្នងតំបន់អភិរក្ស ដូចរៀបរាប់ខាងលើ មានទ្រង់ទ្រាយធំជាងឆ្នាំមុនៗទៅ ទៀត ក្នុងរយៈ ពេលជាងប៉ុន្មានខែមកនេះ ដោយឃើញមានអ្នកអាឈើរាប់រយនាក់ និងគ្រឿងចក្រ រថយន្តបាកុង រថយន្តច្នៃជិត១០០ គ្រឿងហើយ ឧកញ៉ា តាំង អ៊ាង បាន ប្រើ មេការបស់ខ្លួនចំនួនពីរ នាក់ ឈរចាំប្រមូលទិញ ឈើនៅដេប៉ូធំៗចំនួនពីរ ទីតាំងខុសគ្នា ក្នុង ក្រុមហ៊ុន MDS។

មានសេចក្តីរាយការណ៍
បន្តថា មេការ ធំមា្នក់ឈ្មោះ លីម ជាកូន ប្រុស បង្កើតឧកញ៉ា លាង ចាន់មុនី ដែលល្បី ឈ្មោះខាងកាប់បំផ្លាញព្រៃ ឈើ និង ជាមនុស្សជំនិត របស់ឧកញ៉ាទ្រីភាព បានយកទី តាំងកែច្នៃឈើ យ៉ាងធំ ទល់មុខក្រុមហ៊ុន MDS ដំណាក់ សុក្រំ ស្ថិតក្នុង ឃុំសំ រោង ស្រុកក្រវាញ ។

ឯមេការធំម្នាក់ទៀត ឈ្មោះ ង៉ូវ ទី ត្រូវ ជាប្អូនប្រុស របស់ឧកញ៉ា តាំ អ៊ាង បាន បើក ដេប៉ូយ៉ាងធំសម្បើមចាំទិញឈើខុសច្បាប់ ក្នុងបរិវណ ក្រុម ហ៊ុន MDS ស្ថិត នៅ ឃុំអន្លង់រាប ស្រុកវាលវែង សម្រាប់ប្រមូលទិញឈើខុសច្បាប់និងស្ទួចដាក់រថយន្ត វេអង ដឹកចេញទៅកាន់ក្រុង ភ្នំពេញ ។

ប្រភពខាង លើបន្ថែមថា មេការធំៗទាំងពីរ នាក់ខាងលើ ចែកតំបន់គ្នាដើម្បីប្រមូលទិញឈើខុសច្បាប់ ដោយ លោក លីម មានសិ ទ្ធិ ចាំទិញឈើ ខុសច្បាប់ដែលគេកាប់ចេញពីតំបន់អភិរក្សជួរ ភ្នំក្រវាញ ចាប់ពីតំបន់ខ្សាច់ពូក ច្រកដា ច្រកអំពិល ច្រករវៀង និងច្រកអូរលាក់មាស។

រីឯ លោក ង៉ូវ ទី ទទួលទិញឈើដែលគេកាប់ពីតំបន់អភិរក្សភ្នំសំកុស ចាប់ពីច្រកអូរលាក់មាស ច្រកពងពង់ ច្រកចិនយំ ច្រកស្ទឹងតាតាំង ច្រកក្រពើពីរ ច្រកភ្នំទំព័រ និងតំបន់ភ្នំ ១៥០០។

ឈើគ្រប់ប្រភេទត្រូវបានគេប្រមូលទិញ ដូចជាប្រភេទឈើប្រណីតប្រភេទឈើរាជថ្កុល ធ្នង់ នាងនួន និងឈើអាប្រភេទលេខ២សម្រាប់ប្រើប្រាស់ក្នុងស្រុក។

