ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក​ ងួន កុសល ​ប្រធានការិយាល័យគយនិងរដ្ឋាករច្រក​ទ្វារ អ​ន្តរជាតិ ប៉ោយ​ប៉ែត និង​ បក្ខពួ​ក រងនូវការរិះគន់ឃុបឃិតប្រព្រឹត្តរបៀបពុករលួយ.!

បន្ទាយមានជ័យ៖ថ្មីៗនេះប្រភពពីមន្រ្តីគយតូចតាចនៅ​ច្រកទ្វារ​អន្តរជាតិ ​ប៉ោយប៉ែត មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ ជា​ ប្រធាន ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រួចមក​គឺ​លោក ងួន កុសល កំពុង​ អនុវត្តន៍​ តាម ផ្លូវចាស់ របស់ លោក ហ៊ុយ សុជាតិ អតីត​ មេ​គយ​ច្រក ​ប៉ោយប៉ែតនេះ យ៉ាង​ស្ទាត់ជំនាញ​។

ប្រភពពី មន្ត្រី​ដែលអត់លិឍ នៅ​ច្រក​ប៉ោយ ប៉ែត បាន​បង្ហើបឲ្យ​ដឹង​ ទៀត ថា​លោក ងួន កុសល បាន​ឃុបឃិត​ជា មួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ដទៃទៀត​ បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​ នាំចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់និង​ ទំនិញ​ខុសច្បាប់​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រភពបង្ហើបថា លោក ងួន កុសល និង បក្ខពួក​គៀបសង្កត់​ទៅ លើ​ឈ្មួញ​ និង​អាជីវករ​ តូចតាច​ ដែល​នាំចូល​ ទំនិញ​តាម​ រទេះ តាម​រថយន្ត​តូចៗ និង​តាម​រ៉ឺម៉ក​ ដោយ​គ្មាន​ ការយោគ យល់​ឡើយ​។​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ងួន កុសល បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​ លោក ងួន កុសល ហ៊ាន​ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ ចិត្ត​របស់ ខ្លួន គឺ​ដោយសារ​ អាង​មាន​ខ្នង បង្អែក​ រឹងមាំ នៅ ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ប្រភពបន្តថាថ្មីៗនេះលោក ងួន កុសល តែង​ប្រើប្រាស់​ ឈ្មោះ​មន្ត្រី​គយ​ធំៗ​ក្នុង​ អគ្គនាយកនៃអគ្គដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​ ការពារ​ទង្វើ​របស់ខ្លួន​ យ៉ាង​ គឃ្លើន​តែម្តង ហើយ​មានការ​ឃុប ឃិត​បើកដៃ​ពី​លោកមេ​គយ​ធំៗ​នៅក្នុង​ខេត្ត បន្ទាយ មានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​ទៅបាន។

ក្នុងតួនាទី​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ អន្តរជាតិ​ប៉ោយប៉ែត ត្រឹម​មួយរយៈ​ពេល​ខ្លី គឺ​លោក ងួន កុសល កំពុង​បង្ហាញ​ស្នា ដៃ​ប្រព្រឹត្ត​របៀបពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ នៅពី ក្រោយ។

ពាក់ព័ន្ធរឿងមិនប្រក្រតីរបស់លោក ងួន កុសល ត្រូវបាន​មហាជនរិះគន់បើក​កកាយ​ប៉ុន្តែ​មេ​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ ក៏ ដូចជា​លោកអគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ទៅវិញ​។

ដូច្នេះហើយ​ទើប​ លោក ងួន កុសល ហ៊ាន​ ប្រើ​តួនាទី​ជា​ ប្រធាន ការិយា
ល័យ​គយ​ច្រកទ្វារ​អន្តរ ជាតិ​ប៉ោយប៉ែត ដើម្បី​សាង​ភាពល្បីល្បាញ​ប្រព្រឹត្ត​របៀប ពុករលួយ​ យ៉ាង​ឆាប់រហ័ស​ដោយ​គ្មាន​ញញើត​ អ្វី​ទាំងអស់​។

​ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ងួន កុសល បាន​បង្ហើប​ថា ការដែល​ លោក ងួន កុស ល ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកនៃអគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។

ប្រភពថ្មីៗនេះថា លោក ងួន កុសល តែង​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​ការពារ​ទង្វើ​របស់ខ្លួនតែម្តង ហើយ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​នៅក្នុង​ខេត្តបន្ទាយមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរពិនិត្យទៅលើ លោក ងួន កុសល ប្រធាន ការិយាល័ យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែតនិងបក្ខពួកឃុបឃិតប្រព្រឹត្តពុករលួយ នេះខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​មន្ត្រី​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត។​

បើតាម​សេចក្ដីប្រភពរាយការណ៍​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ លោក ងួន កុសល និងបក្ខពួកចាប់ផ្ដើម​ប្រព្រឹត្ត​របៀបពុករលួយ​ចាប់តាំងពី​អំឡុង​ចុងខែ​មករា ឆ្នាំ​២០១៩ រហូតមក​។

ដូច្នេះ​ហើយ លោក អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​បញ្ហា​នេះ​ទេ ព្រោះ​លោក ងួន កុសល តែង​ប្រើប្រាស់​ឈ្មោះ​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​។​

ពាក់ព័ន្ធរឿងមិនប្រក្រតីរបៀបពុករលួយខាងលើនេះលោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងមិនប្រក្រតី លោក ងួន កុសលប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងបក្ខពួកផងទាន!។

ពាក់ព័ន្ធរងនូវការ
រិះគន់ ខាងលើ គេហទំព័រ (www.enn-tv.com) យើងខ្ញុំរងចាំពន្យល់បក ស្រាយពី លោក ងួន កុស ល ប្រធានការិយា ល័យគយនិងរដ្ឋករច្រកទ្វារអន្តរ ជាតិ ប៉ោយប៉ែត និង បក្ខ ពួក ឬ សមត្ថកិច្ច មន្រ្តីជំនាញ ពាក់ពន្ធ័ រាល់ម៉ោងធ្វើការ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!