ភ្នំពេញ៖ នៅព្រឹក ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Hidehisa Horinouchi ឯកអគ្គរដ្ឋ ទូតជប៉ុន ប្រចាំនៅកម្ពុជា បានអញ្ជើញកាត់ខ្សែបូរួម គ្នាបើក អោយ ប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា~ជប៉ុន (ស្ពានជ្រោយចង្វារទី១) បន្ទាប់ពីបានជួសជុលកែ លំអរ សោភ័ណ ភាព និងសុវត្ថិភាព រួចរាល់។
នៅក្នុងពេលសម្តេចតេជោនាយក រដ្ឋមន្រ្តី អញ្ជើញទៅ ដល់ គឺ មានប្រជាពលរដ្ឋ និងមន្រ្តីនៃរាជរដ្ឋាភិបាលជាច្រើន រួមទាំងអង្គទូតនា នាប្រចាំកម្ពុជា បាន ចូល រួមអបអរសាទរ ចាប់តាំងពីគល់ស្ពាន ត្រើយ ខាងលិច រហូតដល់ ចុងស្ពានត្រើយខាងកើតជា មួយទឹកមុខ រីករាយ និងមោទនៈបំផុត។ ការជួសជុល ស្ពាននេះ គឺបានចំណាយ ថវិកាប្រមាណ ៣០ លានដុល្លារអាមេរិក ដែល ជាជំនួយ ឥតសំណង របស់ រាជ រដ្ឋាភិបាលជប៉ុន។
ស្ពានដែល ត្រូវបាន ជួស ជុលរួច ស្រេចជា ស្ថាពរនេះ គឺមាន គុណភាពរឹង មាំល្អ ប្រសើរ ក្រោមការយកចិត្ត ទុកដាក់ ខ្ពស់ពីក្រុម វិស្វករ ជួសជុល របស់ ប្រទេស ជប៉ុន និងកម្ពុជា។
ស្ពាន ជ្រោយ ចង្វារ ទី១ គឺជា ស្ពានដ៏សំខាន់ ឆ្លង កាត់ទន្លេ សាប ដែល ជាតម្រូវការ ចាំបាច់ បំផុតរបស់ ប្រទេស ជាតិ។ស្ពាននេះមាន ប្រវែង៩៧១ម៉ែត្រ និង ទទឹង ១៣ ម៉ែត្រ។ ស្ពាននេះ គឺជា សសៃឈាម សេដ្ឋកិច្ច ដ៏សំខាន់បំផុតមួយ របស់ ប្រទេស ជាតិ។
សូមបងប្អូន ជនរួមជាតិ បើកបរ គោរព ច្បាប់ចរាចរណ៍ កុំបើកវ៉ាប្រជែងលើស្ពាន និងកុំដឹក ទំនិញលើសទម្ងន់ ដែល បានកំណត់លើ ស្ពាន។
យើងចូលរួមថែ រក្សាស្ពាន ថ្នល់អោយនៅបាន គង់វង្សនៅគ្រប់ទីក ន្លែង ដើម្បី ជាប្រយោជន៍ សម្រាប់ពលរដ្ឋប្រើប្រាស់តកូនតចៅជារាងរហូតទៅ៕