ប្រភពពីពលរដ្ឋក្នុងឃុំសំរោងបានឲ្យដឹងថា ដោយសារតែអំណាចទឹកប្រាក់របស់ឧកញ៉ាតាំង អ៊ាង មិនតិចជាង៤សែនដុល្លារក្នុងមួយខែយកទៅញ៉ុកមាត់ បិទត្រចៀក បិទភ្នែកមន្ត្រីខ្មែរមួយចំនួន ដែលល្មោភប្រាក់ដ៍កខ្វក់ លោភលន់ចាប់តាំងពីថ្នាក់ខេត្តក្រសួងពាក់ព័ន្ធនិងគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទ ល្មើសព្រៃឈើផងនោះ បានធ្វើឲ្យមេឈ្មួញឧកញ៉ា តាំង អ៊ាង មានអំណាចធ្វើព្យុះ ធ្វើភ្លៀងតាមទំនើងចិត្តហ៊ានដល់ប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដេីរចាប់ឈើពីប្រជាពលរដ្ឋក្នុងតំបន់ ដែលរកសុីដឹកជញ្ជូនឈើលក្ខណៈគ្រួសារតាមម៉ូតូ រទេះគោ.ក្របី ដែលមិនព្រមលក់ ឲ្យក្រុមហ៊ុនក្នុងតម្លៃទាប ជាងទីផ្សារនេះ។

ជាក់ស្តែងចាប់ពីថ្ងៃទី១០ខែធ្នូនេះ បានផ្ទុះការ ត វ៉ាពី សំណាក់ប្រជា ពលរដ្ឋ ចំនួនពីរ លើកជា មួយ សមត្ថកិច្ច ជំនាញ ដោយក្រុម ពលរដ្ឋចោទថា ជាមន្ត្រីកញ្ជះ សុីឈ្នួលដាច់ ថ្លៃឲ្យក្រុមហ៊ុន MDSរបស់ឧកញ៉ា តាំង អ៊ាង ។

បើតាមការ ឲ្យដឹងពីមេការ ដឹកឈើ ចេញពី ព្រៃយក
មកលក់ឲ្យ ក្រុមហ៊ុនម្នាក់ បានលួចខ្សិបប្រាប់ឲ្យដឹងថា ដើម្បីបាន ជ្រកក្រោមស្លាក ក្រុមហ៊ុន MDS នេះលោក ឧកញ៉ា តាំង អ៊ាង បាន ចំណាយ លុយប្រមា ណ ៣៥០ដុល្លារ ក្នុង១ ម៉ែត្រគូប បង់ឲ្យឧកញ៉ា ទ្រី ភាព ដោយមាន ប្រធានតំបន់របស់ ក្រុមហ៊ុនម្នាក់ ឈ្មោះ ឃៀង សុជីវ័ន្ត ហៅពៅ ចាំសម្រប សម្រួលឯកសារច្បាប់ ដឹងជញ្ជូន។

ហើយប្រភេទ ឈើប្រណិតមួយចំនួន ត្រូវបាន គេដឹក ជញ្ជូនយក មកទុកនៅក្នុងក្រុមហ៊ុន ទ្រីភាព គ្រុបត្មាតពង និងមួយចំនួនទៀតដឹកយកទៅស្តុក ក្នុងឃ្លាំងឈើមួយកន្លែងទៀតនៅក្រោយទីតាំរោង ចក្រ កាត់ ដេរ៦ ជាន់ ផ្លូវវេងស្រេង មុននាំ
ចេញទៅលក់នៅប្រទេសយួន។

កន្លង មកនាយក រដ្ជមន្រ្តីខ្មែរ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់លើក ឡើងថាក្រុមឧក្រិដ្ឋជនដែលលួចកាប់បំផ្លាញ ព្រៃឈើ ដូចកាប់ក្បាល របស់ សម្ដេចអញ្ជឹង។ត្រង់ចំណុចនេះត្រូវបានគេមើល ឃើញថា ឧកញ៉ា ទ្រីភាពនិង ឧកញ៉ា តាំង អ៊ាង និងលោកម៉ៅ ធនិន្ទ កំពុងសហការ គ្នាប្រមាធ លើអំណាចនាយករដ្ឋមន្រ្តីខ្មែរយ៉ាងច្បាស់ក្រ ឡែត។

ពាក់ព័ន្ធនឹង ជំនួញ ឈើទ្រង់ទ្រាយធំ ដោយជ្រកក្រោម ឈ្មោះ ខ្មោច ក្រុម
ហ៊ុន MDS
ខាងលើ គេទំព័រ (www.enn-tv.com) យើងរងចាំ ពន្យល់បក ស្រាយពី លោក ឧកញ៉ាតាំង អ៊ាង និង លោក ម៉ៅធន្ទិន និង មន្រ្តី សមត្ថកិច្ចជំនាញ ពាក់ព័ន្ធ រាល់ម៉ោងធ្វើការ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!