ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ល្បែងសុីសងឆ្នោតកន្ទុយលេខយួនយីហោK38ជាច្រើនកន្លែងកំពុងមានអំណាយខ្លាំងជាងសមត្ថកិច្ច?ដោយសមត្ថកិច្ចមិនហ៊ានបង្ក្រាប.!

ភ្នំពេញ៖ ទីតាំងកត់ឆ្នោតយួនច្រើនកន្លែងដែល មានស្លាកយីហោK38ស្ថិតក្នុងសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវដែលដាក់តុកត់កណ្ដាលវាលនៅក្បែរផ្សារសាំហាន់ជាច្រើនកន្លែងផ្គើនអាជ្ញាធរនិងសមត្ថកិច្ច?មិនហ៊ានបង្រ្កាបទេ។

ល្បែងឆ្នោតយួននេះកំពុងពេញនិយមហើយល្បីល្បាញក្នុងរាជធានីភ្នំពេញនិងមិនខ្លាចញញើតពីផ្លូវច្បាប់នោះទេថែមទាំងបានពេញនិយមសំរាប់អ្នកញៀនខណៈដែលបើកកត់យ៉ាងចំហរដែលអាជ្ញាធរនិងសមត្ថកិ្ច ប៉ុស្តិ៍និងខណ្ឌ ឫស្សីកែវហាក់ដូចជាមើលមិនឃើញឬមួយមើលឃើញធ្វើមិនឃើញមិនហ៊ានខ្លាចអំណាចមេឆ្នោត ហេង សម្បតិ្ត ហៅ ក័ង និង ឧកញ៉ា ណូ ដ៏ធំស្បើមនេះដែលកំពុងប្រព្រឹត្តអំពើរខុសច្បាប់នេះ។

សូមបញ្ជាក់ថា ទីតាំងកត់ឆ្នោតយួនច្រើនកន្លែងដែលមានយីហោ K38 នេះគឺនៅក្នុងសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនៅជំវិញបរិវេណផ្សារសាំហាន់លោកនាយប៉ុស្ដិ៍និងលោកនាយខណ្ឌជិះសេះលែងធ្វើមើលមិនឃើញទំនងជាខ្លាចអំណាច មេឆ្នោត ដ៏ល្បី ឈ្មោះ ហេង សម្បតិ្ត ហៅ ក័ង និងឧកញ៉ា ណូ នេះហើយមើលទៅ។

មេឆ្នោតមហិមាK38 ដែលកំពុង តែល្បី ល្បាញក្នុងរាជធានី ភ្នំពេញនេះ ត្រូវបាន ប្រជាពលដ្ឋ បង្ហើបឲ្យដឹងថា មាន ឈ្មោះឧកញ៉ា ណូ និង លោកហេង សម្បតិ្ត ហៅ ក័ង ជាអ្នក គ្រប់គ្រង និង រត់ការបើកកត់ យ៉ាង រលូន បម្រើ សេវាជូន ក្រុមអ្នកញៀនល្បែង កន្ទុយ លេខយួន នេះល្បី ទូទាំងប្រទេសខ្មែរ ។

មហាជនចាំមើល លោក ចៅ ហ្វាយខណ្ឌ និង លោក អធិការ នគរបាលខណ្ឌឫស្សីកែវ តើ លោក ហ៊ាន បង្ក្រាប ដែររឺទេ? ជាពិសេស លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ ដែលធ្លាប់ដាក់បទបញ្ជា ដល់ ខណ្ឌទាំង១២ត្រូវបង្រ្កាបឲ្យ
ខានតែបាន រាល់ល្បែងសុីសងគ្រប់ប្រភេទកើតមាននៅទឹកដី ខណ្ឌណា គឺ ខណ្ឌ នោះត្រូវ ប្រឈមបញ្ហា ប៉ុន្តែ បទ បញ្ជាទាំងនេះ ហាក់ គ្មានប្រសិទ្ធភាពទាល់តែ
សោះខណៈ ល្បែង ឆ្នោតកន្ទុយលេខរីកដូចផ្សិតក្នុងទឹកដី ខណ្ឌ ខាងលើនេះ។

គួររម្លឹកផងដែរថា កន្លង មក សម្ដេចក្រឡាហោម ស ខេង ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែង ស៊ីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យ បាននូវសន្តិសុខ សណ្ដាប់ធ្នាប់ ភូមិ ឃុំ មានសុវត្ថិភាព
ទាំង ៩ ចំណុច ជូនប្រជាលរដ្ឋ។

បើសិនមានសមត្ថកិច្ចណាជាប់ពាក់ពន្ធ័នឹងកាងល្បែងស៊ីសងត្រូវមានវិធានការតាមផ្លូវច្បាប់។ពាក់ព័ន្ធបញ្ហាខាងលើគេហទំព័រ(www.enn-tv.com)យើងខ្ញុំរងចាំពន្យល់បកស្រាយពីលោកហេង សប្បតិ្ត ហៅក័ង និងលោក ឧកញ៉ា ណូ និងអាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ព័ន្ធរាងរាល់ម៉ោងធ្វើការ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!