ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្តេច​តេជោ ហ៊ុន សែន បដិសេធ​ការ​បោះ​ឆ្នោត

ភ្នំេពញ ៖ នៅព្រឹកថ្ងៃសុក្រទី២០ខែធ្នូឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន បាន បដិសេធចំពោះការ​ទាមទាររបស់​គណបក្ស​សង្គ្រោះជាតិ លើការបោះឆ្នោតឡើងវិញ។ សម្តេចបានប្រាប់ក្រុមអ្នកកាសែតនៅក្រៅកិច្ចប្រជុំរដ្ឋសភា នៅព្រឹកនេះថា សម្តេច​ក៏មិន​ចុះចេញពីដំណែងតាមការទាមទារបាតុកម្មរបស់គណបក្ស សង្គ្រោះជាតិដែរ។

ចំពោះការ​បោះឆ្នោតឡើងវិញ សម្តេចបញ្ជាក់ថា គ្មានការបោះឆ្នោតឡើងវិញទេ ព្រោះថា គ្មានការរំលាយរដ្ឋសភា ហើយក៏មិន​មាន​ចែង​នៅក្នុងរដ្ឋធម្មនុញ្ញ។ ការបោះឆ្នោតធ្វើទៅបានរៀងរាល់៥ឆ្នាំម្តងដូចអ្វីដែលមានកំណត់ក្នុង រដ្ឋធម្មនុញ្ញ។

សម្តេចនាយករដ្ឋមន្ត្រីបានបន្តទៀតថា ទាំងសម្តេចជានាយករដ្ឋមន្ត្រី ទាំងព្រះមហាក្សត្រ ទាំងរដ្ឋសភា គឺមិនមានសិទ្ធិក្នុងការ​រំលាយ​រដ្ឋសភាទេ ។ ចំពោះការចុះចេញពីតំណែង សម្តេចបានលើកឡើងថា សម្តេចមិនបានធ្វើខុសអ្វី ហើយសភាក៏មិនបាន​ទម្លាក់សម្តេចនោះទេ។ សម្តេចឡើងធ្វើជានាយករដ្ឋមន្ត្រីគឺតាមរដ្ឋធម្មនុញ្ញ ហើយបើចុះគឺចុះតាមរដ្ឋធម្មនុញ្ញ។

ជាមួយនឹងការលើកឡើងខាងលើ សម្តេចនាយករដ្ឋមន្ត្រី ក៏បានព្រមានទៅគណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចង់ធ្វើបាតុកម្មបិទ​ផ្លូវ​នោះ ។ សម្តេចលើកឡើងថា ប្រសិនបើបាតុកម្មឈានដល់ការបិទផ្លូវ គឺការខុសច្បាប់ ហើយរដ្ឋាភិបាលនឹងឆ្លើយ​តបតាមវិធាន​ការផ្លូវច្បាប់។ ក្នុងនោះសម្តេចបានគូសបញ្ជាក់ថា បាតុកម្មបិទផ្លូវគឺជាការបិទឈាមខ្លួនឯង។ សម្តេចបានព្រមាន​ថានឹងប្រើ​កម្លាំង​បង្ក្រាបហើយជាមួយគ្នានោះសម្តេច ក៏បានអំពាវនាវទៅកាន់បក្សប្រឆាំងឲ្យមានការប្រុងប្រយ័ត្នចំពោះបាតដៃ ទីបី ទាក់​ទងទៅនឹងបាតុកម្មរបស់គណបក្សប្រឆាំងនៅពេលនេះ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment